កម្ពុជាច្រានចោលព័ត៌មាន

កម្ពុជាច្រានចោល និងចាត់ទុកការចុះផ្សាយដែលថា កម្ពុជាលួចលុយពិភពលោកជាង១២ពាន់លានតាមរយៈការឆ.បោកអនឡាញជាអំពើទុច្ច.រិត


ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាលកម្ពុជា ច្រានចោលចំពោះការចុះផ្សាយរបស់វិទ្យុបរទេសនិយាយភាសាខ្មែរមួយដោយស្រង់ខ្លឹមសារពីរបាយការណ៍របស់វិទ្យាស្ថានសហរដ្ឋអាម៉េរិក ដើម្បីសន្តិភាព (USIP) ដែលចោទថា កម្ពុជាបានលួចលុយពីពិភពលោកជាង១២ពាន់លានដុល្លារក្នុង១ឆ្នាំ តាមរយៈឧស្សាហកម្មឆបោកតាមអនឡាញ។ ទន្ទឹមនឹងនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញការហួសចិត្ត និងចាត់ទុកការចុះផ្សាយនេះជាការបំផ្លើស បំភ្លៃការពិត និងមានចេតនាទុច្ចរិតមួលបង្កាច់ការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍នយោបាយ។
កម្ពុជាច្រានចោលព័ត៌មាន
ដោយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញមកច្រានចោលចំពោះការចុះផ្សាយរបស់វិទ្យុបរទេសនិយាយភាសាខ្មែរមួយកាលពីពេលថ្មីៗ បន្ទាប់ពីវិទ្យុនេះបានចុះផ្សាយអត្ថបទមួយដោយអះអាងស្រង់ប្រភពពីវិទ្យាស្ថានអាម៉េរិក ដើម្បីសន្និភាព ចោទប្រកាន់ថា កម្ពុជាបានលួចលុយពិភពលោកជាង១២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំតាមរយៈឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញ។ ទន្ទឹមបង្ហាញពីការហួសចិត្ត ឯកឧត្តម បានទុកការចុះផ្សាយអត្ថបទខាងលើជាការបំភ្លៃការពិត និងមានចេតនាទុច្ចរិតមួលបង្កាច់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងន័យបម្រើផ្នែកនយោបាយ។

មន្ត្រីជាន់ខ្ពស់រូបនេះបានចាត់ទុកការចុះផ្សាយអត្ថបទ ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានលួចលុយពីពិភពលោកជាង១២ពាន់លានដុល្លារ ជារឿងមួយដ៏គួរឱ្យខ្មាសអៀន និងជាចំណីដ៏ឆ្ងាញ់ដើម្បីយកទៅបំប៉នប្រព័ន្ធឃោសនាគ្មានវិជ្ជាជីវៈនៅក្រៅប្រទេសដែលប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ឯកឧត្តម ប៉ែន បូណា កម្ពុជាក៏ជាជនរងគ្រោះមួយក្នុងចំណោមប្រទេសជាច្រើនលើពិភពលោក ដែលរងការវាយប្រហារតាមប្រព័ន្ធអនឡាញពីជនទុច្ចរិតមួយចំនួនផងដែរ។ ប៉ុន្តែករណីនេះ កម្ពុជាក៏មិនបណ្ដែតបណ្ដោយនោះដែរ ពោលគឺអាជ្ញាធរតែងតែបញ្ចៀសទប់ស្កាត់ និងធ្វើការបង្រ្កាបជាបន្តបន្ទាប់។

សូមបញ្ជាក់ថា តាមរយៈវិទ្យុបរទេសផ្សាយជាភាសាខ្មែរកាលពីពេលថ្មីៗនេះបានផ្សព្វផ្សាយថា កម្ពុជា

លួចលុយពីពិភពលោកមួយឆ្នាំជាង១២ពាន់លានដុល្លារតាមរយៈឧស្សាហកម្មឆបោកតាមអនឡាញ។ ជាមួយគ្នានេះ ការចុះផ្សាយដែលអះអាងថា បានស្រង់ពីខ្លឹមសារពីវិទ្យាស្ថានសហរដ្ឋអាម៉េរិក ដើម្បីសន្តិភាព (USIP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន (Washington D.C.)ខាងលើ ក៏បានចោទប្រកាន់ផងដែរថា ក្រុមអ្នកមានអំណាចនៅកម្ពុជាជាអ្នកចាំការពារឧស្សាហកម្មឆបោកតាមអនឡាញ ដោយសារតែភាពចំណេញកប់ក្តោងនៃឧស្សាហកម្មមួយនេះ និងមានមនុស្ស១សែននាក់ បានរងគ្រោះដោយសារតែអំពើឆបោកតាមអនឡាញនេះ៕

អត្ថបទ៖ បូ ដូឡា,រូបឯកសារ

None



អត្ថបទបន្ទាប់


កម្ពុជា-កូរ៉េសហការគ្នាចែករំលែកប្រវត្តិឥណទានទៅវិញទៅមក ដើម្បីបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ពលរដ្ឋ

កម្ពុជានិងកូរ៉េខាងត្បូងបានឯកភាពគ្នាចែករំលែងប្រវត្តិឥណទានឆ្លងដែនទៅវិញទៅមក ដើម្បីជួយបង្កើនលទ្ធភាពទទួលបានឥណទានរបស់ប្រជាពលរដ្ឋ។ តាមរយៈកិច្ចស…

តើការរក្សាបានភាពររឹងមាំនៃវិស័យហិរញ្ញវត្ថុ បានដើរតួនាទីសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច?

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយទ្រទ្រង់ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ