ធនាគារពិភព

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនខ្ពស់ជាលំដាប់ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈបំណុលសាធារណៈនៅតែស្ថិរក្នុងរង្វង់៣៥%នៃ GDP


ធនាគារពិភពលោក ឬ World Bank ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដ៏កំពូលរបស់ពិភពលោកបានព្យាករប្រកបដោយវិជ្ជមានអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ថា កម្ពុជានឹងសម្រេចបានកំណើនខ្ពស់ជាលំដាប់ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈបំណុលសាធារណៈរបស់កម្ពុជា នឹងនៅតែស្ថិរក្នុងរង្វង់៣៥% នៃផលិតផលក្នុងស្រុកស្រុប ឬ GDP ហើយរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏នឹងសម្រេចបានកំណើនក្នុងរង្វង់១០% នៃ GDP ផងដែរ។
ធនាគារពិភព
ដោយ

តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារពិភពលោក (World Bank) បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា​នឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរង្វង់៥,៨ នៅឆ្នាំ២០២៤ នេះ និង៦,១% នៅឆ្នាំ២០២៥ មុនឈានដល់៦,៤%នៅឆ្នាំ២០២៦។ របាយការណ៍ដដែលបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)នឹងសម្រេចបានកំណើនក្នុងរង្វង់១០,៤%នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៤ នេះ និង១០,២% ក្នុងឆ្នាំ២០២៥ និង៩,៤%ក្នុងឆ្នាំ២០២៦។

ពាក់ព័ន្ធបញ្ហាបំណុលសាធារណៈសរុបរបស់កម្ពុជា របាយការណ៍ដដែលបង្ហាញថា បំណុលសាធារណៈសរុបរបស់កម្ពុជា នឹងនៅតែស្ថិតក្នុងរង្វង់៣៥% ដោយបំណុលសាធារណៈសរុបនឹងកើនដល់រង្វង់៣៥,៨%ក្នុងឆ្នាំ២០២៤ មុនធ្លាក់ចុះមកនៅត្រឹម៣៥,៣%ក្នុងឆ្នាំ២០២៥ និង៣៥,១%ក្នុងឆ្នាំ២០២៦។

ចំណែកឯអតិផរណានៅកម្ពុជាវិញ ធនាគារពិភពលោកបានព្យាករថា អតិផរណារបស់កម្ពុជា នឹងស្ថិតក្នុងរង្វង់២,៨% ក្នុងឆ្នាំ២០២៤ និង២,៧% ក្នុងឆ្នាំ២០២៥ មុនឡើង៣%ក្នុងឆ្នាំ២០២៦។

ការបញ្ចេញរបាយការណ៍របស់ធនាគារពិភពលោកនេះ កើតមានឡើង ស្របពេលដែលគេហទំព័របរទេសមួយចំនួនបានបញ្ចេញបញ្ជីឈ្មោះសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សកំពូលទាំង១០ប្រចាំឆ្នាំ២០២៤ រួមមាន កម្ពុជា ហ្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាមីប៊ី (Namibia) កាហ្សាក់ស្ថាន អាហ្ស៊ែរបៃហ្សង់ ម៉ារ៉ុក ស៊ែរប៊ី (Serbia) និងឥណ្ឌា។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ កម្ពុជាស្ថិតនៅកំពូលតារាង​។

បញ្ជីឈ្មោះដដែលបង្ហាញថា នៅក្នុងឆ្នាំ២០២៤ នេះ កម្ពុជា នឹងសម្រេចបានកំណើន GDP ក្នុងរង្វង់៦,១% អតិផរណា៣,០% កំណើនចំណាយមូលធន (Capital Expenditure) នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ៣៩៣% និងកំណើនគម្រោងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI)១១០%៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Samsung រំពឹងប្រាក់ចំណេញខ្លួនកើនឡើង១០ដង នៅត្រីមាសទី១ឆ្នាំនេះ

ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Electronics នៅថ្ងៃសុក្រនេះ បានប៉ាន់ប្រមាណថា ប្រាក់ចំណេញប្រត្តិបត្តិការរបស់ខ្លួននឹងកើនឡើងជាង១…

ប្រាក់ចំណូលរបស់កាស៊ីណូណាហ្គាវើលដ៍ កើនឡើងជិត២៤% នៅត្រីមាសទី១ឆ្នាំនេះ

ប្រាក់ចំណូលរបស់កាស៊ីណូណាហ្គានៅកម្ពុជា ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ ត្រូវបានគេដឹងថា មានរហូតដល់ជាង១៤៥លានដុល្លារ កើនឡើងជិត២៤% បើធៀបនឹងរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ