ផ្លូវដែក

ចិន កំពុងប្រែក្លាយឡាវ ឲ្យក្លាយជាអធិរាជផ្លូវដែកនៅអាស៊ីអាគ្នេយ៍


ផ្លូវដែកល្បឿនលឿនឡាវ-ចិន តម្លៃប្រមាណ៥,៨ពាន់លានដុល្លារប្រវែងជាង១ពាន់គីឡូម៉ែត្រ ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២១ កំពុងធ្វើឱ្យឡាវ ក្លាយជាអធិរាជផ្លូវដែកនៅអាស៊ាន។ តាមរយៈបណ្តាញផ្លូវដែកនេះអ្នកដំណើរអាចធ្វើដំណើរពីសិង្ហបុរី ទៅដល់ប្រទេសព័រទុយហ្គាល់បាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។
ផ្លូវដែក
ដោយ

ការធ្វើដំណើរតាមរថភ្លើងដ៏វែងបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ អ្នកដំណើរអាចសាកល្បងជិះពីសិង្ហបុរី ទៅកាន់ប្រទេសព័រទុយហ្គាល់ ដែលគ្របដណ្តប់លើប្រវែងសរុបជិត១ម៉ឺន៩ពាន់គីឡូម៉ែត្រឆ្លងកាត់ប្រទេសចំនួន១៣ ដោយភ្ជាប់អាស៊ីអាគ្នេយ៍ទៅអឺរ៉ុបខាងលិចបាន​។ បច្ចុប្បន្នកំណាត់ផ្លូវដែកឡាវ-ចិន ដែលសាងសង់ឡើងនៅឆ្នាំ២០១៦ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២១ ក្រោមទឹកប្រាក់វិនិយោគប្រមាណ៥,៨ពាន់លានដុល្លារបានក្លាយជាតួអង្គដ៏សំខាន់ក្នុងការតភ្ជាប់បណ្តាញផ្លូវដែកដ៏ទូលំទូលាយរវាងអាស៊ីអាគ្នេយ៍ និងប្រទេសចិន។

ជាមួយនឹងការតភ្ជាប់នេះ អ្នកដំណើរអាចធ្វើដំណើរចេញពីសិង្ហបុរី ទៅកាន់ប្រទេសម៉ាឡេស៊ី ថៃ ឡាវ រួចទៅកាន់ទីក្រុងគុនមីង ប្រទេសចិន ដោយងាយស្រួល។ បន្ទាប់មកអ្នកដំណើរអាចធ្វើដំណើរពីប្រទេសចិន ទៅប្រទេសម៉ុងហ្គោលី រុស្ស៊ី បេឡារុស ប៉ូឡូញ អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ មុនពេលទៅដល់គោលដៅចុងក្រោយក្នុងប្រទេសព័រទុយហ្គាល់។ គួរបញ្ជាក់ថា ការធ្វើដំណើរទៅមកតាមផ្លូវដែកនេះអ្នកដំណើរត្រូវចំណាយពេលប្រហែល២១ថ្ងៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បក្សប្រជាជនថៃ ដកបេក្ខជនឈរឈ្មោះបោះឆ្នោតយ៉ាងតក់ក្រហល់ ដោយសារជាប់ពាក់ព័ន្ធអាជីវកម្មល្បែងអនឡាញ

បក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅថៃ បានដកបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពឈរឈ្មោះរបស់ខ្លួនសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២…

អ្នកជំនាញយល់ថា អ្នកវិនិយោគគួរងាកពីវិស័យអចលនទ្រព្យមកវិនិយោគលើវិស័យផលិតកម្ម ដើម្បីជួយស្តារសេដ្ឋកិច្ច

ស្របពេលដែលវិស័យអចលនទ្រព្យបន្តស្ថិតក្នុងសភាពទ្រឹង ដោយសាររងសម្ពាធពីកត្តាខាងក្រៅ និងភាពមិនច្បាស់លាស់នៅតាមព្រំដែនជាដើមនោះ អ្នកជំនាញ និងអ្នកតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ