ក្រសួងការបរទេស

កម្ពុជាជំទាស់តវ៉ាជំទាស់នឹងពាក្យបណ្ដឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ មកលើមេដឹកនាំកំពូលរបស់កម្ពុជា


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៩ ខែមករានេះ បានចេញលិខិតតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្ដិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ ក្រសួងការបទេស បានចាត់ទុកសកម្មភាពរបស់មន្ត្រីជាន់ខ្ពស់ថៃរូបនេះថា មានទម្រង់ជាពាក្យបណ្ដឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ ២០២៥។
ក្រសួងការបរទេស
ដោយ

កម្ពុជា បានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំងថា ពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជានេះ ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំងផ្ទុយនឹងស្មារតី នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។

ក្រសួងការបរទេសកម្ពុជា បានអះអាងទៀតថា ចំណាត់ការផ្លូវច្បាប់នេះ មិនសមស្របនឹងគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញាអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍នោះទេ។ មិនតែប៉ុណ្ណោះ ការផ្ដួចផ្ដើមនីតិវិធីច្បាប់ក្នុងស្រុករបស់ថៃ មកលើថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋអធិបតេយ្យបែបនេះ គឺគ្មានមូលដ្ឋានច្បាប់អន្តរជាតិទាល់តែសោះ។

ប្រទេសកម្ពុជា បានជំរុញឱ្យភាគីថៃ ចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្ដាយនេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃបទឈប់បាញ់ និងការរៀបចំនានា ដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្ដារទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ លោក ឆាតឆៃ បាងជូដ (Chatcai Bangchuad) អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលថា លោក និងព្រះរាជអាជ្ញា បានធ្វើដំណើរទៅកាន់ព្រំដែនថៃ-កម្ពុជា ដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមន្ត្រីជាន់ខ្ពស់ថៃរូបនេះ បានចោទប្រកាន់ថា មេដឹកនាំកំពូលរបស់កម្ពុជាទាំងពីរ ថា ជាមេបញ្ជាការ ដែលទទួលខុសត្រូវចំពោះការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។




អត្ថបទបន្ទាប់


តើប្រធានអាស៊ានប្ដូវវេន ហ្វីលីពីន នឹងលើកយកប្រធានបទក្ដៅៗអ្វីខ្លះ មកដាក់លើតុ ដើម្បីពិភាក្សា នៅក្នុងកិច្ចប្រជុំអាស៊ានលើកដំបូងរបស់ខ្លួន?

អ្នកការទូតកំពូលៗនៃបណ្ដាប្រទេសអាស៊ាន កំពុងជួបជុំគ្នានៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ