វ៉ាក់សាំងកូវីដ១៩-អាមេរិក​

អាមេរិកមិនអាចសម្រេចគោលដៅចាក់វ៉ាក់សាំង មកពីមូលហេតុអ្វី?


ស្របពេលដែលប្រទេសចិនកំពុងបោះពួយការសម្រុកចាក់វ៉ាក់សាំងយ៉ាងលឿនស្លេវ ដល់ជាង១ពាន់លានដូសនោះ មន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិកឯណោះវិញ បានគូសបញ្ជាក់ ថ្មីៗនេះថា សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកចូ បៃឌិន នឹងមិនអាចសម្រេចផែនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូចការគ្រោងទុក ឲ្យបានដល់ពលរដ្ឋម្នាក់មួយដូស សម្រាប់ក្រុមមនុស្សពេញវ័យ ៧០% នៅត្រឹមដើមខែកក្កដានេះបានទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរបស់អាមេរិកជាច្រើន។
ពលរដ្ឋអាមេរិកវ៉ាស់កំដៅមុនចូល ទៅចាក់វ៉ាក់សាំងក្នុងទីតាំងមួយកន្លែងនៅ ឈីកាហ្គូ សហរដ្ឋអាមេរិក - Xinhua

តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​គោលដៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​សហរដ្ឋអាមេរិក?

លោក ជេ​ហ្វ្រី ហ្សា​យ​អិន (Jeffrey Zient) ទីប្រឹក្សា​ជាន់ខ្ពស់​ទទួល​បន្ទុក​ជំងឺ​កូ​វី​ដ​-១៩ ប្រចាំ​នៅ​សេត​វិមាន​អា​មេ​រិ​ក បាន​គូសបញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា អា​មេ​រិ​ក​អាច នឹង​សម្រេច​គោលដៅ​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​ពេញវ័យ​ចាប់ពី​អាយុ​២៧​ឆ្នាំ​ឡើង​បាន​នៅ​ត្រឹម​ថ្ងៃ​ទី​៤ ខែកក្កដា​។ ប៉ុន្តែ​អា​មេ​រិ​ក​ប្រហែលជា​មិន​អាច​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​អាយុ​ចាប់ពី​១៨​ឆ្នាំ ឡើង​ទៅ​ឱ្យ​បាន​ដល់ ៧០​ភាគរយ បាន​ទាន់​ពេលវេលា​កំណត់​នៅ​ខែកក្កដា​នោះ​ទេ​។

លោក​បាន​បន្ត​ថា អា​មេ​រិ​ក​ត្រូវ​បន្ថែម​ល្បឿន​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ជា​ពិសេស​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១៨ ដល់ ២៦​ឆ្នាំ​។

ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ា​ស៊ី​ន​តោន ដូចនេះ ធ្វើ​ឡើង​ក្រោយ​គេ​សង្កេត​ឃើញ​ថា មាន​ក្រុម​យុវជន​អា​មេ​រិ​ក​ភាគច្រើន មិនសូវ​ចង់​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​នោះ​ទេ ពីព្រោះ​ពួក​គេ​គិត​ថា ជំងឺ​កូ​វី​ដ​១៩ មិន​មាន​ផល​ប៉ះពាល់​ដល់​ពួក​គេ​ដែល​មាន​វ័យក្មេង​ឡើយ​។

គួរ​ជម្រាប​ថា ផែនការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ពេញវ័យ​អា​មេ​រិ​ក​ឲ្យ​បាន​ដល់​៧០% ត្រឹម​ថ្ងៃ​ទី​៤​ខែកក្កដា​នេះ ត្រូវ​បាន​ដាក់​ចេញ​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន ដើម្បី​ទុកជា​ការ​អបអរសាទរ ថ្ងៃ​បុណ្យ​ឯករាជ្យ​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ផ្ទាល់​តែ​ម្តង​។

យ៉ាងណាមិញ ចំពោះ​គោលដៅ​ចាក់​វ៉ាក់សាំង​របស់​អា​មេ​រិ​ក ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​លើក​ឡើង​ថា ត្រូវការ​ពេល​បន្ថែម ពីរ​ទៅ​បី​ស​ប្ដា​ហ៍​ទៀត បន្ទាប់​ពី​ថ្ងៃ​ទី​៤ ខែកក្កដា​ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា គិត​មក​ដល់​បច្ចុប្បន្ន មាន​ប្រជាជន​អា​មេ​រិ​ក​ប្រមាណ ៤៥% នៃ​ប្រជាជន​សរុប ជាង ៣២០​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ទាំង​ពីរ​ដូ​ស ខណៈ​ប្រទេស​ចិន​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​របស់​អា​មេ​រិ​ក​ស្ទើរ​គ្រប់​វិស័យ​នោះ ទើបតែ​បាន​ប្រកាស​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​អស់​ចំនួន ១​ពាន់​លាន​ដូ​ស​ហើយ ប៉ុន្ដែ ចិន​មិន​បាន​បញ្ជាក់​ថា តើ​ក្នុង​ចំណោម​នោះ អ្នក​ទទួល​បានការ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​នោះ មាន​ក្នុង​ចំនួន​ប៉ុន្មាន​នោះ​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្ម​កម្ពុជា និងអង់គ្លេស​រង្គោះរង្គើយ៉ាងណាខ្លះ ក្រោយមាន Brexit និង កូវីដ-១៩?

ព័ត៌មាន
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និង អង់គ្លេស នៅជិតពាក់កណ្ដាលឆ្នាំ២០២១នេះ ហាក់មិនសូវមានភាពល្អប្រសើរប៉ុន្មានទេ ពោលគឺចាប់តាំងពីមានវិបត្ត…

ក្រសួងហិរញ្ញវត្ថុថៃស្នើឲ្យធនាគាររដ្ឋទាំងអស់ពិចារណាទម្លាក់អត្រាការប្រាក់រហូតដល់ ០%

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុថៃ បានស្នើដល់ធនាគាររដ្ឋទាំងអស់ឲ្យពិចារណាទម្លាក់អត្រាការប្រាក់ឲ្យនៅកាន់តែទាបជាងមុន ទៅដល់សូន្យភាគរយតែម្ដងរហូតដល់ចុងឆ្នាំនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ