កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បញ្ចប់បិទបញ្ចប់ការចរចាជុំទី៣ជាស្ថាពរហើយ


ក្រោយបើកការចរចាជុំទី៣ និងជាជុំចុងក្រោយ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម ទីបំផុតភាគីទាំងពីរបានបញ្ចប់កាចរចាជាស្ថាពរហើយ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បញ្ចប់បិទបញ្ចប់ការចរចាជុំទី៣ជាស្ថាពរហើយ

ជាលទ្ធផល នៃកិច្ចប្រជុំនេះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម សម្រេចបានការចរចាលើអត្ថបទជំពូក និងឧបសម្ព័ន្ធទាំងស្រុងនៃកិច្ចព្រមព្រៀង ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា ច្បាប់ និងស្ថាប័ន។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ត្រូវបានរំពឹងថា នឹងឈានដល់ការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ការចរចាជុំទី៣ និងជាជុំចុងក្រោយ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម ត្រូវបានបិទបញ្ចប់ស្ថាពរហើយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈលទ្ធផលនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ ភាគីទាំងពីរក៏បានបង្ហាញសុទិដ្ឋិនិយមថា នឹងចូលរួមលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ សម្រួលដល់លំហូរពាណិជ្ជកម្ម ក៏ដូចជា ជំរុញការវិនិយោគទ្វេភាគី និងការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មជាពិសេសរវាងអាស៊ាននិងមជ្ឈឹមបូព៌ា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។

ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពរៀបចំពិធីប្រកាសបិទជាផ្លូវការ ក្នុងអំឡុងដំណើរបេសកកម្មធុរកិច្ចរបស់ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ សីយូឌី រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នាខែមីនា ខាងមុខ។ ជាកិច្ចបញ្ចប់ ប្រធានក្រុមចរចាទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុរួម ដែលជាលទ្ធផលនៃការចរចាជុំចុងក្រោយនេះ និងឯកភាពពន្លឿនបញ្ចប់ការសម្អាតអត្ថបទ មុនឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដ៏មានសារៈសំខាន់នេះ នាពេលឆាប់ៗ ខាងមុខនេះ។

ការចចារការចរចាជុំទី៣ និងជាជុំចុងក្រោយ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា អាល់ កាត អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម។
សូមបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ៤០០លានដុលា្លរក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០២១។ ភាគីទាំងពីររំពឹងថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះ នឹងចូលរួមលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ សម្រួលដល់លំហូរពាណិជ្ជកម្ម ជំរុញការវិនិយោគទ្វេភាគី ក៏ដូចជា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី បន្ថែមទៀត៕




អត្ថបទបន្ទាប់


Toyota នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ ឃេនធឺគីនាដើមឆ្នាំ ២០២៥ខ…

តើកម្ពុជាត្រូវការបារាំងជួយគាំទ្រអ្វីខ្លះទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា?

កម្ពុជា-បារាំង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធអស់រយៈពេលជាយូឆ្នាំមកហើយ តួយ៉ាង នៅរយៈពេល ៣០ឆ្នាំមកនេះ តាមរយៈវត្តមានរបស់ភ្នាក់ងារអភិវឌ្ឍន៍បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ