ហ្វីលីពីនថា វត្តមានកងទ័ពអាមេរិកក្នុងប្រទេសមិនមែនសម្រាប់ការឈ្លានពាន

មេទ័ពហ្វីលីពីនថា ការពង្រីកវត្តមានយោធាអាមេរិកក្នុងទឹកដីរបស់ខ្លួន «មិនមែនសម្រាប់ការឈ្លានពាន» ប្រទេសណាមួយទេ


មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២មីនា បានចេញមកអះអាងថា ការសម្រេចចិត្តរបស់ហ្វីលីពីនក្នុងការផ្តល់ឱ្យកងទ័ពសហរដ្ឋអាមេរិកនូវលទ្ធភាពក្នុងការឈរជើងនៅក្នុងមូលដ្ឋានយោធារបស់ខ្លួនគឺ «មិនមែនសម្រាប់ការចូលរួមក្នុងសង្គ្រាមទេ» ប៉ុន្តែមានន័យថា ដើម្បីបង្កើនសមត្ថភាពការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅតែប៉ុណ្ណោះ។
ហ្វីលីពីនថា វត្តមានកងទ័ពអាមេរិកក្នុងប្រទេសមិនមែនសម្រាប់ការឈ្លានពាន( រូបភាព bworldonline)

ការលើកឡើងរបស់​មន្ត្រីជាន់ខ្ពស់ហ្វីលីពីនេះនាពេលនេះ គឺធ្វើឡើង នៅចំពេលដែល បញ្ហានៅតំបន់សមុទ្រចិន​ខាងត្បូង ពិសេស​រវាងហ្វីលីពីន និងប្រទេសចិន នៅមួយរយៈចុងក្រោយនេះ ហាក់មានបញ្ហារសើបថ្មីៗមួយចំនួនបានកើនឡើងជាបន្ដបន្ទាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោក Carlito Galvez រដ្ឋលេខាធិការនៃក្រសួងការពារជាតិហ្វីលីពីន​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីគោលជំហរ​ចំពោះការអនុញ្ញាតផ្ដល់ឲ្យកងទ័ពអាមេរិក​បង្កើនមូលដ្ឋានយោធានៅក្នុងទឹកដីហ្វីលីពីនថា «ស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែ​មានភាពមិនច្បាស់លាស់​ពីមួយថ្ងៃទៅមួយថ្ងៃ»។ លោកបានបន្ថែមថា «ហ្វីលីពីនមិនបានរៀបចំសម្រាប់សង្រ្គាមទេ ផ្ទុយទៅវិញប្រទេសនេះ​កំពុងមានគោលបំណងអភិវឌ្ឍសមត្ថភាពការពាររបស់ខ្លួន​ប្រឆាំងនឹងឧប្បត្តិហេតុ និងការគំរាមកំហែងដល់សន្តិសុខជាតិ ។

សេចក្តីថ្លែងការណ៍របស់លោក កាលីតូ បានកើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកព្រឹទ្ធសភា​មួយចំនួន និងអភិបាលខេត្តរបស់ហ្វីលីពីនមួយរូប​បានលើកឡើងពីការព្រួយបារម្ភ និងប្រឆាំងចំពោះ​ការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Ferdinand Marcos ក្នុងការផ្តល់ឱ្យសហរដ្ឋអាមេរិក​ចូលទៅកាន់​ទីតាំងមូលដ្ឋានចំនួន ៤ កន្លែងបន្ថែមទៀត ក្នុងចំណោមទីតាំងចំនួន ៥ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៤ (EDCA)។

មែនទែនទៅ កិច្ចព្រមព្រៀងការពារជាតិនេះ នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាហ្វីលីពីនសម្រាប់ការការហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងជាមុននៃបរិក្ខារ និងការកសាងគ្រឿងបរិក្ខារដូចជាផ្លូវយន្តហោះសម្រាប់ចត កន្លែងផ្ទុកប្រេងឥន្ធនៈ និងលំនៅដ្ឋានយោធា ប៉ុន្តែមិនមែនជាវត្តមានអចិន្ត្រៃយ៍នោះទេ។ ការសម្រេចចិត្តរបស់លោក Marcos ដែលបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីខែមុនជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានកើតឡើងចំពេលមានការព្រួយបារម្ភ​អំពីការកើនឡើងនូវការពង្រីកនូវវត្តមានយោធាចិន​នៅសមុទ្រចិនខាងត្បូង និងសមយុទ្ធយោធាជិតកោះតៃវ៉ាន់។

ទោះយ៉ាងណា អភិបាលក្រុង Cagayan លោក Manuel Mamba បានជំទាស់នឹង​ការបន្ថែមទីតាំងមូលដ្ឋានយោធថ្មីឱ្យកងទ័ពអាមេរិក ដោយលោកបានប្រាប់កិច្ចប្រជុំព្រឹទ្ធសភាហ្វីលីពីនថា លោកមិនចង់ឱ្យកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA)ជាមួយអាមេរិកនេះ មកបង្កើតបញ្ហាជាមួយប្រទេសចិនកាន់តែខ្លាំងនោះទេ។ លោក ម៉ាមបា បានលើកឡើងថា៖ «យើងមិនត្រូវក្លាយជាសត្រូវរបស់ចិនដោយសារតែសហរដ្ឋអាមេរិកនោះទេ»។

កាលពីពេលកន្លងទៅ ប្រទេសចិនបាននិយាយម្តងហើយម្តងទៀតថា ការចូលដៃកាន់តែជ្រៅរបស់សហរដ្ឋអាមេរិកទៅកាន់មូលដ្ឋានយោធាហ្វីលីពីននឹងធ្វើឱ្យខូចខាតដល់ស្ថិរភាពក្នុងតំបន់ និងបង្កើនភាពតានតឹងបន្ថែម។ តែយ៉ាងណា​ ហ្វីលីពីនដែលជាប្រទេសតូចជាងចិន ដូច្នេះ ចង់ ឬចង់ គ្មានជម្រើសណាក្រៅពីចាប់យកអាមេរិកដើម្បីការពារខ្លួន និងបង្កើនទម្ងន់យោធារបស់ខ្លួននៅចំពោះមុខនៃជម្លោះក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូងជាមួយមហាយក្សចិននោះឡើយ។




អត្ថបទបន្ទាប់


សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានព្យាករកំណើន ៣,១%នៅឆ្នាំនេះ ប៉ុន្ដែ នឹងថមថយចុះមកវិញនៅឆ្នាំក្រោយ

ព័ត៌មាន
សេដ្ឋកិចុ្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានរំពឹងថា នឹងកើនឡើង ៣,១% នៅឆ្នាំ២០២៣ មុននឹងថមថយកំណើនមកមកនៅត្រឹមអត្រា ២,៩%វិញ នៅឆ្នាំ២០២៤ ដោយស…

តើសម័យប្រជុំពេញអង្គចំនួន២ របស់ចិន ដែលនឹងត្រូវធ្វើឡើងនៅសប្តាហ៍នេះ មានសារៈសំខាន់អ្វីខ្លះ?

ព័ត៌មាន
«សម័យប្រជុំពីរអង្គ» ប្រចាំឆ្នាំរបស់ប្រទេសចិនដែលមានកិច្ចប្រជុំសភាប្រជាជនចិន និងស្ថាប័នប្រឹក្សានយោបាយនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃសៅរ៍ ទី ៤ មីនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ