
ធនាគារ ជីប ម៉ុង ដែលជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប បាននិងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់ ខណៈធនាគារវិនិយោគ១០០% ដោយវិនិយោគិនខ្មែរមួយនេះ បាននិងកំពុងបង្កើនសមត្ថភាពប្រតិបត្តិការកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ។

ធនាគារ ជីប ម៉ុង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកឈានមុខគេមួយ ដែលបានយល់ច្បាស់អំពីតម្រូវការ និងកត្ដាដែលអាចជួយជម្រុញដល់ភាពរីកចម្រើន នៃសហគ្រាស ខ្នាតតូច និងមធ្យម ក៏ដូចជាការផលិតក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ទន្ទឹមនឹងនេះ ធនាគារ ជីប ម៉ុង បានផ្ដល់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ដែលមានការអនុម័តលឿន ឯកសារមានភាពងាយស្រួល ជាមួយអត្រាការប្រាក់សមរម្យសម្រាប់រាល់អាជីវករដែលកំពុងមានអាជីវកម្មពពេញដោយសក្តានុពលនឹងចង់ពង្រីកបន្ថែម ដើម្បីអាចឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។

គិតត្រឹមរយៈពេល ៥ឆ្នាំនៃប្រតិបត្តិការ ធនាគារ ជីប ម៉ុង អាចសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាមួយប្រាក់ចំណេញសុទ្ធមានរហូតដល់ ៣០ លានដុល្លារ ទ្រព្យសកម្មចំនួន ១,៣ ពាន់លានដុល្លារ ផ្គួបផ្សំជាមួយនឹងការកើនឡើងនៃទំហំប្រាក់កម្ចី និងប្រាក់បញ្ញើជាបន្តបន្ទាប់។
ជាមួយនឹងការទទួលស្គាល់ តាមរយៈការឈ្នះពានរង្វាន់សរុបចំនួន ៧ គ្រឿងចាប់តាំងពីបើកប្រតិបត្តិការដំបូង ដែលក្នុងនោះមានចំនួនសរុប ៣ គ្រឿងទទួលបានក្នុងឆ្នាំ ២០២៤ តែមួយ ពីទស្សនាវដ្តីល្បីៗជុំវិញពិភពលោកក្នុងវិស័យធនាគារលំដាប់អន្តរជាតិដែលបានប្រសិទ្ធនាមជូន ធនាគារ ជីប ម៉ុង ជាធនាគារដែលផ្ដល់សេវាកម្មអតិថិជនល្អបំផុត ដោយទស្សនាវដ្តី World Economic ជាធនាគារឌីជីថលដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា ដោយទស្សនាវដ្តី Global Brands និង ជាធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដោយទស្សនាវដ្តី International Finance ទាំងអស់នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ធនាគារ ជីប ម៉ុង ពិតជាមានការអភិវឌ្ឍខ្លួនឥតឈប់ឈរ និងទទួលបានការគាំទ្រជាមួយទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជនជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន។
