ក្រសួងការបទេសលុបចោលកម្មវិធីនៅក្រៅប្រទេសជាច្រើន

រដ្ឋមន្ត្រីការបរទេស៖ Covid-19 ធ្វើឲ្យព្រឹត្តិការណ៍ និងសន្និសីទផ្លូវការជាច្រើននៅក្រៅប្រទេស ត្រូវលុបចោល និងពន្យារពេល


Covid-19 បានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារចំនួនអ្នកឆ្លងថ្មី និងអ្នកស្លាប់ដោយសារមេរោគនេះមានការកើនឡើង មិនមានថមថយសោះ។ ចំពោះវិស័យការបរទេសរបស់កម្ពុជាវិញ បញ្ហាមេរោគឆ្លងនេះ នេះបានធ្វើឲ្យព្រឹត្តិការណ៍ និងសន្និសីទផ្លូវការជាច្រើននៅក្រៅប្រទេស ត្រូវលុបចោលនិងពន្យារពេលទៅវិញ ខណៈដែលនៅថ្ងៃនេះ ក្រសួងអប់រំប្រកាសជាថ្មីថា សាលារៀនទូទាំងប្រទេសគ្រប់កម្រិត ត្រូវឈប់សម្រាកមុនកាលកំណត់ទៅហើយនោះ។
រដ្ឋមន្ត្រីការបរទេស៖ Covid-19 ធ្វើឲ្យព្រឹត្តិការណ៍ និងសន្និសីទផ្លូវការជាច្រើននៅក្រៅប្រទេស ត្រូវលុបចោល និងពន្យារពេល
ដោយ

នៅ​ក្នុង​ឱកាស​ប្រារ​ព្វ​ទិវា ASEM Day កាលពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្តែង​នូវ​ការ​សោកស្តាយ ក៏​ព្រោះតែ​ព្រឹត្តិការណ៍​និង​ស​ន្និ​សិ​ទ​ផ្លូវការ​ជា​ច្រើន​នៅ​ក្រៅប្រទេស ត្រូវ​លុប​ចោល​និង​ពន្យា​ពេល​ទៅ​វិញ ដោយសារ​តែ​ជំងឺ Covid-19​។

ឯកឧត្តម​ថា «​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​Covid-19​នោះ មាន​ព្រឹត្តិការណ៍​ផ្លូវការ និង​ស​ន្និ​សិ​ទ​ជា​ច្រើន ដែល​បាន​គ្រោង​ទុកជា​មុន​អស់​ជា​ច្រើន​ខែ នៅ​តាម​តំបន់​នានា​ទូ​ទាំង​ពិភពលោក  ត្រូវ​បាន​លុប​ចោល​ឬ​ពន្យា​ពេល ដោយសារ​ការ​ភ័យ​ខ្លាច​រីក​រាលដាល​នៃ​ជំងឺ​នេះ ។ ជា​ពិសេស គឺ​កិច្ចប្រជុំ​កំពូល អាស៊ាន អា​មេ​រិ​ក និង​កិច្ចប្រជុំ​ចង្អៀត​ឧត្តមមន្ត្រី​អាស៊ី​-​អឺរ៉ុប ក៏​ត្រូវ​បាន​លើក​ពេល​ផង​ដែរ​» ។ 

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១២ នាក់​ហើយ ដោយ​ក្នុង​នោះ មាន​០២​នាក់​ជា​ជនជាតិ​ខ្មែរ និង ០២​នាក់​ទៀត​ជា​ជនជាតិ​ខ្មែរឥស្លាម និង​០៧​នាក់​ជា​ជនបរទេស​។ នៅ​ក្នុង​នោះ គ្រាន់តែ​ថ្ងៃ​ទី​១៥ ខែមីនា ១​ថ្ងៃ មាន​អ្នក​ឆ្លង​ដល់​ទៅ​០៥​នាក់ ដោយ​ក្នុង​នោះ​ករណី​ឆ្លង​រក​ឃើញ​នៅ​ពេល​ថ្ងៃ​០១​ករណី លើ​បុរស​ជនជាតិ​បារាំង​០១​នាក់ និង​រក​ឃើញ​នៅ​ពេល​យប់​០៤​ករណី​ទៀត លើ​បុរស​ជនជាតិ​ខ្មែរ​ដែល​មក​ពី​ប្រទេស​បារាំង​ម្នាក់ បុរស​ជនជាតិ​ខ្មែរឥស្លាម​០២​នាក់ និង​កូន​របស់​បុរស​ជនជាតិ​បារាំង ដែល​បាន​ឆ្លង​ពី​ថ្ងៃរសៀល​នោះ​ម្នាក់ មាន​អាយុ​០៤​ខែ​។ 

មក​ដល់​ពេល​នេះ ករណី​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស​១២​ករណី ដោយ​១១​ករណី​នាំ​ចូល​ពី​ប្រទេស​ក្រៅ និង​១​ករណី​ប៉ះ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន ពួក​គាត់​ខ្លះ​មាន​សញ្ញា​តិចតួច​និង​បុគ្គល​ផ្សេង​ទៀត​គ្រាន់តែ​ផ្ទុកមេរោគ​COVID-19 គ្មាន​រោគ​សញ្ញា​គួ​ឱ្យ​កត់សំគាល់ មាន​ន័យ​ថា​មាន​សុខ​ភា​ល្អ​នៅឡើយ​ហើយ​ក៏​ពុំ​ទាន់​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា​មានការ​ចំលងជំងឺ​នៅ​ក្នុង​សហគមន៍​ឡើយ​ដែរ​។ នេះ​បើ​តាម​បញ្ជាក់​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីគ្រឿងញៀន៖ ទាំងបទល្មើស ការឃាត់ខ្លួនជនសង្ស័យ និងទម្ងន់គ្រឿងញៀនសុទ្ធកើនឡើង ក្នុងឆ្នាំ២០១៩

ព័ត៌មាន
កាលពីឆ្នាំ២០១៩កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៩.៨០៦ករណី កើនឡើងប្រមាណ២២,៥៤% ឃាត់ខ្លួនជនសង្ស័យ ចំនួន ២០.៤៩០នាក់ កើនឡើងប្រមា…

បើបញ្ហា Covid-19 ត្រូវបានគ្រប់គ្រង នៅខែក្រោយ ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៣៧លាននាក់ សម្រាប់ឆ្នាំ២០២០

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡាថៃ រំពឹងទទួលបានទេសចរបរទេសប្រមាណ៣៧លាននាក់នៅឆ្នាំនេះ ប្រសិនបើបញ្ហា Covid-19 ដែលកំពុងវាយប្រហារពិភពលោកនោះ អាចនឹងត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ