អូស្រ្តាលី

អូស្រ្តាលីចូលរួមស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈភាពជាដៃគូមេគង្គ-អូស្រ្តាលី


រដ្ឋាភិបាលអូស្រ្តាលី តាមរយៈភាពជាដៃគូមេគង្គ-អូស្រ្តាលី នឹងផ្ដល់នូវធនធានថ្មី ដើម្បីគាំទ្រការធ្វើទំនើបកម្ម ដល់វិស័យកសិកម្មកម្ពុជា និងការអភិវឌ្ឍវិស័យឧស្សាហកម្មកែច្នៃកសិផល ដែលជាធាតុសំខាន់នៃយុទ្ធសាស្រ្ត ស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ដែលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាឱកាសជួបពិភ្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ (ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១៨ ខែសីហា កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី(CAVAC) និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចុះអនុស្សណៈយោគយល់គ្នា ដើម្បីគាំទ្រការបង្កើតសួនឧស្សាហកម្មកសិចំណីអាហារ(AIP)។ 

វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ ដើម្បីឱ្យវិស័យនេះ ងើបឡើងវិញចាំបាច់ណាស់ដែលកម្ពុជា ត្រូវស្វែងរកធនធានបន្ថែម ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា ផលរំខានចំបងបង្កឡើងដោយកូវីដ-១៩ មានន័យថា ត្រូវស្វែងរកធនធានថ្មីៗ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។  

ក្រោយអនុស្សណៈនៃការយោគយល់នេះ CAVAC នឹងផ្ដល់ការគាំទ្របច្ចេកទេស និងថវិកាជួយដល់ក្រុមឧត្តមប្រឹក្សា ដើម្បីបង្កើត និងអនុវត្តគំរូសេដ្ឋកិច្ចសមស្របមួយ សម្រាប់សួនឧស្សាហកម្មកសិចំណីអាហារ។ AIP គឺជា តំបន់កសិឧស្សាហកម្ម ផ្ដោតលើការកែច្នៃផលិតផល។

គម្រោងភាពជាដៃគូមេគង្គ-អូស្ដ្រាលី គឺជាកញ្ចប់ថវិកាជំនួយចំនួន ២៣២លានដុល្លារអូស្រ្ដាលី ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ តាមរយៈគម្រោងនេះ នឹងជួយកម្ពុជា បង្កើតថាមពលកកើតឡើងវិញ ផ្ដល់ជំនួយដល់ធនធានទឹក ផ្ដល់អាហារូបករណ៍សន្តិសុខបច្ចេកវិទ្យា និងការពង្រឹងការវិនិយោគ៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋអាមេរិកនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ចាប់ពីខែកញ្ញាតទៅ

ព័ត៌មាន
នៅទីបំផុតអាមេរិកសម្រេចឲ្យពលរដ្ឋខ្លួនចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសទី៣ទាំងអស់គ្នាចាប់ពីខែកញ្ញាតទៅ ! នៅចំពោះមុខភាពមិនប្រាកដប្រជានៃការរីក…

តម្លៃប្រេងឆៅពិភពលោកដាំក្បាលចុះ៦ថ្ងៃជាប់គ្នា តើមកពីមូលហេតុអ្វី?

ព័ត៌មាន
តម្លៃប្រេងឆៅបានដាំក្បាលចុះមកអស់រយៈពេល៦ថ្ងៃជាប់ៗគ្នាមកហើយ ដែលវាគឺជាការធ្លាក់ចុះក្នុងរយៈពេលយូរបំផុតមួយគិតចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០មក។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ