កម្ពុជា-អាម៉េរិក

តើទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក មានការប្រែប្រួលយ៉ាងណានៅមួយចុងក្រោយនេះ?


ក្រុមអ្នកជំនាញកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ហាក់បានវិវត្តទៅរកភាពរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ជាពិសេសតាមរយៈការចូលអន្តរាគមន៍យ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់លោក ដូណាល់ ត្រាំ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយបញ្ចុះអត្រាពន្ធគយមកនៅត្រឹម១៩% លើទំនិញកម្ពុជា។ តើតាមរយៈទំនាក់ទំនងដ៏ល្អប្រសើរនេះ វានឹងជួយជំរុញយ៉ាងណាខ្លះដល់ការរីកចម្រើននៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ?
កម្ពុជា-អាម៉េរិក
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ កត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ មានការវិវត្តទៅរកភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលអន្តរាគមន៍យ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់ប្រធានាធិបតីអាម៉េរិក លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការបញ្ចុះអត្រាពន្ធគយបដិការមកត្រឹម១៩% លើទំនិញកម្ពុជា ជាដើម។ ទន្ទឹមនេះ តាមរយៈការសម្រេចបាននូវលទ្ធផលធំៗមួយចំនួនដែលសហរដ្ឋអាម៉េរិក បានស្តារឡើងវិញជាមួយកម្ពុជា ពាក់ព័ន្ធនឹងវិស័យសន្តិសុខជាតិ បន្ទាប់ពីជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយលោក ដូណាល់ ត្រាំ នៅប្រទេសម៉ាឡេស៊ីនោះ គឺសុទ្ធតែបង្ហាញពីការរួមចំណែកជួយលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកជំនាញរូបនេះ ជឿជាក់ថា ប្រសិនបើទំនាក់ទំនងដ៏ល្អប្រសើរនេះអាចរក្សាបានក្នុងរយៈពេលយូរអង្វែងនោះ វានឹងរួមចំណែកកាន់តែខ្ពស់ដល់ការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

​ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា គឺបានបង្ហាញសញ្ញាណរីកចម្រើនជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ សម្រាប់អ្នកជំនាញរូបនេះ ការរួមបញ្ចូលគ្នារវាងសន្តិភាព ស្ថិរភាពនយោបាយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកំពុងក្លាយជាកាតាលីករសម្រាប់ជំរុញការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា ខណៈការចូលរួមជាសាក្សីរបស់ប្រធានាធិបតីអាម៉េរិក លើការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ គឺបានបង្ហាញពីសេចក្តីប្រាថ្នារបស់សហរដ្ឋអាម៉េរិក លើការគាំទ្រសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ាន។

​គួរជម្រាបថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក បានឈានដល់ជាង៩ពាន់៥រយលានដុល្លារ កើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅអាម៉េរិក មានទំហំជាង៩ពាន់២រយលានដុល្លារកើនឡើងជាង២២% ខណៈការនាំចូលពីអាម៉េរិក មកកម្ពុជាវិញ មានទំហំជិត៣រយលានដុល្លារកើនឡើងជិត៤៧%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


តើអាម៉េរិក កំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លូន និងបន្សាបឥទ្ធិពលរបស់ចិន នៅតំបន់អាស៊ាន ឬយ៉ាងណា?

ការសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មានការជួយសម្របសម្រួលពីភាគីអាម៉េរិក …

វៀតណាមនឹងជះលុយជាង១០ពាន់លានដុល្លារទិញយន្តហោះ និងផលិតផលកសិកម្ម ដើម្បីផ្គាប់ចិត្តអាម៉េរិក

វៀតណាម និងសហរដ្ឋអាម៉េរិក បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ បើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ