ចិនបញ្ចប់ការប្រគល់នាវាចម្បាំងឱ្យប៉ាគីស្ថាន

ចិនបញ្ចប់ការប្រគល់នាវាចម្បាំងឱ្យប៉ាគីស្ថាន ខណៈដែលសម្ព័ន្ធភាពយោធាកាន់តែរីកចម្រើន


ប្រទេសចិនបានប្រគល់នាវាចម្បាំងពីរគ្រឿងទៅឱ្យកងទ័ពជើងទឹកប៉ាគីស្ថាន ដើម្បីបំពេញតាមកិច្ចព្រមព្រៀងលក់ទិញនាវាចម្បាំងចំនួន ៤ គ្រឿង ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៨។ នាវាទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បីការពារផ្លូវនាវាចរណ៍នៅតាមច្រករបៀបសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាជម្រើសថ្មីរបស់ចិនសម្រាប់ចូលទៅកាន់សមុទ្រអារ៉ាប់ឬប្រើជំនួសច្រកម៉ាឡាកា ក្នុងករណីដែលផ្លូវនាវានេះត្រូវបិទជាយថាហេតុ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធឺ។
ចិនបញ្ចប់ការប្រគល់នាវាចម្បាំងឱ្យប៉ាគីស្ថាន ខណៈដែលសម្ព័ន្ធភាពយោធាកាន់តែរីកចម្រើន
ដោយ

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ប្រទេសចិនបានប្រគល់នាវាចម្បាំង ២ គ្រឿង ទៅឱ្យកងទ័ពជើងទឹកប៉ាគីស្ថាន ដើម្បីបំពេញតាមកិច្ចព្រមព្រៀងលក់ទិញនាវាចម្បាំង ៤ គ្រឿង ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៨។ ការបញ្ជូននាវាចុងក្រោយនេះបានកើតឡើងស្របពេលមានការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដែលស្ថិតក្នុងទីតាំងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុតមួយរបស់ពិភពលោក។ កាសែតចិន គ្លូបល ថាមស៍ ដែលគាំទ្រដោយរដ្ឋ បានរាយការណ៍កាលពីល្ងាចថ្ងៃពុធថា នាវាចម្បាំងប្រភេទ ០៥៤អេ ចំនួន ២ គ្រឿងនេះនឹងត្រូវប្រើប្រាស់ដើម្បីការពារដែនសមុទ្រតាមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។

ច្រករបៀបសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆិតាមួយ។ វាតភ្ជាប់ខេត្ត ស៊ីនជាំង នៅភាគខាងលិចនៃប្រទេសចិន ទៅប្រទេសប៉ាគីស្ថាន ក្នុងគោលបំណងបង្កើតផ្លូវកប៉ាល់ផ្សេងទៀត សម្រាប់ដឹកជញ្ជូនទំនិញ រួមទាំងឧស្ម័នផង នាពេលអនាគត។ ផ្នែកមួយនៃច្រករបៀងនេះគឺកំពង់ផែ វ៉ាដា របស់ប្រទេសប៉ាគីស្ថាន។ ផែនេះមានទីតាំងនៅតាមផ្លូវនាវាចរណ៍ដ៏សំខាន់ក្នុងសមុទ្រអារ៉ាប់។ សម្រាប់ប្រទេសចិន ប្រទេសប៉ាគីស្ថាននិងការចូលទៅសមុទ្រអារ៉ាប់ ជារឿងដ៏ចាំបាច់ បើមានការបិទផ្លូវនាវានៅច្រកសមុទ្រម៉ាឡាកា។

ទំនាក់ទំនងសេដ្ឋកិច្ចនិងយោធារវាងប្រទេសជិតខាងទាំងពីរប្រែជាជ្រាលជ្រៅទៅៗ ចំពោះមុខការផ្លាស់ប្ដូរលឿននៃភូមិសាស្ត្រនយោបាយ។ សម្ព័ន្ធភាពដែលកាន់តែជិតស្និទនេះឆ្លុះបញ្ចាំងតាមរយៈកំណើនលទ្ធកម្មយោធារបស់ប្រទេសប៉ាគីស្ថានពីប្រទេសចិន និងតាមរយៈសមយុទ្ធយោធារួមគ្នាជាច្រើនលើកក្នុងគោលបំណងការពារធនធាននិងផ្លូវពាណិជ្ជកម្ម។

កាលពីខែមីនាឆ្នាំមុន ចិនបានប្រគល់យន្តហោះចម្បាំងប្រភេទ ចេ-១០ ចំនួន ៦ គ្រឿងដំបូង ឱ្យប៉ាគីស្ថានហើយ ហើយនាវាមុជទឹកប្រភេទ ហានហ្គ័រ ចំនួន ៨ គ្រឿង ដែលប៉ាគីស្ថានបានបញ្ជាទិញពីប្រទេសចិន ត្រូវបានគេរំពឹងថានឹងបញ្ជូនទៅឱ្យនៅមុនឆ្នាំ ២០២៨។

កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិចិនបានប្រាប់មេទ័ពជើងទឹកប៉ាគីស្ថានថា យោធានៃប្រទេសទាំងពីរ រួមទាំងកងទ័ពជើងទឹកផង គួរតែ«ពង្រីកទៅលើវិស័យថ្មីនៃសហប្រតិបត្តិការ» ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសទាំងពីរក្នុងការការពារសន្តិសុខតំបន់។

លោក សុង ចុងភីង អ្នកអត្ថាធិប្បាយលើវិស័យយោធានៅទូរទស្សន៍ ហ្វូនិច បាននិយាយក្នុងសម្ដីដើមថា៖ «ក្ដីសង្ឃឹមលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ បើតាមការយល់ឃើញរបស់ខ្ញុំ គឺកាន់តែរឹងមាំឡើងៗ»។

នៅអាស៊ីខាងត្បូង ទំនាក់ទំនងរបស់ចិនជាមួយឥណ្ឌាបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលឥណ្ឌាមានទំនាស់ជាមួយប៉ាគីស្ថានដែរ ហើយការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានដែលនៅក្បែរនោះ បានបង្កើនភាពមិនច្បាស់លាស់ក្នុងវិស័យភូមិសាស្ត្រនយោបាយនៅភូមិភាគនេះ។ ស្ថានការណ៍បែបនេះបានជំរុញឱ្យចិននិងប៉ាគីស្ថានស្វែងរកសម្ព័ន្ធភាពទ្វេភាគីកាន់តែខ្លាំង។ លោក សុង បានបញ្ជាក់ថា៖ «ការរក្សាសន្តិភាពនិងស្ថិរភាពនៅអាស៊ីខាងត្បូងសមស្របនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេសទាំងពីរ»៕




អត្ថបទបន្ទាប់


ជិតផុតថ្ងៃហើយ! ឱកាសវិនិយោគចំណេញ ពីក្រុមហ៊ុន អ្នកឧកញ៉ាគួច ម៉េងលី ខណៈ១ភាគហ៊ុនលក់តម្លៃធូរបំផុត

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥​ ជាស្ថាប័នអប់រំឯកជនឈានមុខ​មួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុ…

គម្រោងកំពង់ផែ សេះស នៅខេត្តកែប គ្រោងបើកដំណើរការឆាប់ៗ ខណៈការសាងសង់បាន៧០%ហើយ

ព័ត៌មាន
គម្រោងអភិវឌ្ឍន៍កំពង់ផែដឹកទំនិញ«សេះស» ស្ថិតក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ខេត្តកែប ដើម្បីកែប្រែខេត្តជាប់មាត់សមុទ្រមួយនេះ ឲ្យកាន់តែមាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ