ជម្លោះព្រំដែនកម្ពុជា-ថៃ

ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងហុចផលដល់វិស័យទេសចរណ៍វៀតណាម


នៅពេលនេះវិស័យទេសចរណ៍របស់វៀតណាម កំពុងត្រូវប៉ាន់ខ្លាំង ដោយគេបានព្យាករថា ប្រទេសនេះនឹងស្វាគមន៍អ្នកធ្វើដំណើរបរទេសបានជាង២២លាននាក់នៅឆ្នាំនេះ ជាតួលេខមួយខ្ពស់ជាងកំណត់ត្រាមុនសម័យជំងឺកូវីដ-១៩ ទៅទៀត។ កំណើននេះត្រូវបានគេរំពឹងថានឹងជួយគាំទ្រខ្លាំងដោយសារការកើនឡើងខ្លាំងនូវចំនួនអ្នកដំណើរមកពីប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ជម្លោះព្រំដែនកម្ពុជា-ថៃ
ដោយ

​រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានចំនួន២៥លាននាក់នៅឆ្នាំនេះ ប៉ុន្តែទីភ្នាក់ងារវាយតម្លៃទេសចរណ៍ BMI បានចេញរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានព្យាករថា ប្រទេសនេះនឹងស្វាគមន៍អ្នកធ្វើដំណើរបរទេសបានត្រឹមជាង២២លាននាក់ប៉ុណ្ណោះនៅឆ្នាំនេះ ដែលជាចំនួនមួយកើនលើសពីកំណត់ត្រាមុនការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ដែលជំរុញខ្លាំងដោយសារការមកដល់របស់អ្នកដំណើរមកពីប្រទេសចិនមានការកើនឡើងខ្លាំង។

BMI បាននិយាយថា ចំនួនអ្នកទេសចរដែលបានទៅលេងវៀតណាម នៅឆ្នាំ២០២៥ នេះ បានកើនលើសពីចំនួន១៨លាននាក់នៅមុនពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ដោយបានជួយវិស័យទាក់ទងនឹងទេសចរណ៍របស់ប្រទេសនេះឱ្យងើបឡើងវិញស្ទើរតែទាំងស្រុងពីការខូចខាតដែលបង្កឡើងដោយជំងឺរាតត្បាតមួយនេះ។

ហេតុផលដ៏ធំមួយក្នុងការជំរុញឱ្យវៀតណាម ត្រូវប៉ាន់ខាងវិស័យទេសចរណ៍នេះ គឺដោយសារតែជម្លោះព្រំដែនថៃ-កម្ពុជា នៅតែមិនទាន់ដោះស្រាយបាន ហើយការតវ៉ានៅប្រទេសឥណ្ឌូនេស៊ី នៅតែបន្តអូសបន្លាយពេលជាងពីរខែមកហើយ។ ការពង្រីករយៈពេលធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ប្រទេសចំនួន១២របស់រដ្ឋាភិបាលវៀតណាម ក៏ជាហេតុផលមួយផងដែរ។ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាម ភាគច្រើន ដើម្បីភ្លក្សរសជាតិម្ហូប ស្វែងយល់ពីប្រវត្តិសាស្ត្រសម័យសង្គ្រាមរបស់ប្រទេសនេះ ទស្សនាកោះត្បូងមរកត និងរុករករូងភ្នំធំជាងគេបំផុតរបស់ពិភពលោក។

លោក ប្រេនដុន អឹមស៊ីម៉ានហ្កា (Brandon Msimanga) នាយករងទីភ្នាក់ងារ BMI បានប្រាប់ Nikkei Asia ថា ប្រទេសវៀតណាម កំពុងលេចចេញជាគោលដៅពេញនិយមសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន ដោយនិយាយថា ឥឡូវនេះប្រទេសនេះបានវ៉ាដាច់ប្រទេសថៃ ជាជម្រើសកំពូលសម្រាប់អ្នកវិស្សមកាលមកពីចិន ដីគោក។

លោក ប្រេនដុន បានបន្ថែមថា ភ្ញៀវទេសចរចិន បានជៀសវាងការធ្វើដំណើរទៅលេងប្រទេសថៃ​ ដោយសារតែព្រួយបារម្ភពីសុវត្ថិភាព។ លើសពីនេះអ្នកប្រើប្រាស់ចិន កំពុងប្រុងប្រយ័ត្នជាងមុនក្នុងការចំណាយរបស់ពួកគេ ហើយវិស័យទេសចរណ៍របស់វៀតណាម ក៏កំពុងទទួលបានអត្ថប្រយោជន៍ពីភាពជាអ្នកជិតខាងជាមួយប្រទេសចិនផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អង់គ្លេសដាក់ក្រុមហ៊ុនថៃ ចំនួន៤ក្នុងបញ្ជីខ្មៅ ដោយសារមានជំនួញពាក់ព័ន្ធជាមួយរុស្ស៊ី

ក្រៅពីក្រុមហ៊ុនចិន និងក្រុមហ៊ុននៅតាមបណ្តាប្រទេសមួយចំនួន នៅពេលនេះ ក្រុមហ៊ុនថៃចំនួន៤ ត្រូវបានចក្រភពអង់គ្លេស ដាក់ក្នុងបញ្ជីខ្មៅ ដោយសារក្រុមហ…

អាម៉េរិក ជំរុញឱ្យចិន បើកឱ្យកោះតៃវ៉ាន់ អាចចូលរួមកិច្ចប្រជុំកំពូល APEC ដោយស្មើមុខ ស្មើមាត់ពេលចិន ធ្វើជាម្ចាស់ផ្ទះ

សហរដ្ឋអាម៉េរិក បានដាក់វិញ្ញាសាសាមីការថ្មីដ៏ស្មុគស្មាញឱ្យមហាយក្សចិន ដោះស្រាយទៀតហើយ ដោយលើកនេះបានទាមទារឱ្យមហាយក្សចិន ត្រូវតែអនុញ្ញាតឱ្យកោះតៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ