ប្រទេសចិនប្រឈម

ចិនប្រឈមនឹងកង្វះកម្លាំងពលកម្មជំនាញ AI ចំពេលតម្រូវការកំពុងកើនឡើងខ្ពស់


ប្រទេសចិនកំពុងប្រឈមនឹងកង្វះខាតអ្នកមានជំនាញខាងបញ្ញាសិប្បនិមិត្ត (AI) ចំពេលក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនកំពុងត្រូវការបុគ្គលិកកាន់តែច្រើន ខណៈដែលក្រុមហ៊ុនផ្នែកសេវាកម្មរើសបុគ្គលិកកំពុងជាប់រវល់ខ្លាំងក្នុងការស្វែងរកបុគ្គលិកមានជំនាញបន្ថែមទៀតមកពីប្រទេសនានា រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសសិង្ហបុរីផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Strait Times។
ប្រទេសចិនប្រឈម
ដោយ

លោក ជេសុន យ៉ាង (Jason Yang) នាយកក្រុមហ៊ុនរើសបុគ្គលិក Touch HR ក្នុងទីក្រុងស៊ិនហ្សិន (Shenzhen) នៅភាគខាងត្បូងប្រទេសចិន មាញឹកក្នុងការទទួលពាក្យសុំធ្វើការលើជំនាញ AI នៅតាមក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់ចិនមានចាប់ពីក្រុមហ៊ុនបើកថ្មីដូចជា DeepSeek រហូតដល់ក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្ស ByteDance ជាដើម។

ទិន្នន័យប្រចាំសប្តាហ៍ចេញផ្សាយដោយវេទិកាជ្រើសរើសបុគ្គលិករបស់ចិនមួយបានបង្ហាញថា ការដាក់ពាក្យស្នើសុំការងារសម្រាប់វិស្វករ AI បានកើនឡើងជិត៧០% នៅក្នុងសប្តាហ៍ដំបូងនៃការរដូវកាលរើសបុគ្គលិករបស់ចិន ដែលបានចាប់ផ្តើមបន្ទាប់ពីថ្ងៃទី៤ ខែកុម្ភៈ។

ថ្លែងប្រាប់សារព័ត៌មាន The Straits Times នៅឯពិព័រណ៍ការងារនៅមជ្ឈមណ្ឌលបច្ចេកវិទ្យានៅទីក្រុងស៊ិនហ្សិន នៅក្នុងសប្តាហ៍នេះ លោក យ៉ាង បានអះអាងថា លោកត្រូវរើសអ្នកមានជំនាញ AI ដោយសារតម្រូវការអ្នកមានជំនាញនេះនៅប្រទេសចិនបានកើនលើសចំនួនអ្នកមានជំនាញនេះទៅទៀត។ ដើម្បីបំពេញតម្រូវការលើមុខតំណែងជាច្រើន ក្រុមហ៊ុនរបស់លោក នឹងត្រូវជ្រើសរើសបុគ្គលិក AI ជំនាញៗមកពីបរទេសថែមទៀតរួមទាំងសហរដ្ឋអាម៉េរិក អឺរ៉ុប និងសិង្ហបុរីផងដែរ។

លោក យ៉ាង បាននិយាយថា បេក្ខជនទាំងនេះជាធម្មតាជាជនជាតិចិន ដែលបានបញ្ជាក់ការសិក្សាកម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិតពីសាកលវិទ្យាល័យកំពូលៗរបស់ប្រទេសចិន ហើយបន្តការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាម៉េរិក។

បើតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់អាម៉េរិក McKinsey កាលពីខែឧសភា ឆ្នាំ២០២៣ បង្ហាញថា នៅត្រឹមឆ្នាំ២០៣០ តម្រូវការរបស់ចិនសម្រាប់អ្នកជំនាញ AI ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៦លាននាក់ ប៉ុន្តែក្រុមអ្នកជំនាញក្នុងស្រុកអាចបំពេញតម្រូវការនេះបានតែ១ភាគ៣ប៉ុណ្ណោះ ដោយនៅខ្វះបុគ្គលិកប្រហែល៤លាននាក់ទៀត

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន គាំទ្រការខិតខំរបស់លោក ដូណាល់ ត្រាំ ក្នុងការពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន

នៅឯកិច្ចប្រជុំ G20 នៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២០ ខែកុម្ភៈ មហាយក្សចិនបានបង្កការភ្ញាក់ផ្អើលតាមរយៈការចេញមុខបង្ហាញជំហរគាំទ្រប្រធានាធិ…

ក្រុមហ៊ុនអាម៉ាហ្សូនបានវ៉ាដាច់ក្រុមហ៊ុនវ៉ល់ម៉ាតជាលើកដំបូងចំពោះការរកបានប្រាក់ចំណូលច្រើន

ក្រុមហ៊ុន Amazon បានវ៉ាដាច់ក្រុមហ៊ុន Walmart សម្រាប់ប្រាក់ចំណូលប្រចាំត្រីមាសជាលើកដំបូងមិនធ្លាប់មាន ដោយក្រុមហ៊ុននេះអាចរកចំណូលបានជិត១៨…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ