កម្រិតបំណុលសាធារណៈ​ក្នុងប្រទេសថៃ

រាជរដ្ឋាភិបាលថៃច្រានចោលព័ត៌មានថា មានគម្រោងខ្ចីបំណុល ១០០ពាន់លានដុល្លារនៅឆ្នាំ២០២១!


រាជរដ្ឋាភិបាលថៃ តាមរយៈការិយាល័យគ្រប់គ្រងបំណុលសាធារណៈ បានច្រាលចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់ថៃ ដែលថារាជរដ្ឋាភិបាលប្រទេសនេះ គ្រោងនឹងខ្ចីប្រាក់ប្រមាណ ១០០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។
ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា(រូបភាព៖ https://www.wsj.com/)
ដោយ

លោកស្រី ផាទ្រីកសៀ ម៉ុងឃុន​វ៉ាន់នីត អគ្គនាយិកា​ការិយាល័យ​គ្រប់គ្រង​បំណុល​សាធារណៈ​របស់ថៃ បាន​បញ្ជាក់ថា ប្រសិនបើ​ប្រទេស​ថៃ ពិតជា​បានខ្ចីប្រាក់​ក្នុងទំហំ​ដល់ទៅ ១០០ ពាន់លាន​ដុល្លារអាមេរិក​នៅឆ្នាំក្រោយ​មែននោះ វា​គឺជា​កម្រិត​បំណុល​មួយខ្ពស់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសថៃ ដោយ​វា​នឹងធ្វើឲ្យ​បំណុលសាធារណៈ​សរុប​របស់ប្រទេសនេះ នឹងមាន​ដល់ទៅ​ប្រមាណ​ជិត ៣០០ ពាន់លាន​ដុល្លារអាមេរិក​ឯណោះ។

លោកស្រី ផាទ្រីសៀ បន្ថែមថា ផែនការ​គ្រប់គ្រង​បំណុល​សាធារណៈ​សម្រាប់​ឆ្នាំ២០២១ បានសន្និដ្ឋាន​ថា បំណុល​ថ្មី​របស់ប្រទេសនេះ នឹង​មានចំនួន​ត្រឹមតែជិត​៥០ពាន់លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។ ចំនួនបំណុល​ទាំងនេះ រួមមាន​ប្រាក់​កម្ចី​ដែលត្រូវបាន​ធ្វើឡើង​ដើម្បី​ទូទាត់​ឱនភាព​ថវិកាប្រមាណជាង ២០ពាន់លាន​ដុល្លារ និង​កម្ចី​ប្រមាណជាង ១៨ពាន់លាន​ដុល្លារ ត្រូវបាន​ខ្ចី​ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​ដាក់ចេញ​វិធានការជំរុញ​សេដ្ឋកិច្ច​នៅក្នុង​អំឡុងពេល​កូវីដ-១៩។ រីឯ ចំនួន ទឹកប្រាក់​កម្ចី​ប្រមាណ ជិត ៤ពាន់​៥រយ​លាន​ដុល្លារទៀត ប្រើប្រាស់​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និងប្រាក់​កម្ចី ២ពាន់លាន​ដុល្លារទៀត គឺ​សម្រាប់​ជំរុញ​ដល់​លទ្ធភាព​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​សហគ្រាសរដ្ឋ។

អគ្គនាយិការ​ការិយាល័យ​គ្រប់គ្រង​បំណុល​សាធារណៈ​របស់ថៃ បានបន្ថែមទៀតថា គម្រោង​បច្ចុប្បន្ន បាន​កែតម្រូវ​ពីគម្រោង​ពីមុន ដែលមាន​បំណុល ជាង ៤២ពាន់លាន​ដុល្លារ ដោយ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ចាស់​ឡើងវិញ ដែលមាន​រយៈពេល​កំណត់ ដើម្បី​ប្រាកដថា​កម្រិត​ហានិភ័យ​នៅក្នុងការគ្រប់គ្រង​បំណុល​សាធារណៈ​ស្ថិតនៅក្នុង​កម្រិតស្ថិរ ហើយ​រាជរដ្ឋាភិបាល​ក៏មិនមាន​គម្រោង​បង្កើត​បំណុល​ថ្មីៗនោះដែរ។

ការិយាល័យ​គ្រប់គ្រង​បំណុល​សាធារណៈ​របស់ថៃ បាន​គូសបញ្ជាក់ដែរថា តាមការ​ចាត់ចំណាត់​ថ្នាក់​ដោយ​ស្ថាប័ន​ចាត់ចំណាត់​ថ្នាក់​ឥណទាន​អន្តរជាតិ​ ដូចជា S&P, Moody’s និង Fitch ជាដើម នៅតែ​ដាក់​ប្រទេសថៃ​ក្នុង​ចំណាក់ថ្នាក់​ BBB+ពោលគឺ​ស្ថិតក្នុង​កម្រិត​មួយ​ល្អនៅឡើយទេ ហើយ​ស្ថាប័ន​អន្តរជាតិ​ទាំងនេះ ក៏បាន​កំណត់​ទស្សនវិស័យ​របស់​ប្រទេសថៃ​ថា​មាន​ស្ថិរភាព​ដោយសារតែ​ការគ្រប់គ្រង​បំណុល​សាធារណៈ​មាន​ប្រសិទ្ធភាព និង​មានការ​ប្រុងប្រយ័ត្ន។ តាមការប៉ាន់ស្មាន កម្រិត​បំណុល​សាធារណៈ​របស់ប្រទេសថៃ គឺនៅមាន​ក្រោម ៦០% នៃទំហំផលិតផល​ក្នុងស្រុក​សរុប​នៅឆ្នាំ២០២១ របស់ប្រទេសនេះ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសណាខ្លះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេពីវិបត្តិកូវីដ-១៩?

ព័ត៌មាន
សេដ្ឋកិច្ចវិទូជាច្រើនរូប បានអះអាងថា ប្រទេសហ្វីលីពីន គឺជាអ្នករងគ្រោះខ្លាំងជាងគេបំផុតពី វិបត្តិមេរោគកូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណ…

គណៈកម្មការមូលបត្រកម្ពុជា ផ្ដល់អត្តសញ្ញាណវិនិយោគិន កើនឡើងជាង ៣៣ភាគរយនៅត្រីមាសទី៣

ព័ត៌មាន
គណៈកម្មការមូលបត្រកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះទីផ្សារមូលបត្រកម្ពុជាចាប់ផ្តើមមានភាពសកម្មខ្លាំង និងរីកចម្រើនជាបន្តបន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ