
កម្មវិធី «វេទិកាវិនិយោគ» ត្រូវបានរៀបចំក្នុងគោលបំណងជាស្ពានតភ្ជាប់ រវាងក្រុមអ្នកវិនិយោគ និងធុរកិច្ចថ្មី តាមរយៈការធ្វើបទបង្ហាញ និងការសួរពីគម្រោងអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីសក្តានុពល របស់ធុរកិច្ចថ្មីដើម្បីឈានចូលដល់ការទទួលវិនិយោគ។ ជាក់ស្តែង ការវិនិយោគមានសារសំខាន់ សម្រាប់ធុរកិច្ចថ្មីជាពិសេសក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីវកម្ម ដែលចាត់ទុកបានថាជា ពេលវេលាដែលធុរកិច្ចថ្មីមានតម្រូវការគាំទ្រ ទាំងផ្នែកហិរញ្ញវុត្ថុ និងជំនាញដើម្បីបំប្លែងគំនិតអាជីវកម្ម ឲ្យក្លាយជាផលិតផល និង សេវាកម្មដែលមានតម្រូវការក្នុងទីផ្សារ។


បញ្ជាក់ជូនថា អ្នកវិនិយោគត្រូវបានគេបែងចែកជាពីរប្រភេទធំៗ៖ អ្នកវិនិយោគមូលធន (Venture Capitalist ឬហៅកាត់ថា VC) និងវិនិយោគិន (Angel Investor)។ អ្នកវិនិយោគមូលធនជាក្រុមហ៊ុន ដែលមានជំនាញវិជ្ជាជីវៈវិនិយោគធ្វើការជ្រោមជ្រែងដល់ធុរកិច្ចថ្មីតាម ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការណែនាំ យុទ្ធសាស្រ្តអាជីវកម្ម ការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង។ រីឯវិនិយោគិនគឺជាបុគ្គល ដែលមានធនធានហិរញ្ញវុត្ថុ មានបំណងវិនិយោគ ក្នុងធុរកិច្ចថ្មីដែលមានលទ្ធភាពជួយផ្សាភ្ជាប់អាជីវកម្មទៅក្នុងបណ្តាញទំនាក់ទំនង។ ដោយមូលហេតុ វិនិយោគគិនមែនមែនជាក្រុមហ៊ុន ធុរកិច្ចថ្មីមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុ ក៏ប៉ុន្តែវិនិយោគិនមិនមានពេលវេលាច្រើនក្នុងការធ្វើការជាមួយធុរកិច្ចថ្មី។

កម្មវិធីនេះមានធុរកិច្ចថ្មីចំនួន៨ ដែលបានឆ្លងកាត់ការជ្រើសរើសក្នុងការទទួលបានឱកាសធ្វើបទបង្ហាញ អាជីវកម្មដល់បណ្តាវិនិយោគិនក៏ដូចជាភាគីពាក់ព័ន្ធនានាដែលបានចូលរួម។ គួរបញ្ជាក់ផងដែរថា «វេទិកាវិនិយោគ» គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីក្នុងឆ្នាំ២០២២ របស់សហគ្រិនខ្មែរដែលបាន ផ្តួចផ្តើមរៀបចំក្នុងន័យផ្សារភ្ជាប់អ្នកផ្តល់ហិរញ្ញវត្ថុ និងការវិនិយោគដល់ធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា ក៏ដូច ឮជាផ្ដល់ឱកាសដល់សហគ្រិនដែលបានទទួលជ័យលាភីក្នុងកម្មវិធីផ្សេងៗដូចជា៖ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ និង កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនខ្មែរ។
ដោយមើលឃើញថាវិស័យធុរកិច្ចក្នុងប្រទេសកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយរំពឹងថា និន្នាការនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ សហគ្រិនខ្មែរ នឹងបន្តរៀបចំកម្មវិធីបែបនេះក្នុងការ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួម ប្រកួតប្រជែងបង្កើនសមត្ថភាព និងអភិវឌ្ឍ អាជីវកម្មប្រកបដោយចីរភាព។ ដោយឡែកសហគ្រិនដែលមិនបានដាក់ពាក្យ ចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ ហើយយល់ថាខ្លួនមានសមត្ថភាពពេញលេញ សូមដាក់ពាក្យចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ នាឱកាសក្រោយៗទៀត៕
ខាងក្រោមនេះជាសុន្ទរកថារបស់ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព

