ប្រទេសចិន

ចិនចំណាយជិត២ពាន់លានដុល្លារកាលពីឆ្នាំមុន ជួយដល់ក្រុមហ៊ុនផលិតឈីបក្នុងស្រុក ដើម្បីទប់ទល់នឹងទណ្ឌកម្មពីអាមេរិក


ទិន្នន័យឧស្សាហកម្មរបស់ចិន បង្ហាញថា រដ្ឋាភិបាលចិនកាលពីឆ្នាំ២០២២ បានបញ្ចេញថវិកាប្រមាណជិត ២ពាន់លានដុល្លារ ក្នុងការឧបត្ថម្ភធនទៅដល់ក្រុមហ៊ុនផលិតឈីបដែលបានចុះបញ្ជីនៅក្នុងស្រុក ខណៈដែលរដ្ឋអំណាចទីក្រុងប៉េកាំង កំពុងស្វះស្វែងក្នុងការទប់ទល់នឹងការកើនឡើងនៃទណ្ឌកម្មដែលបានដាក់ដោយសហរដ្ឋអាមេរិក មកលើការផលិតបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានចិន South China Morning Post។
ចិនចំណាយជិត២ពាន់លានដុល្លារកាលពីឆ្នាំមុន ជួយដល់ក្រុមហ៊ុនផលិតឈីបក្នុងស្រុក ដើម្បីទប់ទល់នឹងទណ្ឌកម្មពីអាមេរិក

នៅក្នុងចំណោមក្រុមហ៊ុនផលិតឈីបក្នុងស្រុករបស់ចិនទាំង ១៩០ ដែលទទួលបានប្រាក់ឧបត្ថម្ភធនពីរដ្ឋនោះ មានក្រុមហ៊ុនធំជាងគេបំផុតចំនួន១០ ទទួលបានការឧបត្ថម្ភធនរហូតដល់ ៤៥% នៃទំហំទឹកប្រាក់សរុបជិត២ពាន់លានដុល្លារដែលរដ្ឋបានផ្ដល់ជូននោះ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានចិន អ៊ីជីវៃ (Ijiwei) ដែលបានចងក្រងទិន្នន័យនេះ។

របាយការណ៍នេះ គឺមានគ្របដណ្ដប់តែលើក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងចិនដីគោកប៉ុណ្ណោះ ដែលរួមទាំងនៅក្នុងទីក្រុងស៊ាងហៃ និងស៊ិនជីន។ ទោះយ៉ាងណា ក្រុមហ៊ុនជាច្រើនទៀត ដែលមិនបានចុះបញ្ជី ក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលចិនដែរ រួមទាំងការផ្ដល់ជាប្រាក់កម្ចី និងការវិនិយោគផ្ទាល់។

ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបទាំងអស់ គឺក្រុមហ៊ុនចិន SMIC គឺទទួលបានការឧបត្ថម្ភធនច្រើនជាងគេបំផុតដល់ទៅប្រមាណជាង ២៨០លានដុល្លារអាមេរិក។

ការទទួលបានដើមទុនបន្ថែមពីរដ្ឋសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុករបស់ចិននេះ គឺបង្ហាញឲ្យឃើញពីការជំរុញបង្កើនសមត្ថភាព និងប្រសិទ្ធភាពក្នុងការផលិតបន្ទះឈីបដោយខ្លួនឯងរបស់ទីក្រុងប៉េកាំង នៅចំពេលដែលសង្គ្រាមបច្ចេកវិទ្យារវាងចិន និងអាមេរិកកំពុងកើនឡើងកាន់តែខ្លាំង។

សហរដ្ឋអាមេរិក នៅមួយរយៈចុងក្រោយនេះ មានការរឹតត្បិតខ្លាំងមែនទែន លើការនាំចេញឧបករណ៍សម្រាប់បម្រើដល់ការផលិតបន្ទះឈីបទៅកាន់ប្រទេសចិន ដោយក្នុងនោះក្រុមហ៊ុនឈីបរបស់ចិនចំនួន៣០ ត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជីរឹតត្បិតការនាំចេញ។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិកថែមទាំងបានកៀរគរសម្ព័ន្ធមិត្តបស់ខ្លួនមួយចំនួនទៀត ដូចជាជប៉ុន និងនូវេសេឡង់ជាដើម ឲ្យចូលរួមក្នុងការររិតត្បិតការនាំចេញឧបករណ៍ទាំងនេះទៅកាន់ប្រទេសចិនដូចគ្នាដែរ៕




អត្ថបទបន្ទាប់


ប្រទេសថៃមានមហិច្ឆតានឹងបញ្ចប់ការចរចា FTA ជាមួយនឹងដៃគូចំនួន៣ នៅត្រឹមពាក់កណ្ដាលឆ្នាំក្រោយ

ព័ត៌មាន
ប្រទេសថៃ បានបង្ហាញមហិច្ឆតារបស់ខ្លួនក្នុងការឈានទៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងដៃគូចំនួន ៣នៅត្រឹមពាក់កណ្ដាលឆ្ន…

ក្រុមហ៊ុនមួយចំនួនថា សេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុបស្ដីពីទិន្នន័យបានបង្កហានិភ័យដល់អាថ៌កំបាំងពាណិជ្ជកម្ម

ព័ត៌មាន
ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រសម្រាប់អាជីវកម្មរបស់អាល្លឺម៉ង់ អេសអេភី (SAP) និងក្រុមហ៊ុនវិស្វកម្មអាល្លឺម៉ង់ ស៊ីម៉េន (Siemens) រួមជាមួយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ