អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរទៅកាន់ប្រទេសចិនក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ


ក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន ជាមួយនឹងការបើកដំណើរការសេវាកម្មហោះហើយផ្ទាល់ពីទីក្រុង ហូជីមិញ - ឆេងឌូ បន្ទាប់ពីការបើកដំណើរការនាពេលថ្មីៗនេះជាមួយនឹងជើងហោះហើរទីក្រុងហូជីមិញ - សៀងហៃ។ ការដាក់ឱ្យដំណើរការជើងហោះហើរទីក្រុងហូជីមិញ-ចេងទូ គឺជាសេវាកម្មទីពីរទៅកាន់ប្រទេសចិន ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលពីរខែចុងក្រោយនេះ ហើយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវឱកាសទៅទស្សនាទីក្រុងជាច្រើនទៀត នៅក្នុងប្រទេសចិនតាមរយៈប្រើប្រាស់សេវាកម្មជើងហោះហើរ Vietjet
ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរទៅកាន់ប្រទេសចិនក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ
ដោយ

ការបើកសេវាកម្មជើងហោះហើរទីក្រុងហូជីមិញ - ឆេងឌូ គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី1 នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសទាំងពីរ ដែលនេះក៏បង្ហាញពី​ការជូនពរដ៏កក់ក្តៅបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំថ្មីដ៏វិបុលភាព និងរីករាយនាពេលខាងមុខនេះ។ ការតភ្ជាប់ជើងហោះហើរដោយផ្ទាល់មិនត្រឹមតែពង្រឹងទំនាក់ទំនងដឹកជញ្ជូនប៉ុណ្ណោះទេ តែវាថែមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងដ៏រស់រវើក និងប្រទេសទាំងពីរវៀតណាម និងចិន។

ផ្លូវហោះហើរទីក្រុងហូជីមិញ - ឆេងឌូ នឹងត្រូវសម្ពោធនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃ។ ជើងហោះហើរនេះ ចេញដំណើរពី​អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញនៅម៉ោង 19:10 (ម៉ោងក្នុងតំបន់) ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Chengdu Tianfu (TFU) នៅម៉ោង 00:15 ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។ ជើងហោះហើរពី Chengdu ចេញដំណើរនៅម៉ោង 00:50 (ម៉ោងក្នុងស្រុក) និងមកដល់ទីក្រុងហូជីមិញនៅម៉ោង 03:55 (ម៉ោងក្នុងស្រុក)។

ភ្ញៀវធ្វើដំណើរនឹងទទួលបានតម្លៃដ៏ពិសេសអស្ចារ្យត្រឹមតែ USD0 (*) សម្រាប់ផ្លូវហោះហើរថ្មីនេះ លោកអ្នកអាចកក់សំបុត្រឥឡូវនេះតាមគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ 2024 ដល់ថ្ងៃទី30 ខែមីនា ឆ្នាំ 2024។ ភ្ញៀវធ្វើដំណើររបស់ Vietjet នឹងទទួលបានការធានារ៉ាប់រងពីក្រុមហ៊ុន SkyCare ដោយឥតគិតថ្លៃ ដែលលោកអ្នកធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ឥឡូវនេះ ភ្ញៀវធ្វើដំណើរក៏អាចរីករាយជាមួយនឹងការតភ្ជាប់ជើងហោះហើររវាងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មមាញឹក និងជាច្រកទៅកាន់គោលដៅទាក់ទាញនៃប្រទេសវៀតណាម និងរដ្ឋធានី ឆេងឌូ នៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ដែលជាទីក្រុងដ៏ល្បីល្បាញខាងប្រវត្តិសាស្រ្តដ៏សម្បូរបែប និងវប្បធម៌រស់រវើក។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានគេរំពឹងថានឹងឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃការធ្វើដំណើររវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យអ្នកដំណើរអាចស្វែងរកការកម្សាន្តចច្រើនបែប រីករាយទទួលទានអារហារឆ្ងាញ់ៗ និងគយគន់សម្រស់ធម្មជាតិដ៏អស្ចារ្យនៅប្រទេសវៀតណាម និងចិន។

ក្រុមហ៊ុន Vietjet កំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន ក្នុងយុទ្ធសាស្រ្ត​នាំតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែខិតទៅជិតប្រទេសចិន។ ថ្មីៗនេះ ក្រុមហ៊ុន Vietjet នៅប្រទេសថៃ​បានចាប់ផ្តើមសេវាកម្មជើងហោះហើរ ដោយផ្ទាល់តភ្ជាប់ទីក្រុងសៀងហៃ ហាំងចូវ និងក្វាងចូវ ទៅកាន់រាជធានីបាងកករបស់ប្រទេសថៃ ហើយគ្រោងនឹងតភ្ជាប់ទីក្រុងធំៗរបស់ប្រទេសចិនបន្ថែម​ទៀតនាពេលខាងមុខនេះ។ សេវាកម្មហោះហើរផ្ទាល់ទាំងនេះ មិនត្រឹមតែផ្តល់ឱ្យអ្នកធ្វើដំណើរនូវជម្រើស​នៃការធ្វើដំណើរដ៏ទូលំទូលាយ និងតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ច​ទេសចរណ៍រវាងប្រទេស និងតំបន់ទៅតំបន់ថែមទៀតផង។

People_s Committee of Ho Chi Minh City

ជាមួយនឹងយន្តហោះដ៏ទំនើបរបស់ខ្លួន ការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពធ្វើដំណើរ និងសេវាកម្មអតិថិជន​ដ៏ពិសេស Vietjet ត្រៀមផ្តល់ជូនអ្នកដំណើរនូវការធ្វើដំណើរប្រកបដោយផាសុកភាព និងរីករាយ​ក្នុងឆ្នាំថ្មីខាងមុខនេះ។ មិនថាការធ្វើដំណើរសម្រាប់ធុរកិច្ច ឬការកម្សាន្តនោះទេ អ្នកដំណើរអាច​ទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះ និងមិនអាចបំភ្លេចបាន ដែលផ្តល់សេវាជូនដោយ​បុគ្គលិកប្រកបដោយការយកចិត្តទុកដាក់ រស់រាយរាក់ទាក់ និងមានវិជ្ជាជីវៈខ្ពស់។

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋបាលជលផលលើកទឹកចិត្តឱ្យពលរដ្ឋចិញ្ចឹមត្រីតាមបែបវារីវប្បកម្ម ក្រោយមើលឃើញពីការកើនឡើងតម្រូវការត្រី

ព័ត៌មាន
ការប្រើប្រាស់ត្រីសម្រាប់ធ្វើជាម្ហូបអាហារនៅតែមានតម្រូវខ្ពស់ ខណៈក្នុងមួយឆ្នាំៗទិន្នផលត្រីប្រមាណ៩០០ពាន់តោន ត្រូវបាននាំចេញទៅបរទេស និងសម្រាប់ផ្គត…

តើសហគ្រិនខ្មែរកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនអ្វីខ្លះនៅឆ្នាំ២០២៤ ដើម្បីជំរុញនវានុវត្តន៍ដល់សហគ្រាសក្នុងស្រុក?

ព័ត៌មាន
សហគ្រិនខ្មែរ ដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ