ក្រុមសេដ្ឋវិទូ

ក្រុមសេដ្ឋវិទូបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំនេះ


ក្រុមសេដ្ឋវិទូរបស់សហរដ្ឋអាមេរិករំពឹងថា សេដ្ឋកិច្ចនឹងមានកំណើនយឺតនៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ប្រភេទឌែលតានៅក្នុងប្រទេស ប៉ុន្តែសេដ្ឋវិទូបានអះអាងថា សេដ្ឋកិច្ចអាមេរិកអាចនឹងប្រសើរឡើងវិញ លឿនជាងនេះនៅ ឆ្នាំ២០២២ ដោយសារការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាមេរិកនឹងសម្រេចបានកាន់តែច្រើនឡើង។
ប្រជាជនសហរដ្ឋអាមេរិកដែលកំពូងតែដើរកម្សាន្តនៅទីសាធារណៈ

ទោះ​យ៉ាងណា បច្ចុប្បន្ន​នៅ​អា​មេ​រិ​ក​មាន​ពលរដ្ឋ​មួយ​ចំនួន នៅ​តែ​ប​ដិ​សេ​ដ​មិន​ព្រមទៅ​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ ដែល​វា​កំពុង​បង្ក​ភាព​ស្មុគស្មាញ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ទិស​ដៅ​ឈាន​ទៅ​បញ្ចប់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AP​។

នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដោយ សមាគម​នៃ​អ្នក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អា​មេ​រិ​ក ហៅ​កាត់​ថា NABE (​នេ​ប​) បាន​រក​ឃើញ​ថា កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​ពេញ​មួយ​ឆ្នាំ​២០២១ អាច​មាន​ត្រឹម ៥,៦% ពោល​គឺ​ធ្លាក់​ចុះ​ជាង​ការ​ព្យាករ​កាលពី​ខែឧសភា ដែល​មាន​ដល់ ៦,៧%​។ ទោះ​យ៉ាងណា​អ្នក​សេដ្ឋកិច្ច​បាន​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២២ កើន​ដល់ ៣,៥% ខ្ពស់​ជាង​ការ​ព្យាករ​លើក​មុន​ដែល​មាន​ត្រឹម ២,៨%​ប៉ុណ្ណោះ​។

បន្ថែម​ពីលើ​នេះ ស្ថាប័ន​ដដែល​បាន​ព្យាករ​ថា អតិផរណា​នឹង​បន្ត​ស្ថិត​នៅ​កម្រិត​កើនឡើង​រហូត​ដល់​ត្រីមាស​ទី​៤ ឆ្នាំ​នេះ មុន​ពេល​ធ្លាក់​មក​កម្រិត​មធ្យម​វិញ​នៅ​ឆ្នាំ​ក្រោយ​។ ពោល​អតិផរណា​នឹង​មាន​ប្រមាណ ៥,១% នៅ​ឆ្នាំ​នេះ ហើយនឹង​ធ្លាក់​ចុះ​មក​វិញ​ត្រឹម ២,៤% សម្រាប់​ឆ្នាំ​ក្រោយ​។

ការ​បញ្ជា​ទិញ និង អ្នក​ប្រើប្រាស់ បាន​ប្រឈម​មុខ​នឹង​តម្លៃ​ទំនិញ​កើន​ខ្ពស់ ខណៈ​វិស័យ​សេវាកម្ម​ក៏​មាន​តម្លៃ​ខ្ពស់​ជាង​មុន​ដែរ​នៅ​ឆ្នាំ​នេះ ដោយសារ​ការ​ធ្វើ​អាជីវកម្ម​នានា​នៅ​អា​មេ​រិ​ក ត្រូវ​ដោះស្រាយ​ជាមួយ​ការ​កើនឡើង​ថ្លៃដើម នៃ​ការ​បោះ​ដុំ​ទំនិញ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

សូម​ជម្រាប​ថា សមាគម​នៃ​អ្នក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​ផ្តល់​ក្តី​សង្ឃឹមលើ​វ៉ាក់សាំង​កូ​វី​ដ​១៩ ថា​អាច​នឹង​ផ្តល់​នូវ​ការ​ងើបឡើង​វិញ ដ៏​ធំ​បំផុត​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​។

គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ​សហរដ្ឋអាមេរិក ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ជិត ៤០០​លាន​ដូ​ស​ហើយ ដែល​ក្នុង​នោះ មាន​ពលរដ្ឋ​ជាង​២០០​លាន​នាក់​ទទួល​បាន​វ៉ាក់សាំង​មួយ​ដូ​ស និង ជាង ១៨០​លាន​នាក់​ផ្សេង​ទៀត​ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ២០ម៉ឺនដូស ដល់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ព័ត៌មាន
្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្ត…

ម៉ាឡេស៊ី ដាក់ផែនការសេដ្ឋកិច្ច៥ឆ្នាំ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់

ព័ត៌មាន
នាយករដ្ឋមន្ត្រី អ៊ីស្មែល សាបប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសម៉ាឡេស៊ីកំពុងកំណត់ទិសដៅកំណើនសេដ្ឋកិច្ច ពី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ