វិស័យថាមពល

កម្ពុជា-សិង្ហបុរី ផ្តួចផ្តើមគំនិតបង្កើតបណ្តាញអគ្គិសនីអាស៊ានឡើងវិញ ដើម្បីសម្រេចមហិច្ឆតាកាលពី២៥ឆ្នាំមុន


ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ជំរុញឱ្យសមាជិកអាស៊ានទាំង១០ រួបរួមគ្នាឈានទៅសម្រេចគោលដៅបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដែលប្រជាជាតិនេះបានផ្តួចផ្តើមឡើងតាំងពីជាង២៥ឆ្នាំមុន ដើម្បីផ្តល់ប្រយោជន៍ដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ទាំងផ្នែកអគ្គិសនី សេដ្ឋកិច្ច និងបរិស្ថាន។ យ៉ាងណាមិញថ្មីៗនេះ កម្ពុជា និងសិង្ហបុរី បានធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ ស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ានដោយមានការចូលរួមពីប្រទេសឡាវ និងម៉ាឡេស៊ីផងដែរ។
វិស័យថាមពល
ដោយ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី បានឯកភាពគ្នាផ្តួចផ្តើមគំនិតចង់បង្កើតបណ្តាញអគ្គិសនីអាស៊ានឡើងវិញ ដែលឈានទៅសម្រេចមហិច្ឆតា ដែលអាស៊ានបានផ្តួចផ្តើមចង់បង្កើតបណ្តាញនេះ ដើម្បីភ្ជាប់ប្រទេសអាស៊ានទាំង១០ កាលពីជាង២៥ឆ្នាំមុន។ បើតាមការថ្នាក់ដឹកនាំរូបនេះ ជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យប្រទេសអាស៊ានទាំង១០ មានការឯកភាពគ្នា សាមគ្គីគ្នា ដើម្បីជំរុញបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះឱ្យចេញជារូបរាងពេញលេញ ដើម្បីទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុ និងការការពារបរិស្ថាន ក៏ដូចជាជំរុញថាមពលបៃតង ឱ្យមានភាពសម្បូរបែបនៅអាស៊ាន និងទប់កុំឱ្យតម្លៃអគ្គិសនីឡើងថ្លៃជាដើម។

លើសពីនេះ ការបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះ ក៏នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា ជាច្រើនផងដែរ តាមរយៈការជួយបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងជួយទាក់ទាញការវិនិយោគសម្រាប់រយៈពេលវែង និងបង្កើតការងារថ្មីៗជូនដល់យុវជនយុវនារី និងជាឱកាសធ្វើឱ្យកម្ពុជាមានកិត្តិនាមកាន់តែល្អក្នុងក្របខណ្ឌអាស៊ានផងដែរ។

​គួរជម្រាបថា បច្ចុប្បន្នការទិញលក់ និងតភ្ជាប់បណ្តាញអគ្គិសនីនៅក្នុងតំបន់អាស៊ាន គឺធ្វើឡើងជាទម្រង់ទ្វេភាគីរវាងប្រទេសមួយទៅប្រទេសមួយប៉ុណ្ណោះ ដោយមិនមានការតភ្ជាប់រួមគ្នាទាំង១០ប្រទេសនោះទេ តួយ៉ាងដូចជាកម្ពុជា ធ្វើកិច្ចការងារនេះជាមួយវៀតណាម និងឡាវ ខណៈសិង្ហបុរី ទិញលក់អគ្គិសនីជាមួយម៉ាឡេស៊ី ថៃ និងឡាវជាដើម៕

None



អត្ថបទបន្ទាប់


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជប៉ុន ដែលមានសមត្ថភាពកែច្នៃ១,៥០០តោន ក្នុង១ឆ្នាំត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

គ្រាប់ស្វាយចន្ទី ដែលជាផលិតផលដ៏មានសក្តានុពលមួយរបស់កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគបរទេស ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារ…

ព្រឹត្តិការណ៍កីឡា BRICS Games 2024 និងកិច្ចប្រជុំកំពូលសន្តិភាពរបស់អ៊ុយក្រែននឹងធ្វើឡើងស្របពេលគ្នាក្នុងខែមិថុនា នេះ

ព្រឹត្តិការណ៍កីឡា BRICS Games 2024 នៃប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ