វិស័យទេសចរណ៍

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការគ្មានវត្តមានរបស់កម្ពុជា ក្នុងគោលដៅទេសចរណ៍កំពូលទាំង១០សម្រាប់ភ្ញៀវទេសចរចិន?


ថៃ និងវៀតណាម ដែលជាប្រទេសភូមិរបងជាមួយកម្ពុជា ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ទាក់ទាញទាំង១០សម្រាប់ភ្ញៀវទេសចរចិន នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាពលកម្ម៥ថ្ងៃរបស់ប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ តែយ៉ាងណាក្នុងចំណោមប្រទេសគោលដៅកំពូលទាំង១០នេះ ពុំមានប្រទេសកម្ពុជា នោះទេ។ ហេតុអ្វីកម្ពុជា ពុំមានឈ្មោះក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរចិន ក្នុងថ្ងៃឈប់សម្រាក? ហើយអ្នកជំនាញយល់យ៉ាងណាចំពោះបញ្ហានេះ?
វិស័យទេសចរណ៍
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា កត់សម្គាល់ថា ទីផ្សារទេសចរចិន មកលេងកម្សាន្តកម្ពុជា នៅតែមានកម្រិត ខណៈនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ទទួលបានអ្នកទេសចរចិន យ៉ាងច្រើន។

បើតាមការវាយតម្លៃរបស់អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ កត្តាដែលធ្វើឱ្យចំនួនភ្ញៀវទេសចរចិន មកលេងកម្សាន្តនៅកម្ពុជា នៅមានចំនួនតិច អាចដោយសារតែគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ព្រមទាំងអំពើអនាចារ ដែលកើតមាននាពេលកន្លងមកជាដើម។ ការលូកដៃពីប្រទេសជិតខាងក្នុងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានពីកម្ពុជា ទៅកាន់ពិភពលោក ក៏អាចជាមូលហេតុមួយផងដែរ។

​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ប្រទេសគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតទាំង១០ សម្រាប់ភ្ញៀវទេសចរចិន ក្នុងថ្ងៃឈប់សម្រាក៥ថ្ងៃកន្លងមក រួមមាន ថៃ ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម សហរដ្ឋអាម៉េរិក ហ្វីលីពីន និងប្រទេសអូស្ត្រាលី៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក ធ្វើឱ្យឡាវ និងបណ្ដាប្រទេសងាយរងគ្រោះនៅអាស៊ី-ប៉ាស៊ីហ្វិក ប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបំណុល

ព័ត៌មាន
ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុកធៀបនឹងប្រាក់ដុល្លារអាម៉េរិក បានបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសឡាវ និងប្រទេសងាយរងគ្រោះផ្សេងៗ…

អឺរ៉ុបគាំទ្រការទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ពីសំណាក់ក្រុមហ៊ុនជប៉ុន Nippon Steelពក្នុងតម្លៃជិត១៥ពាន់លានដុល្លារ

ព័ត៌មាន
គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៦ ខែឧសភា បានអនុម័តគាំទ្រចំពោះការទិញយកក្រុមហ៊ុនផលិតដែកថែបអាម៉េរិក US Steel ពីសំណាក់ក្រុមហ៊ុនផលិតដែកថែប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ