រ៉ែមាស

ចិន រកឃើញកំណប់រ៉ែមាសធំៗពីរកន្លែង ដែលមានទម្ងន់រហូតដល់២ពាន់តោន


រដ្ឋាភិបាលចិន ប្រកាសពីការរកឃើញកំណប់រ៉ែមាសដ៏ធំបំផុតចំនួន២កន្លែងមានទម្ងន់រហូតដល់២ពាន់តោននៅភាគកណ្ដាល និងភាគឦសាននៃប្រទេសចិន តាមរយៈការប្រើឧបករណ៍បច្ចេកវិទ្យារុករករ៉ែមាសដ៏ទំនើប។ កំណប់រ៉ែមាសដ៏មហាសាលនេះ អាចជួយឱ្យចិន រក្សាល្បឿននៃការផលិតមាស និងទប់ស្កាត់ការធ្លាក់ចុះទិន្នផលមាសផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post។
រ៉ែមាស
ដោយ

ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា ចិនអាចនឹងបំបែកកំណត់ត្រាពិភពលោកសម្រាប់កំណប់រ៉ែមាស បន្ទាប់ពីប្រទេសនេះ បានរកឃើញកំណប់រ៉ែមាសធំៗ២កន្លែង ដោយមួយកន្លែងៗមានទម្ងន់រហូតដល់១ពាន់តោន ដែលស្ថិតនៅភាគកណ្តាល និងភាគឦសាននៃប្រទេសចិន ហើយចិន អាចនឹងរកឃើញកំណប់រ៉ែមាសជាបន្តបន្ទាប់ទៀត ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យារុករកដ៏ទំនើប។

ប្រសិនបើនេះជាការណ៍ពិតមែន រ៉ែមាសទាំងពីរកន្លែងនេះអាចស្ថិតក្នុងចំណោមរ៉ែមាសដ៏ធំបំផុតនៅលើពិភពលោក ហើយថែមទាំងវ៉ាដាច់កន្លែងរ៉ែមាសដែលគេចាត់ទុកថាធំជាងគេបំផុតនៅប្រទេសអាហ្វ្រិកខាងត្បូងទៀតផង។

បើតាមសមាគមមាសរបស់ចិន បានឱ្យដឹងថា ចិនជាប្រទេសផលិតរ៉ែមាសដ៏ធំបំផុតរបស់ពិភពលោក ដោយឈានដល់ទិន្នផលចំនួន៣៧៧តោន កាលពីឆ្នាំមុន ខណៈដែលចិន កំពុងកាន់កាប់តំណែងកំពូលក្នុងការផលិតមាស ដែលតាមពីក្រោយដោយប្រទេសមួយចំនួនដូចជាអាហ្វ្រិកខាងត្បូង អូស្ត្រាលី និងរុស្ស៊ី នៅក្នុងទុនបម្រុងរ៉ែមាសដ៏ច្រើន។ មាសត្រូវបានគេចាត់ទុកជាឧបករណ៍ជួញដូរហិរញ្ញវត្ថុ ដ៏មានសុវត្ថិភាព និងមានហានិភ័យទាប ដែលអាចជួយការពារប្រព័ន្ធហិរញ្ញវត្ថុពីការគំរាមកំហែងនានា។

ទោះអ្នកជំនាញមួយចំនួនមានការសង្ស័យចំពោះការប៉ាន់ស្មានទុនបម្រុងមាសរបស់ចិន ក៏ដោយ ប៉ុន្តែការរកឃើញកំណប់រ៉ែមាសដ៏ធំទាំងពីរទីតាំងនេះអាចជួយប្រទេសចិន ក្នុងការរក្សាល្បឿននៃការផលិតមាស និងការទប់ស្កាត់កុំឱ្យធ្លាក់ចុះទិន្នផលមាសផងដែរ។

ការរកឃើញរ៉ែមាសទី១ នៅភាគកណ្តាលប្រទេសចិន បានបង្ហាញច្បាស់នៅក្នុងខែវិច្ឆិកា នៅពេលការិយាល័យភូគព្ភសាស្ត្រនៃខេត្តហ៊ូណាន បានប្រកាសថា ពួកគេបានរកឃើញអណ្ដូងរ៉ែមាសដ៏ធំសម្បើមប្រមាណជាង១ពាន់តោនជាមួយតម្លៃប៉ាន់ស្មានប្រមាណ៨៣ពាន់លានដុល្លារអាម៉េរិក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារយក្ស Goldman Sachs ដំឡើងការព្យាករថា ហាងឆេងមាសនឹងហក់ឡើងលើស៤ពាន់ដុល្លារក្នុងមួយតម្លឹងនៅត្រឹមដំណាច់ឆ្នាំនេះ

ធនាគារយក្សអាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី២ នៅលើពិភពលោក បានដំឡើងការព្យាករថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនឹងហក…

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា សន្ទុះសេដ្ឋកិច្ចអាម៉េរិក កំពុងបង្អង់ល្បឿន ប៉ុន្តែបានច្រានចោលលទ្ធភាពធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មើលឃើញសន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក កំពុងតែបង្អង់ល្បឿននៅឆ្នាំ២០២៥ នេះ ដោយសារតែគោលនយោបាយពន្ធគយដ៏ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ