ដូរឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់នៅអាមេរិក?

សមាជិកសភាអាមេរិកស្នើបង្កើតច្បាប់កែប្រែឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់នៅអាមេរិក


សមាជិកសភាអាមេរិកចំនួនពីរក្រុម នៅថ្ងៃព្រហស្បតិ៍បានដាក់លិខិតស្នើទៅព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យលើលទ្ធភាពបង្កើតច្បាប់មួយ ដែលនឹងតម្រូវឱ្យសហរដ្ឋអាមេរិកអាចប្តូរឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ពីឈ្មោះដើមរបស់វា។
ដូរឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់នៅអាមេរិក?

បច្ចុប្បន្នការិយាល័យតំណាងកោះតៃវ៉ាន់នៅអាមរិក មានឈ្មោះថា ការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌ក្រុងតៃប៉ិ ដែលជាឈ្មោះរបស់ទីក្រុងនៃកោះមួយនេះ។ ការស្នើចង់ផ្លាស់ប្តូរដូចនេះ រិតតែបង្ហាញពីចេតនារបស់អាមេរិក ពីការចង់បែងចែកឲ្យដាច់រវាង ចិន និងតៃវ៉ាន់ ហើយក៏ទំនងជាអាចបង្ហាញដោយប្រយោលបានថា តៃវ៉ាន់បច្ចុប្បន្នមិនស្ថិតក្រោមការគ្រប់គ្រងរបស់ចិនឡើយ ខណៈចិនតែងតែអះអាងគ្រប់ពេលវេលាថា កោះតៃវ៉ាន់ជាផ្នែកមួយនៃដីអាណាចក្រគ្រប់គ្រងរបស់ខ្លួន។

ក្រុមសមាជិកសភាអាមេរិក ចង់ប្រែក្លាយ ចង់បង្កើតជាច្បាប់ ពីព្រោះគេយល់ឃើញថា ការធ្វើដូចនេះ នឹងអនុញ្ញាតឲ្យប្រទេសតូចៗចាត់វិធានការស្រដៀងគ្នានេះ ដើម្បីបង្កើនទំនាក់ទំនងជាមួយតៃវ៉ាន់ដែរ។

យ៉ាងណាក៏ដោយ សកម្មភាពនេះនឹងបង្កើតភាពប្រេះឆាកាន់តែធំឡើងថែមទៀត នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុតរួចទៅហើយ ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយមកនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមរុញច្រាន និងប្រឆាំងទៅនឹងអ្វីដែលខ្លួនមើលឃើញថា ជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងយោធាដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃពីសំណាកទីក្រុងប៉េកាំង។

ជុំវិញការស្នើប្តូរឈ្មោះការិយាល័យតំណាងតៃវ៉ាន់នេះ សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏ដូចជាស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីអ្នកសារព័ត៌មានឡើយ។

គួរជម្រាបថា សហរដ្ឋអាមេរិកដូចទៅនឹងប្រទេសដទៃទៀតដែរ គ្មានឡើយទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ប៉ុន្តែដូចបានដឹងស្រាប់ហើយថាអាមេរិកជាខ្នងបង្អែកដ៏រឹងមាំរបស់ក្រុងតៃប៉ិ។

ប្រទេសចិនជារឿយៗតែងតែបង្ហើរសារនយោបាយឡកឡឺយទៅកាន់អាមេរិក និងប្រទេសលោកខាងលិចមួយចំនួនថា សូមចៀសវាងការបញ្ជូនសារគាំទ្រខុស ដែលជំរុញឲ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យឲ្យសោះ។

សូមកត់សម្គាល់ថា ថ្មីៗចិន និង ប្រទេសលីទុយអានី ដែលជាប្រទេសតូចមួយក្នុងទ្វីបអឺរ៉ុប ប្រទេសនេះទើបបានប៉ះទង្គិចគ្នាទាំងផ្នែកការទូត និងសេដ្ឋកិច្ចផងដែរជាមួយក្រុងប៉េកាំង ក្រោយពេលប្រទេសលីទុយអានី បានអនុញ្ញាតឲ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាងនៅក្នុងប្រទេសរបស់ខ្លួន ក្រោមឈ្មោះថា «តៃវ៉ាន់» ជាជាងការប្រើឈ្មោះថា «កោះតៃវ៉ាន់នៃប្រទេសចិន»។ ហេតុនេះហើយទើបមានការព្រួយបារម្ភថា ប្រសិនបើព្រឹទ្ធសភា និងរដ្ឋសភាអាមេរិកធ្វើការត្រួតពិនិត្យលើលទ្ធភាពបង្កើតច្បាប់មួយ ដែលនឹងតម្រូវឱ្យសហរដ្ឋអាមេរិកអាចប្តូរឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ពីឈ្មោះដើមរបស់វា ពិតប្រាកដមែននោះ ភាពប្រេះឆារវាងចិន និងអាមេរិកអាចនឹងមានកាន់តែខ្លាំងបំផុតដែលពិបាកនឹងប៉ាន់ស្មានបានណាស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញពន្យល់ពីហេតុផលជំរុញឲ្យការនាំចេញអង្ករកម្ពុជាកើនជាង៥០% នៅខែដំបូងឆ្នាំ២០២២

ព័ត៌មាន
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា នៅត្រឹមរយៈពេល ១ខែដំបូង ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករជាង ៥ម៉ឺនតោន ទៅកាន់ទ…

វិបត្តិនៅអ៊ុយក្រែន៖ អាមេរិកព្រមានចាត់វិធានការលើក្រុមហ៊ុនរកស៊ីជាមួយរុស្សី

ព័ត៌មាន
សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ទី ០៣កុម្ភៈ បានព្រមានចាត់វិធានការក្តៅទៅលើក្រុមហ៊ុនចិនដែលហ៊ានរំលោភបំពានលើទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន ពោលគឺហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ