ការនាំចេញទូរសព្ទ និង គ្រឿងបន្លាស់

វៀតណាមរំពឹងខ្ពស់លើការនាំចេញទូរសព្ទ និង គ្រឿងបន្លាស់នៅឆ្នាំ២០២២


ការនាំចេញទូរស័ព្ទប្រចាំឆ្នាំក្នុងប្រទេសវៀតណាមមានចំនួនទឹកប្រាក់សរុបជាង ៥០ ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ហើយត្រូវបានគេរំពឹងថា នឹងជួយវៀតណាមពង្រីកទំហំនៃការនាំចេញសរុបរបស់ខ្លួនពី ៦% ទៅ ៨%បន្ថែមទៀត នៅឆ្នាំ ២០២២នេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Vietnam Plus។
ការនាំចេញទូរសព្ទ និង គ្រឿងបន្លាស់

ផលិតផលទូរសព្ទ និងគ្រឿងបន្លាស់វៀតណាម នៅត្រឹមខែដំបូងនៃឆ្នាំ ២០២២ សម្រេចបានការនាំចេញ​ក្នុងតម្លៃជា​ទឹកប្រាក់ ៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ១៤ % នៃការនាំចេញសរុបរបស់ប្រទេសវៀតណាមនៅ១ខែដំបូងឆ្នាំនេះ។ ទន្ទឹមនឹងនេះ ផលិតផល​ទូរសព្ទ ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស និង​តំបន់​ចំនួន ៥០ នៅ​ទូទាំង​ពិភពលោក ដោយ​ប្រទេស​ចិន​ជា​អ្នក​នាំ​ចូល​ធំ​ជាង​គេ។ ដោយឡែក កាលពីឆ្នាំ២០២១ ការនាំចេញទូរស័ព្ទ​បានកើនឡើងអត្រាកំណើន​ពីរខ្ទង់ ដែលឈានដល់ ទឹកប្រាក់ ៥៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២% បើធៀបនឹងឆ្នាំ២០២០។

គួរជម្រាបថា ប្រទេសចិន និង សហរដ្ឋអាមេរិក គឺជាអ្នកនាំចូលទូរស័ព្ទរបស់វៀតណាម​ច្រើនជាងគេ ដែលប្រទេសចិនបាននាំចូល គិតជាទឹកប្រាក់សរុបចំនួនជាង ១៥ ពាន់លានដុល្លារ និង សហរដ្ឋអាមេរិកប្រមាណជិត ១០ ពាន់លានដុល្លារ។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) តម្លៃនៃការនាំចេញនៃវិស័យផលិត​ទូរស័ព្ទ​ និងគ្រឿងបន្លាស់ បានកើនដល់ជាង ៥១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ និង ២០២០ និង ជិត៥៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ 

គួរកត់សម្គាល់ថាទូរសព្ទដែលផលិតឡើងទាំងស្រុងរបស់វៀតណាមត្រូវបាននាំចេញជាចម្បងទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលស្មើនឹង ៥៨ ភាគរយនៃចំណូលនៃចំណូលសរុប។​ ក្នុងនោះផងដែរ ក្រុមហ៊ុនវិនិយោគបរទេស គឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់ពីវៀតណាម ដែលមានដល់ទៅជាង ៩៨% នៃការនាំចេញសរុប។

ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង គឺជា​ក្រុមហ៊ុនផលិត​ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក​ដ៏​ធំជាងគេបំផុត​ប្រចាំប្រទេសវៀតណាម ហើយថ្មីៗនេះ Samsung ក៏មានការពង្រីការវិនិយោគ​កាន់តែច្រើន​ឡើងនៅក្នុង​ប្រទេសនេះផងដែរ។

កាលពីឆ្នាំមុន ប្រាក់ចំណូល​ និងចំណូលពីការនាំចេញ​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsung បាន​កើនដល់ទៅជាង ៧៤ពាន់លានដុល្លារ កើនឡើង១៤    ​​​%ធៀបនឹងឆ្នាំ២០២០។


អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្សីបញ្ជូនទ័ពចូលតំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែន ក្រោយទទួលស្គាល់ជារដ្ឋឯករាជ្យ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ចំនួនពីរ ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច…

តើសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបរឿង ជុំវិញការលើកឡើងថា កម្ពុជាអាចជាប់អន្ទាក់បំណុលចិនលើរឿងការអភិវឌ្ឍកំពង់ផែ?

ព័ត៌មាន
ឆ្លើយតបទៅនឹងការវិភាគមួយចំនួនដែលបានលើកឡើងថា កម្ពុជាអាចជាប់អន្ទាក់បំណុលចិនលើរឿងការអភិវឌ្ឍកំពង់ផែសមុទ្រ ដូចទៅនឹងប្រទេសស្រីលង្ការនោះ សម្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ