រូបិយប័ណ្ណឌីជីថល

ធនាគារអាល្លឺម៉ង់ថា រូបិយប័ណ្ណឌីជីថល Stablecoin អាចជួយឱ្យប្រាក់ដុល្លារអាម៉េរិក រក្សាតំណែងជារូបិយប័ណ្ណបម្រុងអន្តរជាតិធំបំផុតរបស់ពិភពលោក


ការសិក្សាស្រាវជ្រាវរបស់ធនាគារ Deutsche របស់អាល្លឺម៉ង់ បានបង្ហាញថា រូបិយប័ណ្ណឌីជីថល Stablecoin ដែលត្រូវបានបង្កើតឡើង ដើម្បីរក្សាតម្លៃរបស់វាស្មើនឹងប្រាក់ដុល្លារអាម៉េរិក ឧទាហរណ៍ ១ Stablecoin ស្មើនឹង១ដុល្លារអាម៉េរិក អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតំណែងប្រាក់ដុល្លារអាម៉េរិក ឱ្យនៅតែជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដ៏ធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបសគេហទំព័រ marketwatch។
រូបិយប័ណ្ណឌីជីថល
ដោយ

ធនាគារ Deutsche របស់អាល្លឺម៉ង់ បានឱ្យដឹងថា រូបិយប័ណ្ណឌីជីថល Stablecoin អាចជួយឱ្យប្រាក់ដុល្លារអាម៉េរិក នៅតែអាចរក្សាតំណែងជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដ៏ធំបំផុតទី១ របស់ពិភពលោក។ នៅពេលដែលវិនិយោគិនទិញ Stablecoin ក្រុមហ៊ុនដែលលក់ Stablecoin មិនរក្សាទុកលុយដែលបានពីការលក់នោះទេ ពោលគឺក្រុមហ៊ុនទាំងនោះនឹងយកលុយទៅវិនិយោគបន្តលើបណ្ណបំណុលរយៈពេលខ្លីរបស់រដ្ឋាភិបាលអាម៉េរិក ដែលមានសុវត្ថិភាព និងផ្ដល់ប្រាក់ចំណេញតិចតួចមកវិញ។

អ្នកខ្លះបានទាញទឡ្ហីករណ៍ថា តម្រូវការ Stablecoin អាចជួយគាំទ្រដល់ទីផ្សារបំណុលរបស់សហរដ្ឋអាម៉េរិក និងតួនាទីរបស់ប្រាក់ដុល្លារអាម៉េរិកជារូបិយប័ណ្ណបម្រុងអន្តរជាតិ​ ដ៏ធំបំផុតរបស់ពិភពលោក។

ទោះជាយ៉ាងណា ធនាគារខាងលើបានលើកឡើងថា ការពឹងផ្អែកច្រើនពេកលើបំណុលរយៈពេលខ្លីអាចបង្កើតហានិភ័យក្នុងការផ្តល់ហិរញ្ញប្បទានឡើងវិញ និងអត្រាការប្រាក់ខ្ពស់សម្រាប់រដ្ឋាភិបាលអាម៉េរិក។

អត្ថប្រយោជន៍ពិតប្រាកដនៃ Stablecoin ដែលត្រូវបានបង្កើតឡើងដើម្បីរក្សាតម្លៃរបស់វាស្មើនឹងប្រាក់ដុល្លារអាម៉េរិក ឧទាហរណ៍ ១ Stablecoin ស្មើនឹង១ដុល្លារអាម៉េរិក គឺជួយជំរុញការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក កាន់តែទូលំទូលាយនៅក្នុងការទូទាត់ពាណិជ្ជកម្មទូទាំងពិភពលោក។

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បំណុលសាធារណៈ បំណុលពលរដ្ឋ និងបំណុលអាជីវកម្មនៅថៃ កំពុងស្ថិតក្នុងកម្រិតព្រមាន

ស្ថានភាពបំណុលនៅក្នុងប្រទេសថៃ កំពុងឈានទៅរកការធ្លាក់ក្នុងវិបត្តិ ក្រោយបំណុលសាធារណៈឡើងដល់៦៣,៨% បំណុលគ្រួសារកើនដល់៨៨,៤% និងបំណុលផ្នែកអាជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ