
ដើម្បីជាការទទួលបានការស្វាគមយ៉ាងកក់ក្តៅពីសំណាក់ប្រទេសជាម្ចាស់ផ្ទះ សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ (Fairfield by Marriott Phnom Penh ) ដែលត្រូវបានគេស្គាល់ថាជា សណ្ឋាគារលំ ដាប់ផ្កាយ ៤ស្តង់ដារអាមេរិក ហើយក៏ជាគម្រោងវិនិយោគអន្តរជាតិដ៏ធំមួយរបស់ក្រុមហ៊ុន ជីប ម៉ុង សរុបជាថវិកា ៨០លានដុល្លារ បានធ្វើជាអ្នកឧបត្ថម្ភធំសម្រាប់ការផ្តល់នូវកន្លែងស្នាក់នៅ និងទីកន្លែងរៀបចំកម្មវិធីដ៏អស្ចារ្យ Miss Teen International 2023 ។

ការដែល សណ្ឋាគារលំដាប់អភិជនមួយនេះ សម្រេចធ្វើជាអ្នកឧបត្ថមធំ ផ្តល់កន្លែងស្នាក់នៅដល់ បវរកញ្ញាពិភពលោក នេះក៏ដោយសារតែ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ស្ថិតនៅក្នុងទីតាំងល្អបំផុតនៃ ទីក្រុងភ្នំពេញ ជាប់ផ្លូវធំនិងនៅជិតព្រលានយន្តហោះងាយស្រួលធ្វើដំណើរ ពោលគឺនៅចាប់ពីជាន់ទី ២៥ ដល់ ជាន់ទី ៤៣ នៃអគារពាណិជ្ជកម្មចម្រុះ ៤៥ ជាន់ ជីប ម៉ុង ថៅវើ ហើយក៏ជាអគារដ៏ខ្ពស់បំផុតមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ។

ជាពិសេសនោះ សណ្ឋាគារដ៏ប្រណិតមួយនេះ មានបន្ទប់សរុបរហូតទៅដល់ ៣០០ បន្ទប់ ហើយរាល់បន្ទប់នីមួយៗសុទ្ធតែមានភាពធំទូលាយ រចនាឡើងសម្រាប់ភាពងាយស្រួល មានផាសុខភាព សុវត្ថិភាព ស្របតាមស្តង់ដារអាមេរិក ជាពិសេសនោះសណ្ឋាគារបានបញ្ចូលនូវផ្នែកបដិសណ្ឋារកិច្ចលំដាប់ពិភពលោកដូចជាសាលប្រជុំដ៏ទំនើប អាងហែលទឹកលើអាកាស ក្លឹបហាត់ប្រាណ ២៤ម៉ោង ភោជនីយដ្ឋាន និងស្កាយបារ៍ The Wind ដែលបង្កើតនូវភាពងាយស្រួលក្នុងការប្រកួតលំដាប់អន្តរជាតិនេះ ។

