មេដឹកនាំចិន

តើលោក ស៊ី ជិនពីង ពិតជាកំពុងដឹកនាំចិន ឈានទៅក្លាយជាមហាអំណាចកំពូលនៅលើពិភពលោក ឬយ៉ាងណា?


នៅលើពិភពលោកបើនិយាយអំពីសេដ្ឋកិច្ចចិន នៅក្រោមអាម៉េរិក តែប៉ុណ្ណោះ តែបើវិស័យយោធា ចិននៅក្រោមអាម៉េរិក និងរុស្ស៊ី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលចិន បង្ហាញនៅថ្ងៃទី៣ ខែកញ្ញា ថ្មីៗនេះ ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅលើជំហានឈានទៅច្បាមយកជាមហាអំណាចទាំងសេដ្ឋកិច្ច និងយោធា។ សារព័ត៌មានអាល្លឺម៉ង DW បានរាយការណ៍ថា ទិដ្ឋភាពដែលចិន បង្ហាញនាព្រឹត្តិការណ៍ក្បួនព្យុហយាត្រាយោធាដ៏ធំកាលពីពេលថ្មីៗ គឺជាសារនយោបាយមួយដ៏សំខាន់ទៅកាន់ពិភពលោក។
មេដឹកនាំចិន
ដោយ

ក្បួនព្យុហយាត្រារបស់ពលទាហាន ដែលតម្រៀប និងតម្រង់ប្រកបដោយវិន័យ អមដោយសព្វាវុធដ៏ទំនើបៗ ដែលមានតាំងពីប្រព័ន្ធកាំជ្រួចផ្លោងអន្តរទ្វីប គ្រាប់រ៉ុក្កែត យន្តហោះចម្បាំង អាវុធនុយក្លេអ៊ែ បង្អូតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន២៦ប្រទេសមកពីអាស៊ី មជ្ឈិមបូព៌ា អាហ្រ្វិក និងអាម៉េរិកឡាទីនដោយរួមទាំងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ផងនោះ គឺជាសក្ខីកម្មដ៏ប្រត្សក្រនៃកម្លាំងរបស់ចិន។

លោក អេបឺហាត សេនស្នៃឌ័រ (Eberhard Sandschneider) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Free of Berlin បាននិយាយថា ក្បួនព្យុហយាត្រារបស់ចិន គឺបង្ហាញនូវស្វ័យភាព យោធាដ៏អស្ចារ្យមិនធ្លាប់មាន។ លោកបានអះអាងថា ក្រោមការដឹកនាំរបស់លោក ស៊ី ស្វ័យភាពរបស់ចិនគឺកាន់តែរឹងមាំទាំងយោធា និងសេដ្ឋកិច្ច ហើយនៅពេលដែលចិនកាន់តែលូកដៃចូលកិច្ចការអន្តរជាតិថែមទៀតនោះ តួនាទីរបស់ចិននឹងកាន់តែលិចធ្លោរឡើងផងដែរ។

ស្ថិតក្នុងវ័យ៧២ឆ្នាំលោក ស៊ី មានទស្សនវិស័យច្បាស់លាស់ ហើយលោកត្រូវបានគេដឹងថា កំពុងកំណត់យកឆ្នាំ២០៤៩ ដែលជាខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន១០០ឆ្នាំ ជាថ្ងៃដែលចិនក្លាយជា ប្រទេសសង្គមនិយមសម័យទំនើប ដែលមានវិបុលភាពរឹងមាំ ស៊ីវិល័យ និងសុខដុមរមនា។ មកដល់ពេលនេះជាមួយនឹងភាពខ្លាំង និងចន្ទល់សេដ្ឋកិច្ច ដែលចិនមាននៅក្នុងដៃ ក្រុមហ៊ុនប្រឹក្សា និងស្រាវជ្រាវទីផ្សារធំៗបានលើកឡើងថា ចិនអាចនឹងជំនួសសហរដ្ឋអាម៉េរិកនៅក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

នៅពេលនេះប្រទេសចិនកំពុងពង្រីកតួនាទីដឹកនាំរបស់ខ្លួនតាមយន្តការផ្សេងៗដូចជា BRICS, អង្គការសហប្រតិបត្តិការសៀងហៃ, ហើយអ្វីដែលសំខាន់បំផុតនោះ គឺគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដោយមកដល់ពេលនេះ រដ្ឋជាហត្ថលេខីលើគម្រោងនេះមានចំនួន១៥៣ប្រទេសហើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជួយឱ្យវៀតណាម នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់?

ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងការគំរាមកំហែងពីភាពតានតឹងផ្នែកពាណិជ្ជកម្មជាសកលក៏ដោយ តែវៀតណាម ដែលជាអ្នកក្បែ…

លោក ត្រាំ ព្រមានថា សេដ្ឋកិច្ចអាម៉េរិក អាចនឹងខាតធ្ងន់ធ្ងរធ្លាក់ខ្លួនក្រ បើតុលាការកំពូលសម្រេចឱ្យលោកចាញ់ក្ដីជុំវិញបញ្ហាពន្ធគយបដិការ

ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាម៉េរិកអាចនឹងខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរធ្លាក់ខ្លួនក្រ ប្រសិនបើតុលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ