វ៉ាក់សាំងកូវីដ-១៩

ប្រទេសឡាវ នឹងទិញវ៉ាក់សាំងពីអង់គ្លេស នៅឆ្នាំក្រោយ


នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលឡាវ បានបញ្ជាក់ថា ប្រទេសឡាវនឹងទទួលបានវ៉ាក់សាំងនៅក្នុងឆ្នាំ២០២១ខាងមុខនេះ ដោយវ៉ាក់សាំងនេះ គឺជាការផលិតរបស់ក្រុមហ៊ុននៃប្រទេសអង់គ្លេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។
ប្រទេសឡាវ នឹងទិញវ៉ាក់សាំងពីអង់គ្លេស នៅឆ្នាំក្រោយ
ដោយ

សេចក្ដីប្រកាសនេះ បានធ្វើឡើង​ខណៈដែល​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺឆ្លង​ បាន​សង្កត់ធ្ងន់ថា ជំងឺរាតត្បាត​ អាចនឹង​មិនងាយ​គ្រប់គ្រងបាន​នៅក្នុង​អនាគត​ដ៏ខ្លី​ខាងមុខ​នោះទេ ដ្បិតថា ប្រទេស​ជាច្រើន​កំពុង​មាន​រដូវ​រងារ​ចូលមកដល់ ហើយ​មានប្រទេស​ខ្លះទៀត បាន​បរាជ័យ​ក្នុងការ​ការពារ​ការផ្ទុះឡើង​នៃមេរោគ​កូវីដ-១៩នេះ។

លោកវេជ្ជបណ្ឌិត Rattanaxay Phetsouvanh  អគ្គនាយក​នៃនាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង បាន​ចេញសេចក្ដីថ្លែងការណ៍ថា ទាក់ទង​នឹង​ការរាតត្បាត​​ដែលកំពុងបន្ដ​ និងស្ថានភាព​ទាក់ទង​នឹង​ការ​​ផ្ដល់​វ៉ាក់សាំង។

លោក Rattanaxay និយាយថា «ក្នុងឆ្នាំ២០២១ ប្រទេសឡាវ នឹង​អាច​ទទួលបាន​ និង​ចែកចាយ​វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ដែលវាគឺជា​ដំណឹង​ដ៏ល្អមួយ»។

លោកបន្ថែមថា មានប្រភេទ​វ៉ាក់សាំង​កូវីដ-១៩ ប្រហែល ២០៩ ប្រភេទ​ផ្សេងៗគ្នា កំពុង​ត្រូវបាន​បង្កើតឡើង​នៅទូទាំងពិភពលោក។ ទោះយ៉ាងណា មានតែវ៉ាក់សាំង​ចំនួន​១០ ប៉ុណ្ណោះ ដែល​ត្រូវបាន​ទទួលស្គាល់​ជាផ្លូវការ។

លោក គូសបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទង​នឹង​វ៉ាក់សាំង​ដែល​នឹង​ត្រូវប្រើប្រាស់​នៅក្នុង​ប្រទេសឡាវ​ វាគឺជា​វ៉ាក់សាំង​ដែល​ត្រូវបាន​ផលិតឡើង​នៅក្នុង​ចក្រភព​អង់គ្លេស ដែល​បាន​បង្ហាញថា មានប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុងការ​ប្រឆាំងនឹង​មេរោគ គឺមាន​កម្រិតនៃការការពារ​ដល់ទៅ ៩៥%ឯណោះ»។

មានអ្នកជំងឺ​កូវីដ-១៩ ត្រឹមតែ ៥នាក់​ប៉ុណ្ណោះ កំពុង​បន្ដ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៃក្រុង​វៀងច័ន្ទ។ ប្រទេសឡាវ មាន​អ្នកឆ្លង​កូវីដ-១៩ សរុប​ត្រឹមតែ ៤១ ករណី​ប៉ុណ្ណោះ ហើយ​មិនមាន​អ្នកស្លាប់​នោះទេ គិតមកទល់​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីថ្មី​របស់អាមេរិក លោក ចូ បៃដិន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅសប្តាហ៍ទី ៣ នៃខែធ្នូ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រំពឹងនឹងចាក់វ៉ាក់សំាងការពារនឹងមេរោគកូវីដ១៩ នៅក្នុងសប្តាហ៍ទី ៣ ខែធ្នូ ចុងឆ្នាំ ២០២០នេះ ដោយមានការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ