
សម្រាប់ទីតាំងដែលត្រូវរកឃើញឃើញថា មានស្ដុករ៉ែលីចូមដ៏សម្បើមនោះ ក្រៅតែពីរ៉ែលីចូល ក៏មានប្រភេទរ៉ែផ្សេងទៀត ដូចជា ដូចជាទង់ដែង និងសំណប៉ាហាំងជាដើម។
រ៉ែលីចូម ជារ៉ែធម្មជាតិ ដែលត្រូវបានគេយកទៅធ្វើជាធាតុផ្សំសម្រាប់ការផលិតផលិតផលសំខាន់ៗជាច្រើនដូចជា អាគុយយានយន្ដអគ្គិសនី ប្រព័ន្ធផ្ទុកទិន្នន័យ និងការទំនាក់ទំនងចល័ត។
យោងតាមវិទ្យាស្ថានស្រាវជ្រាវធនធានរ៉ែ នៃខេត្តហ៊ូណាន ដែលដឹកនាំគម្រោងរុករកនេះ បានបញ្ជាក់ថា ដោយសារតែស្ថានភាពភូមិសាស្ត្រស្មុគស្មាញ ការរកឃើញនេះអាចធ្វើទៅបាន តាមរយៈការជឿនលឿននៃបច្ចេកវិទ្យារុករក និងចំណាយពេលរុករកអស់ជាច្រើនឆ្នាំ ។ អ្នកជំនាញ អះអាងថា ការរុករកឃើញធនធនរ៉ែកម្រនេះ នឹងក្លាយជាប្រភពធនធានដ៏សំខាន់មួយសម្រាប់កាអភិវឌ្ឍ នៅក្នុងឧស្សាហកម្មថាមពលថ្មីរបស់ចិន។
តាមការប៉ាន់ស្មានរបស់ក្រសួងធនធានធម្មជាតិរបស់ចិន បានឱ្យដឹងកាលពីខែមករាថា ស្ដុករ៉ែលីចូមបម្រុងរបស់ចិន បានកើនឡើងដល់ ១៦,៥% នៃរ៉ែលីចូមបម្រុងសរុបរបស់ពិភពលោក។ ក្រៅពីចិន ប្រទេសដែលមានធនធានរ៉ែលីចូមដ៏សម្បូរបែបរួមមាន ប្រទេស ឈីលី, អូស្ត្រាលី និងអាហ្សង់ទីនជាដើម។