ការធ្វើពាណិជ្ជកម្ម

តើការដំឡើងអត្រាការប្រាក់របស់អាម៉េរិកអាចជះឥទ្ធិពលយ៉ាងណាដល់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា?


កម្ពុជា គឺជាប្រទេសមួយ ដែលប្រើប្រាស់ប្រាក់ដុល្លារក្នុងកម្រិតខ្ពស់សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ និងប្រតិបត្តិការហិរញ្ញវត្ថុ ខណៈការប្រើប្រាស់ប្រាក់ដុល្លារច្រើននេះបានផ្តល់ទាំងអត្ថប្រយោជន៍ និងហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា នៅពេលដែលតម្លៃ និងគោលនយោបាយរូបិយវត្ថុអាម៉េរិកមានការប្រែប្រួល។ ជាក់ស្តែងធនាគារកណ្តាលអាម៉េរិកបានសម្រេចដំឡើងអត្រាការប្រាក់គោលចំនួន០,២៥% ឈានដល់ចន្លោះពី៣,៧៥% ដល់៤% ដែលជាការដំឡើងលើកដំបូងមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០២៣ មក។
ការធ្វើពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិកអាចមានឥទ្ធិពលលើលក្ខខណ្ឌហិរញ្ញវត្ថុសកល និងអាចប៉ះពាល់ដល់ថ្លៃដើមនៃការផ្ដល់ហិរញ្ញប្បទាន ការខ្ចីប្រាក់ ការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចរបស់បណ្ដាប្រទេសមួយចំនួន។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះភាគីពាក់ព័ន្ធរបស់កម្ពុជាគួរមានការយកចិត្តទុកដាក់លើការពង្រឹងស្ថិរភាពវិស័យធនាគារ ការគ្រប់គ្រងគុណភាពឥណទាន និងការរក្សាសាច់ប្រាក់ ឬទុនបម្រុងឱ្យមានកម្រិតសមស្រប។ បើតាមលោកបណ្ឌិត ឌុច ដារិន្ទ ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការពង្រឹងសមត្ថភាព ព្រមទាំងការគាំទ្រផលិតផលកម្ពុជាសុទ្ធតែរួមចំណែកដល់ការពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេលវែង។
ដោយឡែកលោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចយល់ឃើញថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកអាចជះឥទ្ធិពលខ្លាំងលើបណ្តាប្រទេស ដែលរងឥទ្ធិពលដុល្លាររូបនីយកម្ម ឬប្រើប្រាស់ប្រាក់ដុល្លារក្នុងចរន្តសេដ្ឋកិច្ចច្រើន និងប្រើប្រាស់ប្រាក់ដុល្លារសម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ។ បើតាមអ្នកជំនាញរូបនេះ ការដំឡើងអត្រាការប្រាក់នាពេលនេះនឹងរញុច្រានឱ្យអ្នកដែលមានសាច់ប្រាក់ងាកទៅដាក់ប្រាក់ក្នុងធនាគារ ដើម្បីប្រមូលផលតបស្នងខ្ពស់ ហើយកាត់បន្ថយបំណងវិនិយោគលើវិស័យផ្សេងៗ។ ការណ៍នេះអាចធ្វើឱ្យប្រាក់ដុល្លារហក់ឡើងថ្លៃ ខណៈសកម្មភាពវិនិយោគថ្មីៗមានសភាពស្ពឹកស្រពន់ ដែលនឹងគាបសង្កត់លើដំណើរការធ្វើពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ធនាគារកណ្តាលអាម៉េរិកបានដំឡើងអត្រាការប្រាក់គោលចំនួន០,២៥%ឈានដល់ចន្លោះពី៣,៧៥%ដល់៤% ដែលជាការដំឡើងលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២៣ មក។ ធនាគារកណ្តាលអាម៉េរិកបានបង្ហើបថា ខ្លួនអាចនឹងមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ ប្រសិនបើអតិផរណានៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ជាងគោលដៅ២%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CBC៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីនិងសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតសម្តែងបំណងរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងទីចាត់ការព័ត៌មានច្បាប់និងរដ្ឋបាលបារាំង

(ទីក្រុងប៉ារីស)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំក…

ក្រុមអាជីវករលក់បន្លែ ត្រី សាច់នៅផ្សារដើមគរអ៊ូរទាំពីការលក់ធ្លាក់ចុះ ខណៈអ្នកជំនាញស្នើឱ្យរដ្ឋដាក់ចេញវិធានការសេដ្ឋកិច្ច ដើម្បីជំរុញអំណាចទិញ

អំណាចទិញរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកំពុងបង្ហាញសញ្ញាស្ពឹកស្រពន់ និងថយគួរឱ្យកត់សម្គាល់ ខណៈក្រុមអាជីវករលក់ត្រី សាច់ និងបន្លែនៅផ្សារដើមគ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ