វិស័យមូលបត្ររដ្ឋ

តើទីផ្សារមូលបត្រកម្ពុជា អាចនឹងមានស្ថានភាពល្អប្រសើរទេ នៅឆ្នាំ២០២៥ នេះ?


ស្ថានភាពសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្រ្តនយោបាយបានក្លាយជាក្ដីបារម្ភរបស់អ្នកវិនិយោគ ប៉ុន្តែអ្នកជំនាញលើកឡើងថា ស្ថានភាពដែលលំបាក ក៏អាចក្លាយជាឱកាសល្អសម្រាប់អ្នកវិនិយោគផងដែរ។ មកទល់ពេលនេះមានក្រុមហ៊ុនចំនួន២៤ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ខណៈក្រុមហ៊ុនទាំងនេះអាចកៀរគទុនពីទីផ្សារបានជិត៥០០លានដុល្លារ។ តើទីផ្សារមូលបត្រកម្ពុជា អាចនឹងមានស្ថានភាពល្អប្រសើរទេ នៅឆ្នាំ២០២៥ នេះ?
វិស័យមូលបត្ររដ្ឋ
ដោយ

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មាន ខេមបូណូមីស ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ជឿជាក់ថា ប្រសិនបើមិនមានបញ្ហាអ្វីធ្វើឱ្យមានការរាំងស្ទះធ្ងន់ធ្ងរទេនោះ ទីផ្សារមូលបត្រកម្ពុជា នៅឆ្នាំ២០២៥ នឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំមុន។ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា លើកទឹកចិត្តដល់អ្នកវិនិយោគលើការជួញដូរភាគហ៊ុនឱ្យយកចិត្តទុកដាក់ក្នុងការស្វែងយល់ពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននានា ឱ្យបានច្បាស់លាស់ ព្រោះអាចជាឱកាសក្នុងការទិញភាគហ៊ុនមានតម្លៃថោក និងទទួលបានផលប្រយោជន៍នៅពេលណាមួយនាពេលខាងមុខ។

​បើតាមឯកឧត្តម ហុង សុហួរ សកម្មភាពអាជីវកម្មដែលកំពុងមានសម្ទុះកើនឡើង គឺជាក្ដីរំពឹងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ខណៈបច្ចុប្បន្នអ្នកជំនាញរូបនេះសង្កេតឃើញថា ការធ្វើចរាចរហាក់មានសកម្មភាពច្រើនជាងមុន ដែលនេះអាចបញ្ជាក់ពីការចំណាយ និងចំណូលរបស់ពលរដ្ឋ។

​សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានក្រុមហ៊ុនចំនួន២៤ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងក្រុមហ៊ុនចំនួន១៣ បានចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល ដោយក្រុមហ៊ុនទាំងនេះអាចកៀរគទុនពីទីផ្សារបានប្រមាណ៤៧៥លានដុល្លារ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានអះអាងថា បើគ្មានការប្រែប្រួលទេ នៅឆ្នាំនេះ ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលមួយចំនួនទៀត ដែលនឹងជួយឱ្យការវិនិយោគនៅក្នុងឆ្នាំ២០២៥ អាចមានការកើនឡើងប្រមាណ២០០លានដុល្លារបន្ថែមទៀត៕




អត្ថបទបន្ទាប់


អេស៊ីលីដា ក្លាយជាធនាគារដំបូងគេ ទទួលបានសិទ្ធិផ្ដល់សេវាជួញដូរមូលបត្ររដ្ឋ សម្រាប់វិនិយោគិនសាធារណៈ

និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានប្រកាសអនុញ្ញាតជាផ្លូវការ ឲ្យធនាគារ អេស៊ីលីដា ធ្វើជាអន្តរការីមូលបត្ររដ្ឋ ដែលមានសិ…

សហគមន៍កសិកម្មទំនើបចំនួន១០ នឹងត្រូវបង្កើតឡើងនៅក្នុងឆ្នាំ២០២៥ នេះ ខណៈបច្ចុប្បន្នទទួលបានសម្ទុះគាំទ្រខ្លាំងពីកសិករ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ឱ្យដឹងថា ប្រជាកសិករនៅទូទាំងប្រទេស បានបង្ហាញការគាំទ្រ និងចាប់អារម្មណ៍ខ្លាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ