សង្រ្គាមមជ្ឈឹមបូព៌ា

អ៊ីស្រាអែលពង្រាយទ័ពជាង១០ម៉ឺននាក់ សម្រាប់សង្គ្រាមជាមួយហាម៉ាស នៅ Gaza


មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ក៏ដូចជាប៉ាឡេស្ទីន ដែលជម្លោះប្រដាប់អាវុធរវាងកងទ័ពអ៊ីស្រាអែល និងការវាយឆ្លក់ប្រហារពីក្រុមជ្រុលនិយម Hamas ប៉ាឡេស្ទីន ត្រឹមតែពីរថ្ងៃសោះបានឆក់ជីវិតមនុស្សជាង១ពាន់នាក់ និងជាច្រើនពាន់នាក់ផ្សេងទៀតរងរបួស និងត្រូវបានចាប់ធ្វើជាចំណាត់ខ្មាំង។ កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បានប្រកាសសង្គ្រាមជាផ្លូវការជាមួយក្រុម Hamas និងបានពង្រាយទាហានបម្រុងជាង១០ម៉ឺននាក់ សម្រាប់សង្គ្រាមរយៈពេលវែងនៅតំបន់ Gaza។
សង្រ្គាមមជ្ឈឹមបូព៌ា
ដោយ

វាជាហេតុការណ៍មួយដ៏រន្ធត់តក់ស្លត់សម្រាប់អ៊ីស្រាអែលក្នុងរយៈពេល៥០ឆ្នាំមកនេះ ចាប់តាំងពី ​ សង្គ្រាម យ៉ុម គីពួរ (Yom Kippur) រវាងអ៊ីស្រាអែល-អេហ្ស៊ីប និងស៊ីរី។ ក្រោយការវាយប្រហារពីសំណាក់ក្រុម Hamas ដោយប្រើរ៉ុក្កែតរាប់ពាន់គ្រាប់ ជាមួយនឹងការចូលវាយឆ្មក់តាមព្រំដែនកាលពីថ្ងៃសៅរ៍ ប្រជាជនអ៊ីស្រាអែល ជាច្រើននាក់ត្រូវបានបង់ជីវិត និងជាងមួយរយនាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាត់ខ្មាំង។

ជាការឆ្លើយតបវិញ កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បានបើកការវាយលុកទៅលើតំបន់ Gaza តាមផ្លូវអាកាស ទម្លាក់គ្រាប់បែកសំដៅលើផ្ទះ រូងក្រោមដី វិហាសាសនារបស់ពួក Hamas ដោយឆក់យកជីវិតមនុស្សជាង៤០០នាក់រួមទាំងកុមារផងដែរ។

នៅថ្ងៃចន្ទទី៩ ខែតុលានេះ យោធាអ៊ីស្រាអែល បានរាយការណ៍មកថា ការប្រយុទ្ធគ្នាជាមួយក្រុមHamas នៅតែបន្តនៅទីតាំងចំនួនប្រាំបីក្នុងទឹកដីអ៊ីស្រាអែល ក្បែរតំបន់ Gaza។ កាលពីយប់ថ្ងៃអាទិត្យ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកស្រោចលើតំបន់ Gaza នឹងបានធ្វើឱ្យអគារជាបន្តបន្ទាប់បាក់ស្រុតស្ទើរក្លាយជាផេះផង់។

តាមការរាយការណ៍ចុងក្រោយនេះ អ្នកស្លាប់សរុបទាំងខាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនដល់ជាង១ពាន់នាក់ហើយ។ យោងតាមទីភ្នាក់ងារជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងសំដៅទៅលើផ្ទះ និងល្វែងអគារនៅ Gaza បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ប្រមាណជាង១២ម៉ឺននាក់បង្ខំចិត្តជម្លៀសខ្លួន។

ក្រៅពីការបិទផ្លូវទឹក ផ្លូវអាកាសក្រុម Hamas ហើយ កងទ័ពអ៊ីស្រាអែល ប្រមាណជាង១០ម៉ឺននាក់នៅថ្ងៃចន្ទនេះ ត្រូវបានដាក់ពង្រាយនៅតាមព្រំដែនតំបន់ Gaza សម្រាប់សង្គ្រាមពេញទី។ នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឡយដ៍ អូស្ទីន បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះអាមេរិក USS Gerald R. Ford និងក្រុមនាវាចម្បាំងផ្សេងទៀត ធ្វើដំណើរទៅឈរជើងក្នុងសមុទ្រមេឌីទែរ៉ាណេ ក្បែរតំបន់ Gaza នោះ។

ការដាក់ពង្រាយនាវាផ្ទុកយន្តហោះកើតឡើង ក្រោយលោក ចូ បៃដិន បានប្រកាសគាំទ្រអ៊ីស្រាអែល និងសន្យាជួយអ៊ីស្រាអែល គ្រប់យ៉ាងមិនថាអាវុធ ការទូត ឬប្រព័ន្ធស៊ើបការនោះទេ។ ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រុម Hamas ថា ទង្វើអាមេរិក គឺជាការចូលរួមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ហើយហាម៉ាស់នឹងមិនខ្លាចការគំរាមរបស់អាមេរិកឡើយ។

ទន្ទឹមនឹងការស្លាប់ក្នុងការវាយប្រហារនេះ ជនជាតិអាមេរិកប្រមាណពី៦ទៅ៧នាក់ត្រូវបានសម្លាប់ដោយក្រុម Hamas ដែរ។ មកដល់នឹងពេលនេះ ហាម៉ាស់និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាដ បាននិយាយថា ខ្លនបានចាប់ចំណាត់ខ្មាំងបានប្រមាណ១៣០នាក់ ឃុំទុកក្នុងតំបន់ Gaza។

ទោះបីជាមានការចោទប្រកាន់ថា អ៊ីរ៉ង់ និងក្រុមហេស្សប៊ូឡា ជាអ្នកនៅពីក្រោយគម្រោងជួយរៀបចំការវាយប្រហារពីសំណាក់ហាម៉ាស់ ប្រេសិតអ៊ីរ៉ង់ប្រចាំការនៅអង្គការសហប្រជាជាតិ បាននិយាយថា ទីក្រុងតេអេរ៉ង់ប្រកាសដាច់ខាតថា ខ្លួនមិនបានចូលរួមនៅក្នុងការវាយប្រហារនេះទេ។

យ៉ាងណាក្តី តាមការរាយការណ៍ចុងក្រោយដោយកាសែតអ៊ីស្រាអែលថេមស៍ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា និយាយថា ជនជាតិប៉ាឡេស្ទីន ជាង៥០០នាក់ ត្រូវបានសម្លាប់ និងជាង២,៣០០នាក់ទៀតបានរងរបួសនៅគិតត្រឹមថ្ងៃចន្ទនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាស៊ាន តាមដានសង្គ្រាមនៅអ៊ីស្រាអែល ខណៈប្រទេសខ្លះត្រៀមយន្តហោះដឹកពលរដ្ឋខ្លួន

ព័ត៌មាន
បណ្តាប្រទេសអាស៊ាន កំពុងតាមដានសភាពការណ៍វិវត្តន៍នៃសង្រ្គាមរវាងអ៊ីស្រាអែល-ហាម៉ាស់ យ៉ាងយកចិត្តទុកដាក់ ដែលមកដល់ពេលនេះបានអ្នកស្លាប់បាត់បង់ជ…

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផ្អាកហោះហើរត្រង់ទៅអ៊ីស្រាអែលភ្លាមៗ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបង្ខំចិត្តលុបចោលជើងហោះហើរត្រេង់ទៅកាន់ប្រទេសអ៊ីស្រាអែលភ្លាមៗ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសនៅប៉ាឡេស្ទីន បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ