កម្ពុជានឹងសាងសង់សួន

កម្ពុជានឹងបង្កើតសួនបច្ចេកវិទ្យាឌីជីថលទំហំជាង១០០ហិកតា ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាមជ្ឈមណ្ឌលឌីជីថលមួយនៅក្នុងតំបន់


មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ក្រសួងកំពុងអនុវត្តគម្រោងបង្កើតសួនបច្ចេកវិទ្យាឌីជីថលលើផ្ទៃដីប្រមាណ១៦០ហិកតា ក្រោមក្ដីរំពឹងថា នឹងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថលនាពេលខាងមុខ។ សួនឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជំនាញឌីជីថល ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្ររួមមានមជ្ឈមណ្ឌលទិន្នន័យ និងការកសាងសហគមន៍ឌីជីថលមួយក្នុងការទាក់ទាញវិនិយោគិន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
កម្ពុជានឹងសាងសង់សួន
ដោយ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា មកដល់ពេលនេះក្រសួងប្រៃសណីយ៍កំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនបច្ចេកវិទ្យាឌីជីថលលើផ្ទៃដីប្រមាណ១៦០ហិកតាក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល ដែលនឹងជំរុញការធ្វើបដិវត្តន៍កម្មសហគ្រិនភាព នវានុវត្តន៍ ការបណ្ដុះបណ្ដាលជំនាញក្នុងវិស័យឌីជីថលសំដៅគាំទ្រដល់ធុរកិច្ចថ្មី ការធ្វើទំនើបកម្មអប់រំ ការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងការបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមជាដើម។ បើតាមថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គម្រោងឌីជីថលនេះនឹងប្រែក្លាយកម្ពុជានៅលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ។

បើតាមឯកឧត្តម ជា វ៉ាន់ដេត ការកសាងសួនឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល នឹងចូលរួមលើកស្ទួយក្នុងការអភិវឌ្ឍវិស័យឌីជីថលឱ្យមានការរីកចម្រើនមួយកម្រិតទៀត ជាពិសេសទាក់ទាញការវិនិយោគ និងធនធានមនុស្សពូកែៗមកកម្ពុជា។ សូមបញ្ជាក់ថា គម្រោងនេះ ក៏ទទួលបានការគាំទ្រពីឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ការរៀបចំ SEA GAME កំពុងធ្វើឱ្យរដ្ឋាភិបាលថៃបាក់មុខ និងរងការចម្អកពេញតំបន់

ការរៀបចំព្រឹត្តិការណ៍កីឡា SEA GAME របស់ប្រទេសថៃនៅឆ្នាំនេះត្រូវបានគេចម្អកឱ្យថា ធ្វើឱ្យតែរួចពីដៃ គ្មានវិជ្ជាជីវៈ មានភាពខ្វះចន្លោះ និងកំហុសឆ្…

ម៉ាឡេស៊ី ដាក់ឲ្យដំណើរការកំពង់ផែដ៏ធំមួយនៅច្រកសមុទ្រម៉ាឡាកា ដែលកំពុងបង្កក្តីបារម្ភដល់សិង្ហបុរី

ការដាក់ឲ្យដំណើរការកំពង់ផែថាមពលបណ្តែតមួយនៅលើកោះសិប្បនិម្មិតនាច្រកសមុទ្រម៉ាឡាការបស់ម៉ាឡេស៊ី កំពុងបង្កជាក្តីបារម្ភដល់សិង្ហបុរី ដែលជាមជ្ឈមណ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ