បច្ចេកវិទ្យាកែច្នៃរ៉ែកម្រ

ចិនដាក់បម្រាមលើការនាំចេញបច្ចេកវិទ្យាកែច្នៃរ៉ែកម្រ ក្រោមហេតុផលសន្តិសុខជាតិ


មហាយក្សចិន ដែលគេដឹងថា ជាប្រទេសកែច្នៃរ៉ែកម្រធំបំផុតរបស់ពិភពលោកបានដាក់បម្រាមលើការនាំចេញបច្ចេកវិទ្យាប្រភេទនេះ ក្រោមហេតុផលការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់ប្រទេស ដែលមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះ។ រ៉ែកម្រស្ថិតក្នុងចំណោមរ៉ែចំនួន១៧ប្រភេទ ដែលគេដឹងថា ជាសមាសធាតុផ្សំមិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យារថយន្តអគ្គិសនី ទួប៊ីនកង្ហាអគ្គិសនីដើរដោយថាមពលខ្យល់ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ។
បច្ចេកវិទ្យាកែច្នៃរ៉ែកម្រ
ដោយ

កាលពីថ្ងៃទី២១ ខែធ្នូ ប្រទេសចិន ដែលជាអ្នកផលិត និងចែកចាយឧបករណ៍ពាក់កណ្តាលសម្រេចផលិតចេញពីរ៉ែកម្រ បានចេញបម្រាមលើការនាំចេញបច្ចេកវិទ្យាកែច្នៃលោហៈធាតុទាំងនេះ ដើម្បីឆ្លើយតបទៅនឹងប្រទេសលោកខាងលិច និងដើម្បីបំបែកក្បួនយុទ្ធសាស្ត្រនៃការប្រកួតប្រជែង។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ។

សារព័ត៌មាននានាបានផ្សាយថា ខណៈពេលដែលបណ្តាប្រទេសលោកខាងលិច កំពុងចាប់ផ្តើមបង្កើនប្រតិបត្តិការ និងដាក់សម្ពាធលើប្រទេសចិន បម្រាមនេះត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ផលិតកម្មឧស្សាហកម្មផ្សេងៗ ដែលពិភពលោកកំពុងតែពឹងផ្អែកខ្លាំងលើវត្ថុធាតុដើមផលិតពីរ៉ែកម្រ ដែលភាគច្រើន គឺមាន និងសម្បូរបែបតែនៅក្នុងប្រទេសចិន។

ពាក់ព័ន្ធបញ្ហានេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសដោយចំហថា វិធានការដាក់ចេញនូវបម្រាមនេះ គឺដោយសារតែចិនចាំបាច់ត្រូវការពារសន្តិសុខជាតិ និងផលប្រយោជន៍របស់ជាតិ និងប្រជាជនចិន។

ក្រៅពីនោះ ប្រទេសចិន បានរឹតបន្តឹងយ៉ាងខ្លាំងនូវច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការនាំចេញលោហៈមួយចំនួនផ្សេងទៀតនៅឆ្នាំនេះ ដើម្បីឆ្លើយតបកាន់តែសកម្មទៅនឹងលោកខាងលិច ជុំវិញការគ្រប់គ្រងសារធាតុរ៉ែសំខាន់ៗ។

នៅពេលនេះផលិតកម្មលោហៈកម្រ ដែលបម្រើដល់វិស័យឌីជីថល អេឡិចត្រូនិក ក៏ដូចជារថយន្តអគ្គិសនី ដែលកំពុងតែប្រើប្រាស់នៅលើពិភពលោក គឺផលិតនៅក្នុងប្រទេសចិន ដែលមានបរិមាណ និងសមត្ថភាពផ្គត់ផ្គង់ដល់ទៅ៩០% នៃតម្រូវការសរុប។

មកទល់ពេលនេះគេដឹងថា ផលិតផលពាក់កណ្តាលសម្រេចជាឧបករណ៍អេឡិចត្រូនិក ដែលផ្សំដោយលោហៈកម្រនៅប្រទេសចិន គឺមាន១៧ប្រភេទ ។ ហើយបើនិយាយអំពីសមាសភាគរ៉ែ ដែលសំខាន់សម្រាប់ផលិតកម្មរថយន្តអគ្គិសនីវិញ គឺប្រទេសចិនជាប្រទេសផ្គត់ផ្គង់លោហៈកម្រទាំងនេះដល់ទៅ៩៩,៩%ឯណោះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ការទិញក្រុមហ៊ុនដែកអាម៉េរិកពីសំណាក់ក្រុមហ៊ុនជប៉ុន កំពុងបង្កជាក្តីបារម្ភក្នុងស្រទាប់ថ្នាក់ដឹកនាំ

លោក Brian Deese ដែលជាតួអង្គសំខាន់ក្នុងការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២៤ របស់ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃពុធ ថា ការស្នើសុំទិ…

សេដ្ឋកិច្ចអាម៉េរិកកើន៤,៩%នៅត្រីមាសទី៣ ខណៈអត្រាការប្រាក់កម្ចីទិញផ្ទះនៅអាម៉េរិកធ្លាក់ចុះខ្លាំង

សហរដ្ឋអាម៉េរិកដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេបំផុតនៅលើពិភពលោកសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៩% នៅត្រីមាសទី៣ឆ្នាំនេះ ដោយទាបជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ