ទិដ្ឋាការទេសចរណ៍

ក្រសួងទេសចរណ៍ច្រានចោលចំពោះការផ្សព្វផ្សាយដែលថា កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមទិដ្ឋាការទេសចរណ៍«៦ប្រទេស គោលដៅ១»


ក្រសួងទេសចរណ៍ច្រាលចោលចំពោះការផ្សព្វផ្សាយដែលថា កម្ពុជាគាំទ្រគម្រោងផ្តល់ទិដ្ឋាការទេសចរណ៍ «៦ប្រទេស គោលដៅ១» ដែលផ្តួចផ្តើមដោយប្រទេសថៃ។ ការចេញមកច្រានចោលនេះ ធ្វើឡើងក្រោយមានការចុះផ្សាយថា នៅក្នុងជំនួបពិភាក្សាជាមួយទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃកាលពីថ្ងៃទី២១ ខែតុលា ក្រសួងទេសចរណ៍កម្ពុជាបានគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្តល់ទិដ្ឋាការទេសចរណ៍រួមគ្នារវាងប្រទេសទាំង៦នៅក្នុងតំបន់អាស៊ាននេះ។
ទិដ្ឋាការទេសចរណ៍
ដោយ

ដើម្បីកុំឱ្យមានការភាន់ច្រឡំ ក្រសួងទេសចរណ៍ស្នើឱ្យសារព័ត៌មានជាតិ និងអន្តរជាតិកែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មាន ដែលផ្ទុយពីជំហរពិតប្រាកដរបស់ក្រសួងទេសចរណ៍។

តាមរយៈសេចក្តីបំភ្លឺរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះ ក្រសួងទេសចរណ៍បានអះអាងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Dusit MANAPAN ទីប្រឹក្សាក្រសួងការបរទេសថៃកាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺគ្រាន់តែបានកត់សម្គាល់លើគំនិតផ្តួចផ្តើមផ្តល់ទិដ្ឋាការទេសចរណ៍៦ប្រទេសគោលដៅ១ ឬ Six countries, One Destination និងស្នើឱ្យភាគីថៃផ្តល់ឯកសារទស្សនទាន និងឯកសារពាក់ព័ន្ធតាមផ្លូវការទូតតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា គម្រោងផ្តល់ទិដ្ឋាការទេសចរណ៍«៦ប្រទេស គោលដៅ១» ដែលផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រីថៃលោក ស៊្រីថា ថាវីស៊ីន កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដោយគ្រោងរួមបញ្ជូលរវាងប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសឡើងក្នុងគោលបំណង ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង៦នេះ៕




អត្ថបទបន្ទាប់


រុស្ស៊ីកំពុងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្លុកប្រទេស BRICS ក្រោមស្រមោលសង្គ្រាមនៅអ៊ុយក្រែន

ប្រទេសរុស្ស៊ី ចង់ប្រើកិច្ចប្រជុំកំពូលនៃប្លុកប្រទេសប្រ៊ីក (BRICS) ដើម្បីបង្ហាញពីការកើនឡើងឥទ្ធិពលរបស់ប្លុកនេះទៅកាន់ពិភពលោក និងចង់បង្ហាញថា ក…

អាមេរិកប្រកាស ផ្ដល់ថវិកាបន្ថែមជាង ៣៨ លានដុល្លារគាំទ្រដល់ការអភិវឌ្ឍវិស័យចំនួន៥ នៅកម្ពុជា

នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសាកលលោក (USAID) អ្នកស្រី Samantha Power នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ បានប្រក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ