វិស័យពាណិជ្ជកម្ម

បណ្ដាវិនិយោគិនចិន បន្តរើទីតាំងផលិតកម្មទៅវៀតណាម ដើម្បីគេចពីពន្ធគយរបស់សហរដ្ឋអាម៉េរិក


ចំនួនរោងចក្រសហគ្រាសរបស់ចិន ដែលរើទីតាំងផលិតកម្មទៅកាន់ប្រទេសវៀតណាម បានកើនឡើងចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិក ក្នុងអាណត្តិទី១ ហើយពេលនេះបណ្ដាអ្នកវិនិយោគចិន នៅតែបន្តរើទីតាំងផលិតកម្មទៅកាន់ប្រទេសនេះ ដើម្បីគេចពីពន្ធគយរបស់សហរដ្ឋអាម៉េរិក ខណៈលោក ដូណាល់ ត្រាំ ជិតចូលកាន់អំណាចជាផ្លូវការសម្រាប់អាណត្តិទី២។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យពាណិជ្ជកម្ម
ដោយ

ចំនួនរោងចក្រសហគ្រាសរបស់ចិន ដែលរើទីតាំងផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម បានកើនឡើងចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រា ចាប់ផ្ដើមដំឡើងពន្ធជាលើកដំបូងលើទំនិញនាំចូលរបស់ចិន។ អ្នកស្រី វីននី ឡាំ (Winnie Lam) ដែលជាទីប្រឹក្សាធុរកិច្ចមានមូលដ្ឋាននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានលើកឡើងថា វៀតណាម នៅតែបន្តទទួលបានអត្ថប្រយោជន៍នៅឡើយពីការកាន់អំណាចអាណត្តិទី១របស់លោក ដូណាល់ ត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ហើយអ្នកស្រីមិនដឹងថានិន្នានេះនឹងបន្តយូរប៉ុនណាទៀតឡើយ ហើយក៏មិនច្បាស់ថា អាណត្តិទី២ របស់លោក ដូណាល់ ត្រាំ នឹងជះផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោកបែបណានោះដែរ។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងត្រូវវិលត្រលប់ទៅកាន់សេតវិមានជាថ្មីជាផ្លូវការក្នុងខែមករា ឆ្នាំ២០២៥ ជាមួយនឹងការសន្យាថា នឹងដំឡើងពន្ធយ៉ាងតិច៦០% លើទំនិញនាំចូលរបស់ចិន ហើយកាលពីពេលថ្មីៗនេះ លោក ក៏បានប្រកាសដែរថា លោកនឹងដំឡើងពន្ធ១០% លើទំនិញទាំងអស់របស់ចិន ភ្លាមៗនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង។

លោក ជែក ង្វៀន (Jack Nguyen) នាយកប្រតិបត្តិក្រុមហ៊ុន InCorp និយាយថា ក្នុងមួយសប្ដាហ៍ លោកជួយក្រុមហ៊ុនចិនពី១ទៅ២ផ្លាស់ប្ដូរទីតាំងផលិតកម្មពីប្រទេសចិនមកកាន់ប្រទេសវៀតណាម ដោយសារតែបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលលោករំពឹងថា និន្នាការនេះនឹងបន្តប៉ុន្មានឆ្នាំទៅមុខទៀត។

ក្រុមហ៊ុន Dezan Shira and Associates បានឱ្យដឹងថា ប្រទេសចិន គឺជាអ្នកវិនិយោគធំបំផុតទី១លើគម្រោងថ្មីៗនៅប្រទេសវៀតណាម ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៤ នេះ ដែលមានចំណែកគ្របដណ្ដប់រហូតដល់ទៅ២៩,៧%នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបក្នុងប្រទេសនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើផែនការដំឡើងពន្ធរបស់អាម៉េរិក អាចរាំងស្ទះដល់ផែនការក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដែរឬទេ?

វិធានការដំឡើងពន្ធគយថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោកមានការប្រុងជើងការខ្ព…

ព្រុយណេ គ្រោងសាងសង់ផ្លូវដែកល្បឿនលឿនខ្នាតយក្សតភ្ជាប់៣ប្រទេស មានតម្លៃរហូតដល់៧០ពាន់លានដុល្លារអាម៉េរិក

ប្រទេសព្រុយណេ គ្រោងសាងសង់ផ្លូវដែកល្បឿនលឿនខ្នាតយក្សប្រវែងជាង១,៦០០គីឡូម៉ែត្រតភ្ជាប់ជាមួយឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយគ្រោងចំណាយរហូតដល់ទៅ៧០ពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ