វិស័យឧស្សាហកម្ម

តើការឈប់សម្រាករយៈពេលវែងរបស់ជនជាតិចិន ក្នុងឱកាសចូលឆ្នាំចិន អាចរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា ទេ?


ជាទូទៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រោងចក្រស្ទើតែទាំងអស់នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក ត្រូវបិទទ្វារទាំងស្រុង ដោយរោងចក្រភាគច្រើនត្រូវបិទទ្វាររយៈពេលពី២សប្ដាហ៍ទៅ៤សប្ដាហ៍ ដែលជំរុញឱ្យក្លាយជាឱកាសឈប់សម្រាករយៈពេលវែងប្រចាំឆ្នាំរបស់ពលរដ្ឋចិន ដើម្បីទៅជួបជុំក្រុមគ្រួសារនៅតាមស្រុកកំណើត ឬចេញដើរលេងកម្សាន្តនៅតាមតំបន់ និងប្រទេសនានា។
វិស័យឧស្សាហកម្ម
ដោយ

ស្របពេលប្រទេសចិន ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដ៏ធំមួយរបស់កម្ពុជា អ្នកជំនាញបានវាយតម្លៃថា តាមរយៈការឈប់សម្រាករយៈពេលវែងរបស់ប្រជាជនចិននេះ ចង់ ឬមិនចង់វាអាចធ្វើឱ្យមានការរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្មមួយចំនួននៅកម្ពុជា ដ្បិតការដឹកជញ្ជូនទំនិញពីចិនមកកាន់កម្ពុជា មានការកកស្ទះនាអំឡុងពេលនេះ។

​​លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា ជាទូទៅនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមម្តងៗ ប្រជាជននៃប្រទេសទាំងពីរតែងតែឈប់សម្រាកក្នុងរយៈពេលវែងអាចពីរយៈពេល១សប្ដាហ៍ទៅដល់១ខែឯណោះ ដូច្នេះគ្រប់បណ្តារោងចក្រទាំងអស់ ដែលជារបស់វិនិយោគិនចិន ឬវៀតណាម តែងតែត្រូវបានបិទទ្វារឈប់សម្រាកដូចគ្នាដែរ។ ការណ៍នេះ លោកជឿជាក់ថា ចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យមានការរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្មមួយចំនួននៅកម្ពុជា ដោយសារការយឺតយ៉ាវ នៃការដឹកជញ្ជូនវត្ថុធាតុដើមនានា ក្រោយកកស្ទះនាអំឡុងពេលឈប់សម្រាករយៈពេលវែងនេះ។

​ជាមួយគ្នានេះ ​ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានវាយតម្លៃថា ប្រសិនបើពលរដ្ឋចិន ឈប់សម្រាកក្នុងរយៈពេលយូររហូតដល់៤០ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លួននោះ ប្រាកដណាស់វានឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាការដឹកជញ្ជូនទំនិញចេញចូលនានារវាងប្រទេសទាំងពីរ ដោយសារការរំខាននៃការកកស្ទះទំនិញរយៈពេលយូរ។ តែយ៉ាងណា អ្នកជំនាញរូបនេះសង្កេតឃើញថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនដឹកជញ្ជូនរបស់ចិន ភាគច្រើន ឈប់សម្រាកតែប្រមាណ២សប្តាហ៍ប៉ុណ្ណោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន តួយ៉ាងសម្រាប់ឆ្នាំនេះផ្ទាល់ លោកទទួលបានដំណឹងថា ពួកគេនឹងត្រឡប់ទៅប្រតិបត្តការជាធម្មតាវិញនៅដើមសប្តាហ៍ក្រោយនេះ។

​សូមជម្រាបថា ចិន ជាប្រទេសនាំចេញ និងជាប្រទេសផលិតកម្មដ៏ធំបំផុតមួយរបស់ពិភពលោក ហើយចិន ក៏ជាទីផ្សារនាំចូលវត្ថុធាតុដើមដ៏ធំជាងគេមួយរបស់កម្ពុជា ផងដែរ។ ជាក់ស្តែងនៅរយៈពេល១ខែដំបូងដើមឆ្នាំនេះ កម្ពុជា បាននាំចូលទំនិញពីចិន មានទំហំទឹកប្រាក់រហូតដល់ជាង១,៧ពាន់លានដុល្លារ ឬស្មើនឹងជាង៥៦% នៃការនាំចូលសរុបរបស់កម្ពុជា៕




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកការធ្វើពិពិធកម្មការទូត គឺជាយុទ្ធសាស្ត្រពង្រឹងសេដ្ឋកិច្ច ការពារជាតិ និងជាយន្តការដោះស្រាយវិវាទព្រំដែនជាមួយថៃ

នៅមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពការទូតយ៉ាងសកម្ម ដែលបានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកំពុងធ្វើព…

តើការលាតត្រដាងទង្វើឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា អាចក្លាយជាសម្ពាធរុញច្រានឱ្យមានការចរចាឡើងវិញដែរទេ?

នៅក្នុងកិច្ចសម្ភាសដ៏កម្រ និងមានសារសំខាន់ជាមួយសារព័ត៌មានអន្តរជាតិ Reuters សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលាតត្រដាងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ