កម្ពុជានាំចេញអង្ករកើនជាង៥០% នៅខែដំបូងឆ្នាំ២០២២

អ្នកជំនាញពន្យល់ពីហេតុផលជំរុញឲ្យការនាំចេញអង្ករកម្ពុជាកើនជាង៥០% នៅខែដំបូងឆ្នាំ២០២២


យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា នៅត្រឹមរយៈពេល ១ខែដំបូង ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករជាង ៥ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានចំណូលជិត ៣៦លានដុល្លារ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានការកើនឡើងរហូតជាង៥០%។ តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យការនាំចេញអង្ករមានកំណើនខ្ពស់នៅខែមករាកន្លងទៅនេះ?
កម្ពុជានាំចេញអង្ករកើនជាង៥០% នៅខែដំបូងឆ្នាំ២០២២

បើតាម​អ្នកជំនាញ មានមូលហេតុធំៗពីរដែល ធ្វើឲ្យការ​ការនាំចេញអង្ករកើនឡើង​នៅដើមខែដំបូងនៃឆ្នាំនេះ ទី១​គឺ កំណើន​នាំចេញ​អង្ករ​ទៅ​ចិនក្រោយមាន​ការចុះកិច្ចព្រមព្រៀង​លើកូតានាំចេញអង្ករថ្មី និងទី២ គឺសហគមន៍អឺរ៉ុបបាន​លែងយកពន្ធលើអង្ករ​កម្ពុជាតទៅទៀត ដែលវា​បាន​ជំរុញឱ្យការនាំចេញអង្ករទៅទីផ្សារនេះ ក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុង ខែមករា ឆ្នាំ២០២២ កម្ពុជាសម្រេចបាន​ការនាំចេញអង្ករប្រមាណ៥ម៉ឺន៣ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ជិត៣៦លានដុល្លារ ទៅកាន់គោលដៅទីផ្សារចំនួន៣៤ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ជាទីផ្សារនាំចេញ​ធំជាង​គេរ​ហូត៥៨%នៃការនាំចេញអង្ករសរុប។ ខណៈការនាំចេញអង្ករទៅទ្វីបអ៊ឺរ៉ុប មាន២៣%,តំបន់អាស៊ាន១១% និងទីផ្សារដទៃមាន៥%។ ទន្ទឹមនឹងនេះ នៅខែមករា កម្ពុជា ក៏បាននាំចេញស្រូវ ជាង២៧ម៉ឺនតោន បន្ថែមទៅទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ប្រមាណ៦០លានដុល្លារ។

បើទោះបីជាការនាំចេញអង្ករកើនឡើង ប៉ុន្ដែ អ្នកជំនាញក្នុងវិស័យស្រូវអង្ករ បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ជំងឺកូវីដ១៩ នៅតែបន្តគំរាមកំហែង និងធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប នៅតែជួបបញ្ហា ដូចជា ខ្វះមធ្យោបាយដឹកជញ្ជូន និងថ្លៃដឹកជញ្ជូនថ្លៃជាដើម។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា ការនាំចេញអង្ករទៅចិន​កាន់តែមានសន្ទុះកើនឡើង ដោយសារអង្ករកម្ពុជា​ ដែលបានចុះហត្ថលេខាជាមួយចិន នាពេលកន្លងមក ត្រូវបានបញ្ចេញនៅដើមឆ្នាំ២០២២ ដើម្បីចាប់ផ្ដើមអនុវត្តកិច្ចសន្យាកូតានាំចេញថ្មី។ លោកបន្តថា ការបញ្ចប់​លើការយកពន្ធលើអង្ករ​កម្ពុជា​ពីសំណាក់​សហភាព​អឺរ៉ុប នាពេលថ្មីៗនេះ ក៏ជាឱកាសជំរុញឱ្យការនាំចេញអង្ករមានការកើនឡើង ផងដែរ។

សូមបញ្ជាក់ថា សហព័ន្ធបានកំណត់ផែនការសម្រាប់ការនាំចេញអង្ករឱ្យបានប្រមាណ ៨០ម៉ឺនតោន នៅឆ្នាំ២០២២នេះ ខណៈដែល​នៅឆ្នាំ២០២១ កម្ពុជា បាននាំចេញអង្ករ ទៅកាន់គោលដៅសរុបចំនួន៥៦ប្រទេស និងតំបន់ ក្នុងបរិមាណជាង៦១ម៉ឺនតោន គិតជាទឹកប្រាក់មានប្រមាណ ៤១៨លានដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


ព្រះមហាក្សត្រកម្ពុជា៖ ប្រជាជនចិនមានសមត្ថភាពក្នុងការបង្ហាញភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាទៅកាន់ពិភពលោក

ដូចទៅនឹងការគ្រោងទុកនៅល្ងាចថ្ងៃទី ៤ខែកុម្ភៈ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងត្រូវបានប្រារព្ធឡើងហើយ។ សម្រាប់កម្ពុជាក៏មានព្រះរាជវត្តមា…

សមាជិកសភាអាមេរិកស្នើបង្កើតច្បាប់កែប្រែឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់នៅអាមេរិក

សមាជិកសភាអាមេរិកចំនួនពីរក្រុម នៅថ្ងៃព្រហស្បតិ៍បានដាក់លិខិតស្នើទៅព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យលើលទ្ធភាពបង្កើតច្បាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ