អត្ថបទក្រុមហ៊ុន

ជិតផុតថ្ងៃហើយ! ឱកាសវិនិយោគចំណេញ ពីក្រុមហ៊ុន អ្នកឧកញ៉ាគួច ម៉េងលី ខណៈ១ភាគហ៊ុនលក់តម្លៃធូរបំផុត


ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥​ ជាស្ថាប័នអប់រំឯកជនឈានមុខ​មួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។
ជិតផុតថ្ងៃហើយ! ឱកាសវិនិយោគចំណេញ ពីក្រុមហ៊ុន អ្នកឧកញ៉ាគួច ម៉េងលី ខណៈ១ភាគហ៊ុនលក់តម្លៃធូរបំផុត

ដោយ​ឃើញពីសន្ទុះនៃការរីកចម្រើន និងមានការវិវឌ្ឍទៅមុខឥតឈប់ឈរចាប់តាំងពីការ​បើកក្រុមហ៊ុនលើកដំបូង ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ប្រកបដោយផែនការច្បាស់លាស់​ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំក្រុមហ៊ុនឱ្យកាន់តែ​មានវិសាលភាពក្នុងការបោះជំហានចូល​ក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២អ្នកឧកញ៉ាបានរៀបចំក្រុមហ៊ុនរួចជាស្រេច​ដើម្បីត្រៀមខ្លួន​ឈានចូលក្នុងទីផ្សារភាគហ៊ុន​នៅកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភាពជោគជ័យ​របស់ក្រុមហ៊ុនបានបង្ហាញពីសក្ខីភាព​​របស់ក្រុមហ៊ុន​ក្នុងការឈានជើងចូលក្នុងទីផ្សារមូលបត្រ​នៅកម្ពុជា​។ ដោយមានការរៀបចំផែនការយុទ្ធសាស្រ្ដ​អាជីវកម្មនាពេលអនាគត​​ ​មាន​គោលដៅច្បាស់លាស់ និងឆន្ទៈ​របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​បានពង្រីកភាពខ្លាំងលើវិស័យអប់រំនៅកម្ពុជា គឺធ្វើយ៉ាងណាឱ្យស្ថាប័នអប់រំ​មួយនេះមាន រចនាសម្ពន្ធបុគ្គលិក​ស្ដង់ដារ​ ការគ្រប់គ្រងច្បាស់លាស់ មានថ្នាក់ដឹកនាំមានជំនាញ​និងវិជ្ជាជីវៈខ្ពស់ និងមានក្រុមប្រឹក្សាភិបាលត្រឹមត្រូវក្នុងក្រុមហ៊ុន​។​​ ស្របពេលនោះ​ អ្នកឧកញ៉ា​ក៏បានគ្រោងធ្វើសំណើ​ស្នើសុំខាងនិយ័តករមូលបត្រកម្ពុជា​ ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ​ជាផ្លូវការផងដែរ តែ​ត្រូវបានពន្យារពេល​សិន​ ដោយសារប្រទេសកម្ពុជាពេលនោះបានរងនូវវិបត្ដិ​ខ្លាំងពីជំងឺកូវីដ ១៩។​

​លុះក្រោយមកក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់​ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ​ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេល​ក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។

នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ​​នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួនក្នុងការឈរលើវិស័យអប់រំ​​មួយនេះដដែលដោយបច្ចុប្បន្ន​ ក្រុមហ៊ុន​មានសាខាសរុប​ចំនួន១៥ ក្នុងរាជធានី​ខេត្ត​ក្រុង មានសិស្សជាង ២០.០០០នាក់ បុគ្គលិក ២.១៤៩នាក់ និងមានអតីតសិស្សជាង ៥០.០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុន​​នឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម, សាខា តាកែវ និងសាខាបាត់ដំបង។

បន្ទាប់ពី​និយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ​ និង​សិក្សាច្បាស់លាស់ លើសំណើរស្នើសុំដាក់ពាក្យ​ចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

ស្របពេលជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។

បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។ ជុំវិញបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​ ​បានឱ្យដឹងពីឆន្ទៈ និងគោលដៅក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានដាក់ក្តីរំពឹង​ទុកបែបនេះថា៖​

​ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ ជាផ្លូវការបាន ក្រុមហ៊ុន​ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា​ និងត្រូវទទួលបានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា​ អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាននូវលក្ខខណ្ឌចុះបញ្ជីទាំងឡាយបន្តទៀតរបស់ផ្សារមូលបត្រកម្ពុជា​ពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានដាក់លក់តម្លៃ ២០៨០ រៀលក្នុងមួយភាគហ៊ុន ហើយនេះជា ឱកាសល្អបំផុតសម្រាប់បងប្អូនចង់ស្វែងយល់និងទិញភាគហ៊ុនដែលមានតម្លៃធូរថ្លៃ ហើបងប្អូនទាំងអស់គ្នាសុទ្ធសឹង តែមានលទ្ធភាពអាចទិញបានប្រៀបបីដូចជាការសន្សំលុយប៉ុន្តែទទួលបានភាគលាភពោលគឺចង់ទិញលក់ដោយ សេរីយ៉ាងណាមិញនៅថ្ងៃទី០៨ខែមិថុនាខាងមុខនេះក្រុមហ៊ុននឹងបិទការទិញលក់ភាគហ៊ុនដូច្នេះឱកាស មានកំណត់ ទិញមុនមានឱកាសចំណេញមុន ។




អត្ថបទបន្ទាប់


ប្រធានាធិបតីឥណ្ឌូណេស៊ីថាពុំមានវឌ្ឍនភាពពិតប្រាកដក្នុងផែនការសន្តិភាពសម្រាប់មីយ៉ាន់ម៉ាទេ

ព័ត៌មាន
ប្រធានប្តូរវេនឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រទេសអាស៊ានទាំង១០នឹងមិនបោះបង់ការព្យាយាមបញ្ចប់អំពើហិង្សាក្នុងប្រទេសសមាជិកមីយ៉ា…

ចិនបញ្ចប់ការប្រគល់នាវាចម្បាំងឱ្យប៉ាគីស្ថាន ខណៈដែលសម្ព័ន្ធភាពយោធាកាន់តែរីកចម្រើន

ព័ត៌មាន
ប្រទេសចិនបានប្រគល់នាវាចម្បាំងពីរគ្រឿងទៅឱ្យកងទ័ពជើងទឹកប៉ាគីស្ថាន ដើម្បីបំពេញតាមកិច្ចព្រមព្រៀងលក់ទិញនាវាចម្បាំងចំនួន ៤ គ្រឿង ដែលត្រូវបានចុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ