វិស័យការពារជាតិ

មហាយក្សចិន កើតទុក្ខមិនសុខចិត្តប្រាប់អាល្លឺម៉ង់ថា ជប៉ុន គំរាមប្រើកម្លាំងយោធាមកលើខ្លួន


ដោយកើតទុក្ខមិនសុខចិត្តនឹងជប៉ុន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ចូហាន វ៉ាដេលហ្វុល (Johann Wadephul) អំឡុងជំនួបនៅទីក្រុងប៉េកាំង ថា ប្រទេសជប៉ុន កំពុងតែគំរាមកំហែងផ្នែកយោធាមកលើមហាយក្សចិន ដែលជាទង្វើមិនអាចទទួលយកបានជាដាច់ខាត បន្ទាប់ពីជប៉ុន និយាយថា យន្តហោះចម្បាំងចិន បានតម្រង់រ៉ាដារបស់ពួកគេទៅកាន់យន្តហោះយោធាជប៉ុន។
វិស័យការពារជាតិ
ដោយ

សារព័ត៌មានធំៗជាច្រើនបានរាយការណ៍នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ថា ប្រទេសជប៉ុន បាននិយាយថា យន្តហោះចម្បាំងរបស់មហាយក្សចិន បានតម្រង់រ៉ាដារបស់ពួកគេទៅកាន់យន្តហោះយោធាជប៉ុន ដែលបង្កឱ្យមានភាពតានតឹងជាថ្មី។ ជប៉ុន បានចាត់ទុកការប្រឈមមុខដាក់គ្នានេះថា ជាទង្វើដ៏គ្រោះថ្នាក់ ប៉ុន្តែទន្ទឹមនេះចិន ក៏បានស្តីបន្ទោសជប៉ុន ចំពោះការបញ្ជូនយន្តហោះចម្បាំងមកវាយប្រហារ និងរំខានកងទ័ពជើងទឹកចិនម្តងហើយម្តងទៀត ខណៈដែលខ្លួនកំពុងធ្វើសមយុទ្ធហ្វឹកហ្វឺនការហោះហើរនៅភាគខាងកើត នៃច្រកសមុទ្រមីយ៉ាកូ (Miyako Strait) ដោយថែមទាំងបានប្រកាសឱ្យដឹងជាមុនទៀតផង។

សូមញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសជប៉ុន និងមហាយក្សចិន បានប្រេះឆានឹងគ្នាយ៉ាងខ្លាំងនៅក្នុងរយៈពេលមួយខែមកនេះ ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានព្រមានថា ប្រទេសជប៉ុន អាចនឹងប្រើកម្លាំងយោធា ដើម្បីឆ្លើយតបនឹងសកម្មភាពយោធាណាមួយរបស់មហាយក្សចិន ប្រឆាំងកោះតៃវ៉ាន់ ព្រោះវាក៏គំរាមកំហែងដល់សន្តិសុខរបស់ជប៉ុន ផងដែរ។

អំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ចូហាន វ៉ាដេលហ្វុល (Johann Wadephul) នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា ដោយសារឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ជប៉ុន ក្នុងនាមជាប្រទេសចាញ់សង្គ្រាម គួរតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្នជាងនេះ។

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តំណាងរាស្ត្រអាម៉េរិក ស្នើឱ្យលោក ត្រាំ បន្ធូរបន្ថយពន្ធលើជប៉ុន ដែលកំពុងមានជម្លោះជាមួយចិន

សេដ្ឋវិទូថៃ នៅថ្ងៃទី០៨ ខែធ្នូនេះ បានព្រមានពីឧបសគ្គដែលរារាំងដល់កំណើនសេដ្ឋកិច្ចថៃរយៈពេលវែង ចំពេលដែលវិស័យឧស្សហកម្មចុះខ្សោយ។ ក្នុងន័យនេះ ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ