វ៉ាក់សាំងកូវីដ១៩ក្លែងក្លាយ

ចិនចាប់បានមេខ្លោងលក់វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ


ប្រទេសចិន បានចាប់បានមេខ្លោងបោកប្រាក់លុយរាប់លានដុល្លារពីការលក់វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ។ មេខ្លោងលក់ថ្នាំវ៉ាក់សាំងក្លែងក្លាយនោះ ត្រូវបានគេស្គាល់ឈ្មោះថា កុង ហើយក៏ជាជនល្មើសម្នាក់ក្នុងចំណោម ៧០នាក់ ដែត្រូវបានចាប់ខ្លួនជុំវិញករណីលក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ គិតមកទល់ពេលនេះ។
ចិនចាប់បានមេខ្លោងលក់វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ
ដោយ

ការចាប់​ខ្លួន​ជនសង្ស័យ ត្រូវបានធ្វើឡើង​ជាបន្ដ​បន្ទាប់ ជាង ២០ករណីហើយ ខណៈដែល​ទីក្រុងប៉េកាំង​បាន​ប្តេជ្ញា​នឹង​លុបបំបាត់​ឲ្យបាន​ការលក់​វ៉ាក់សាំងក្លែងក្លាយ​ទាំងនេះ។ បើតាម​ការសារភាព​របស់ជនល្មើស ថ្នាំវ៉ាក់សាំង​មួយចំនួន​ត្រូវបាន​លួចរត់ពន្ធ​ដឹកចេញ​ទៅក្រៅប្រទេស​រួចហើយ ប៉ុន្ដែ​មិនដឹងថា​បានដឹកទៅកាន់​ទីណា​ខ្លះនោះទេ។ បើតាម​អាជ្ញាធរ បានឲ្យដឹងថា ជនល្មើសឈ្មោះ កុងនេះ រួមទាំងបក្សពួក បាន​រកផលចំណេញ​ពីការលក់​ថ្នាក់វ៉ាក់​សាំងក្លែងក្លាយ​ទាំងនេះ ប្រមាណ ជិត​៣លាន​ដុល្លារអាមេរិក។

យ៉ាងហោចណាស់ មាន​វ៉ាក់សាំងក្លែងក្លាយមួយចំនួន​ត្រូវបានដឹងថា បាន​ដឹកចេញ​ទៅ​ទីក្រុងហុងកុង កាលពីខែ​វិច្ឆិកា កន្លងទៅ មុននឹង​ពួកគេ​ដឹកបន្ដទៅកាន់​ក្រៅប្រទេស។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសចិន​បាន​ចាក់វ៉ាក់សាំង​កូវីដ-១៩ ឲ្យប្រជាជន​របស់ខ្លួន​ទើបតែបាន​៤០លាន​ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់កម្ចីការប្រាក់ទាបជិត១,៧ ពាន់លានដុល្លារជួយកម្មករនិងSME

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តកម្មវិធីកញ្ចប់ថវិកាកម្ចីការប្រាក់ទាបប្រមាណជិត១ពាន់៧រយលានដុល្លារបន្ថែមទៀត ដើម្បីជួយដល់កម្មករធ្វើការក្នុងសេដ្ឋ…

អ្នកដើរកម្សាន្ដចូលឆ្នាំចិនឆ្នាំនេះ ចំណាយតិចជាងមុន ឯខ្លះទៀតខ្ចប់អាហារសល់ពីសែនដាក់តាមខ្លួន

ព័ត៌មាន
ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កម្ពុជាមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្ដក្នុងស្រុកប្រមាណ ៩០ម៉ឺននាក់ ថយចុះជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ