អត្ថបទក្រុមហ៊ុន

បុរីវិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀលចាប់ដៃគ្នា សហការលើកកម្ពស់អាជីវកម្ម និងបន្ថែមគុណតម្លៃដល់អតិថិជន


បុរី វិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀល នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ2023 បានធ្វើពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណង ដើម្បីលើកកម្ពស់ អាជីវកម្ម បន្ថែមគុណតម្លៃដល់អតិថិជននៃភាគីទាំងពីរ និងបន្ថែម គុណតម្លៃ ដល់បុគ្គលិកនៃភាគីទាំងពីរ ជាពិសេសនោះដើម្បីបំពេញតម្រូវការក្នុងវិស័យអប់រំ។ តាមរយៈកិច្ចសហការនេះ រាល់អតិថិជនទាំងអស់ដែលរស់នៅក្នុងគ្រប់គម្រោង បុរី វិមានភ្នំពេញ នឹងទទួល បានការបញ្ចុះតម្លៃ 30% ពីសាលាអន្តរជាតិគ្រីនហ្វៀលសម្រាប់សិក្សារបស់បុត្រធីតារបស់ពួកគេ។
បុរីវិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀលចាប់ដៃគ្នា សហការលើកកម្ពស់អាជីវកម្ម និងបន្ថែមគុណតម្លៃដល់អតិថិជន

ការចុះអនុស្សារណៈនេះ ធ្វើឡើងនៅក្រោមអធិបតីភាព លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ និងលោក លី ចាន់ណារិទ្ធ នាយកសាលាអន្តរជាតិ គ្រីនហ្វៀល ព្រមទាំងក្រុមការងារ និងលោកគ្រូអ្នកគ្រូរបស់ សាលាអន្តរជាតិគ្រីនហ្វៀលជាច្រើននាក់ទៀត។

លោក លី ចាន់ណារិទ្ធ នាយកសាលាអន្តរជាតិ គ្រីនហ្វៀល បានលើកឡើងថា សាលាអន្តរជាតិ គ្រីនហ្វៀល បច្ចុប្បន្នទទួលបង្រៀនសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់ ថ្នាក់ទី៤ មានអាជ្ញាបណ្ណទទួលស្គាល់ត្រឹមត្រូវ ចំណែកកម្មវិធីសិក្សាវិញ គឺសាលាបង្រៀនតាមស្តង់ដារអន្តរជាតិ ដែលមានឈ្នោះថា IEYC ។

ជាមួយគ្នានេះដែរ លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ ក៏បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ដែលនេះជាកិច្ចសហប្រតិបត្តិការក្នុង ការគិតគូរបានវែងឆ្ងាយផ្តល់ប្រយោជន៍ដល់បុគ្គលិក និងអតិថិជនរបស់បុរីវិមានភ្នំពេញថែមទៀតផង ។

សូមបញ្ជាក់ថា បុរីវិមានភ្នំពេញ គឺជាក្រុមហ៊ុនបុរីលំនៅដ្ឋានដ៏ធំមួយនៅកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនលី ហួរ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគពហុវិស័យនៅកម្ពុជា។ បច្ចុប្បន្ន បុរីវិមានភ្នំពេញកំពុងមានវិនិយោគលើគម្រោងលំនៅដ្ឋានធំៗ ជាង ១០ គម្រោងនៅកម្ពុជា៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា គួច ម៉េងលី បើកសម្ពោធអគារសិក្សាថ្មីនៅសែនសុខ ដើម្បីរួមចំណែកជួយបង្កើនគុណភាពអប់រំ

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនជាក្រុមហ៊ុនមួយត្រូវបាន ទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈសេវាកម្មអប់រំ ដែលមានគុណភាពខ្ពស់ឈានមុខគេនៅកម្…

ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើន តែប្រាក់ចំណេញធ្លាក់ចុះ៣៣% នៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មាន
កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណូលសរុបជាង២២លានដុល្លារអាមេរិកនៅត្រីមាសទី២ឆ្នាំ កើនឡើងជិត១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ