អត្ថបទពាណិជ្ជកម្ម

វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីកមកពីសិង្ហបុរី អះអាងពីរបៀបព្យាបាលជំងឺមហារីកសួត ដែលមានប្រសិទ្ធភាពខ្ពស់


នៅពេលនិយាយដល់ជំងឺមហារីក មនុស្សជាច្រើន តែងតែមានការតក់ស្លុត ដ្បិតថា វាជាជំងឺដ៏កាចសាហាវ និងពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយ។ ប៉ុន្ដែ បើតាមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីកបានអះអាងថា ជាមួយនឹងការរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន ការព្យាលបាលជំងឺមហារីក ដែលគេតែងតែខ្លាចរអានេះ អាចធ្វើទៅបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ តាមរយៈវិធីសាស្ត្រព្យាបាលផ្សេងៗគ្នា ដែលជួយឲ្យអ្នកជំងឺអាចបន្ដជីវិតរស់នៅបានយូរ។
វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីកមកពីសិង្ហបុរី
ដោយ

លោកស្រី Tanujaa វេជ្ជបណ្ឌិតឯកទេស​ផ្នែកជំងឺមហារីកទូទៅ នៃមជ្ឈមណ្ឌលជំងឺមហារីក Parkway Cancer បានបញ្ជាក់ថា ជំងឺមហារីក​មានច្រើនប្រភេទ ហើយវាអាចកើតមាននៅលើសិរីរាង្គផ្សេងៗ​របស់មនុស្ស ដូចជា មហារីកសួត, មហារីកទាក់ទងនឹងសរីរាង្គក្បាល និង ក, មហារីកប្រព័ន្ធផ្លូវភេទ, តម្រង់នោម, ក្រពេញប្រ៉ូស្តាត និងមហារីកសុដន់ជាដើម។ ក្នុងចំណោមនោះ មហារីកសួត គឺជា ប្រភេទជំងឺមហារីក ដែលកើតមានច្រើនជាងគេ បន្ទាប់មក គឺជំងឺមហារីកសុដន់ និងមហារីក​ពោះវៀនធំ។

បើតាម​លោកស្រីវេជ្ជបណ្ឌិត Tanujaa អ្នកដែល​ប្រឈមនឹង​ការកើតមានជំងឺមហារីកសួតខ្លាំងជាងគេ គឺជាអ្នកដែលជក់បារីច្រើន, អ្នកប្រឈមនឹង​ការស្រូបផ្សែងបារី និង អ្នកដែលទទួលការចាក់គីមី ឬបាញ់កាំរស្មីសម្រាប់​ការព្យាបាល​ជំងឺផ្សេងៗ​ជាដើម។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា មានមនុស្សជាច្រើនបានគិតខុស​ចំពោះជំងឺមហារីកសួត ដោយពីពួកគេយល់ថា វាជាប្រភេទ​ជំងឺ ដែលមិនអាចព្យាបាលបាន ឬនៅពេលកើតហើយ អ្នកជំងឺអាចរស់បានក្នុងរយៈពេលខ្លីជាដើម។ ប៉ុន្ដែ ផ្ទុយទៅវិញ ជំងឺមហារីកសួត នាពេលបច្ចុប្បន្ននេះ គេអាចព្យាបាលវាបានយ៉ាងមានប្រសិទ្ធភាពខ្ពស់​ជាមួយនឹងការប្រើប្រាស់​បច្ចេកវិទ្យាទំនើប​ចុងក្រោយ ហើយអ្នកជំងឺនៅតែអាចបន្ដរស់បានយូរឆ្នាំ និងមិនប្រឈម​ការលាប់ជំងឺមកវិញ​នោះឡើយ។

លោកស្រីវេជ្ជបណ្ឌិត Tanujaa បានអះអាងថា ការព្យាបាល​ជំងឺមហារីកសួត ត្រូវបានធ្វើឡើងទៅ​តាមដំណាក់កាល​នៃប្រភេទ និងលក្ខណៈជាក់ស្ដែងនៃជំងឺ។ តួយ៉ាង នៅដំណាក់កាលទី១ ឬទី២ គេអាចប្រើប្រាស់វិធីសាស្ត្រវះកាត់យកកោសិកា ដែលខុសប្រក្រតីនោះចេញ បន្ទាប់មកអាចធ្វើ​ការបាញ់កាំរស្មី, ការចាក់គីមី​ និងការប្រើប្រាស់ប្រព័ន្ធភាពស៊ាំ​ ​ដើម្បីប្រឆាំងនឹងជំងឺមហារីក (Immunotherapy) ជាដើម។ រីឯ ដំណាក់កាលទី៣វិញ គេអាចព្យាបាលដោយការបាញ់កាំរស្មី, ការចាក់គីមី, Immunotherapy និងវិធីសាស្ត្រផ្សេងទៀត ស្របទៅតាម​ដំណើរការវិវត្តជាក់ស្ដែងនៃ​ជំងឺមហារីកនោះ។ ដោយឡែក សម្រាប់​ការព្យាលបាលនៅដំណាក់កាលទី៤វិញ គឺគេប្រើប្រាស់​បច្ចេកទេស​ទំនើប​ចុងក្រោយ ដោយការចាប់យកម៉ូលេគីល ស្វែងរក​កោសិកាដែលមិនប្រក្រតី ដែលជាកោសិកាមហារីក ហើយប្រើប្រាស់ថ្នាំដើម្បី សម្លាប់កោសិកោមហារីកនោះ កុំឲ្យបន្ដ​រីករាលដាល។ ការព្យាបាលទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ​នៅទូទាំងសកលលោក ពិសេសនៅមជ្ឈមណ្ឌល Parkway Cancer ជាមួយនឹងអត្រាជោគជ័យខ្ពស់ ដែលជួយឲ្យអ្នកជំងឺ​មានអត្រារស់ខ្ពស់។

លោកស្រីវេជ្ជបណ្ឌិត Tanujaa បានលើកយកនូវបទពិសោធន៍ផ្ទាល់ ដែលធ្លាប់ព្យាបាល​អ្នកជំងឺជាស្ត្រី​ម្នាក់ ដែលមានជំងឺមហារីកដំណាក់កាលទី៤ ទាំងដែលគាត់កំពុងមានផ្ទៃពោះ។ នៅពេលនោះ អ្នកជំងឺ គាត់មានអាការៈក្អកខ្លាំង និងក្អកធ្លាក់ឈាមទៀតផង។ ប៉ុន្ដែ ក្រោយពីទទួលបាន​ការព្យាបាល​ត្រឹមត្រូវ តាមរយៈការប្រើប្រាស់ថ្នាំ (ញ៉ាំតាមមាត់) អ្នកជំងឺអាចសម្រាលកូនបានដោយជោគជ័យ ហើយកោសិកា​មហារីករបស់គាត់ ក៏លែងមានតទៅទៀត។ គិតមកទល់ពេលនេះ មានរយៈពេល ៧ឆ្នាំ ដែលគាត់នៅបន្ដ​មាន​​ជីវិត​រស់​នៅធម្មតា ជាមួយក្រុម​គ្រួសារ​របស់​គាត់ដោយសុភមង្គល។

មជ្ឈមណ្ឌលមហារីក Parkway ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2006 ដោយផ្តោតសំខាន់លើការផ្តល់ជូននូ វការថែទាំមហារីកយ៉ាងទូលំទូលាយជាមួយនឹងការសង្កត់ធ្ងន់យ៉ាងខ្លាំងលើសុខុមាលភាពអ្នកជំងឺ។ មជ្ឈមណ្ឌលមហារីក Parkway មានបន្ទប់ព្យាបាលជំងឺមហារីកយ៉ាងទូលំទូលាយ ដែលផ្តល់ទំនុកចិត្ត ដោយក្រុមគ្រូពេទ្យពហុជំនាញ ដែលមានបទពិសោធន៍យូរឆ្នាំ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទីប្រឹក្សា និងគ្រូពេទ្យជំនាញផ្សេងទៀត។

សម្រាប់ព័ត៍មានបន្ថែម លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់យើង៖ www.parkwaycancercentre.com




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវត្តកំរ៉ែងរតនារាម ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

ដោយមានសទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា និងតាមសំណូមពររបស់ព្រះគ្រូចៅអធិការ គណៈកម្មការ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត…

តើសេដ្ឋកិច្ចកម្ពុជា គួរពឹងផ្អែកតែលើវិស័យកាត់ដេរ ឬងាកទៅរកវិស័យផ្សេង?

ស្របពេលដែលវិស័យឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់នៅកម្ពុជា កំពុងចាប់ផ្តើមមានការរីកចម្រើនជាបណ្តើរៗ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ