អង្ករនាំចេញ

ក្រុមហ៊ុននាំចេញអង្ករកម្ពុជាចាប់ដៃគូនាំចេញអង្ករទៅកាន់ទីផ្សារចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប


ក្រុមហ៊ុនអ្នកនាំចេញអង្ករក្នុងស្រុកដ៏ធំមួយបានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនបរទេសចំនួនពីរផ្សេងទៀតមកពីចិន និងអាហ្រិ្វកខាងត្បូង ដើម្បីធ្វើការនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប ដែលនឹងចាប់ផ្តើមនាំចេញនៅដើមឆ្នាំ២០២០នេះ។
ក្រុមហ៊ុននាំចេញអង្ករកម្ពុជាចាប់ដៃគូនាំចេញអង្ករទៅកាន់ទីផ្សារចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប (រូបភាព៖ ហ្វេសបុកក្រសួងកសិកម្ម)
ដោយ

នៅក្នុងពិធីចុះហត្ថលេខារវាង​ក្រុមហ៊ុន​មេគង្គ​អូរីហ្សាត្រេដឌីង និងក្រុមហ៊ុន​ហុងកុង ជុងហ៊ុយ​ថៃ​ហ្វូ​អន្តរជាតិ និងក្រុមហ៊ុនហ្គ្រីន សែហ្វអាហ្រ្វិកគ្រុប​ ដោយមានការចូលរួម​​ជាសាក្សី​ពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតាម​កិច្ចព្រៀមព្រៀងនេះ​ កម្ពុជានឹង​អាចនាំអង្ករ​ទៅទីផ្សារចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប​បានចាប់ពី​ឆ្នាំ២០២០​ខាងមុខនេះទៅ សម្រាប់ឆ្នាំទី១ ក្នុងបរិមាណ​ពី ៣ ទៅ៥ម៉ឺនតោន ឆ្នាំទី ២ ពី៥ ទៅ៧ម៉ឺនតោន និងឆ្នាំទី៣ ពី៧ ទៅ១០ម៉ឺន​តោន។

លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន អូរីហ្សាត្រដឌីង និងជាប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បានគូសបញ្ជាក់ថា នេះគឺជាការបើក​ទីផ្សារ​បន្ថែម​សម្រាប់​អង្ករកម្ពុជា ប៉ុន្តែ​ចំណុច​ដែលសំខាន់​នៃកិច្ចព្រៀម​ព្រៀងនេះគឺបាននិងកំពុង​មើលទៅ​លើគុណភាព និងតម្លៃអង្ករ​ធៀប​នឹងប្រទេស​វៀតណាម និងឥណ្ឌា​ដែលកន្លង​មក​ប្រទេសពីរនេះ​បាននាំទៅ​ទីផ្សារនោះ​ក្នុងតម្លៃអង្ករ​ថោក​ជាងអង្ករកម្ពុជា។

លោកឧកញ៉ាបន្តថា គោលការណ៍រួម​ជាវិជ្ជមានសម្រាប់​ផែនការនាំចេញអង្ករនេះ គឺបានជជែកគ្នា​ពីបរិមាណ ពេលវេលា និងតម្លៃអង្ករ ដោយសូមឲ្យ​ភាគីកម្ពុ​ជាថ្លឹងថ្លែង​ជាមួយ​វៀតណាម និងឥណ្ឌា។

លោកឧកញ៉ាបានឲ្យដឹងទៀតថា ការនាំចេញអង្ករ​កម្ពុជាជួបបញ្ហា​កន្លងមក ដោយសាតែថ្លៃដើម​ផលិតប៉ុណ្ណោះ បើថ្លៃដើមផលិត​អង្ករកម្ពុជា​នៅតែខ្ពស់ប្រាកដ​ណាស់ការនាំចេញ​នឹងប៉ះពាល់ ប៉ុន្តែទន្ទឹម​ពេលពេលនេះខាង​អ្នកនាំចេញកំពុង​ពិភាក្សា​ដើម្បីបញ្ចុះ​ថ្លៃដើមផលិត ហើយការបញ្ចុះ​ថ្លែដើម​ផលិតនេះ គឺមិនសំដៅ​លើការបញ្ចុះថ្លៃ​ស្រូវពីកសិករ​នោះឡើយ ពោលគឺធ្វើយ៉ាងណា​បង្កើនគុណភាព​ផលិត និងការបញ្ចុះថ្លៃ​សេវាដឹកជញ្ជូន ដែលការធ្វើដូច្នេះ គឺដើម្បីធានា​និរន្តរភាព​រយៈពេលវែង។

លោកឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធស្រូវអង្ករ​បានលើកឡើង​សប្តាហ៍មុននេះថា «ខ្ញុំមានការសោកស្តាយ​ដល់កសិករ និង រោងម៉ាស៊ីន​កិនស្រូវ ដោយសារតម្លៃ​ស្រូវផ្ការរំដួល​មានភាពធ្លាក់ថ្លៃ​ជាងឆ្នាំមុន​ ព្រោះតម្លៃអង្ករ​លើទីផ្សារ​អន្តរជាតិ​មានការប្រែប្រួល​ចុះតម្លៃ​ខ្លាំង​ក្នុងរយៈពេល​ជាងមួយខែ​នេះ ធ្វើឲ្យប្រទេស​នាំចូលមួយចំនួន​ពន្យារពេល​ទិញអង្ករ ដែលជះឥទ្ធិពល​អវិជ្ជមាន​ដល់ស្ថានភាព​ស្រូវ​ប្រភេទផ្ការំដួល» ។
ឧកញ៉ាបានស្នើសុំឲ្យ​សមាជិក​រោងម៉ាស៊ីន​កិនស្រូវ​បន្តទិញស្រូវ ហើយស្នើសុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង ធនាគារ​ពាណិជ្ជ​ធ្វើការទម្លាក់​ថវិកា​ឲ្យរោង​ម៉ាស៊ីនកិនស្រូវ និង សហគមន៍​កសិកម្ម​ដើម្បី​ទិញស្រូវស្តុកទុក ។

លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់​យ៉ាងដូច្នេះថា«យើងត្រូវការ​ថវិកា​យ៉ាងតិច ២០០ លានដុល្លារ​ក្នុងមួយឆ្នាំ ដើម្បីប្រមូល​ទិញស្រូវ​ពីបងប្អូន​ពូមីងកសិករ » ៕

យោងតាមរបាយការណ៍​ក្រសួងកសិកម្ម​បង្ហាញថា ក្នុងរយៈពេល ​៩ខែ ​នៅឆ្នាំ២០១៩នេះ ​កម្ពុជាបាន​នាំចេញអង្ករ​ប្រមាណ ​៤០ម៉ឺនតោន​ កើនឡើងប្រមាណ​តែជាង​ ២%ទេ  បើធៀបនឹង​រយៈពេល​ដូចគ្នាកាល​ពីឆ្នាំមុន។​ ក្នុងនោះ ​ប្រទេសចិន​ឈរក្នុងលំដាប់​កំពូលតារាង​ក្នុងបរិមាណ​នាំចេញ​ ១៦ម៉ឺនតោន​ ខណៈអឺរ៉ុប​ មានជាង ​១៣,៦ ម៉ឺនតោន ស្មើ និង​ ប្រទេសអាស៊ាន ​មានប្រមាណ៥,៣ ម៉ឺនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មការមូលបត្រកម្ពុជា៖ ទំហំវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ កើនលើស ១០០ លានដុល្លារហើយ!

ព័ត៌មាន
បើទោះបីជាការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទជានិន្នាការវិនិយោគថ្មីនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែ ទំហំវិនិយោគក្នុងទីផ្សារនេះ បានកើនឡើងយ៉ាងគ…

ជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន អាចនឹងអូសបន្លាយពេលកាន់តែយូរដល់ឆ្នាំ ២០២០

ព័ត៌មាន
ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន អាចនឹងអូសបន្លាយពេល កាន់តែយូរទៀតហើយ បន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ