វិស័យធនាគារនៅកម្ពុជា

អេស៊ីលីដា នៅតែបន្ដ ពង្រីកការផ្ដល់ឥណទាន និងរំពឹងកំណើនប្រាក់ចំណេញ ១០% នៅឆ្នាំ២០២១


នៅឆ្នាំ២០២១ អេស៊ីលីដា បានត្រៀមពង្រីកទំហំឥណទានបន្ថែមប្រមាណ ៦០០លានដុល្លារអាមេរិកទៀត ដោយក្នុងនោះ ឥណទានក្នុងវិស័យកសិកម្មក៏គ្រោងនឹងពង្រីកបន្ថែម ១២០លានដុល្លារអាមេរិកផងដែរ ខណៈដែលធនាគារពាណិជ្ជកម្មធំជាងគេនៅកម្ពុជាមួយនេះ រំពឹងថាប្រាក់ចំណេញសុទ្ធរបស់ខ្លួននឹងបន្ដកើនឡើង១០% ទៀតនៅឆ្នាំនេះ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា។
ធនាគារអេស៊ីលីដា
ដោយ

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បាន​បញ្ជាក់ថា​នៅឆ្នាំនេះ ធនាគារអេស៊ីលីដា​ មានគម្រោងពង្រីក​ទំហំឥណទានប្រមាណ៦០០លាន​ដុល្លារបន្ថែមទៀត លើសឆ្នាំ២០២០។ ក្នុងនោះ សម្រាប់​វិស័យ​កសិកម្ម គ្រោងនឹង​ពង្រីកបន្ថែម​១២០លានដុល្លារ​អាមេរិក ខណៈ​​កាលពីឆ្នាំ២០២០ ឥណទាន​ក្នុងវិស័យនេះ​មានតែ ៨៨៨ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះវានាំឲ្យ​សមតុល្យ​ឥណទាន​ របស់អេស៊ីលីដា​នៅក្នុងវិស័យកសិកម្ម​គិតត្រឹមដំណាច់​ឆ្នាំ២០២១ នឹងកើនដល់ ១ពាន់លាន​ដុល្លារអាមេរិក

បើតាម​លោកស្រី ម៉ា កាលពីឆ្នាំ២០២០ សមតុល្យ​ឥណទាន​សរុប​របស់​ធនាគារ​អេស៊ីលីដា មានជាង ៤ពាន់លាន​ដុល្លារអាមេរិក។

ស្របគ្នា​ជាមួយនឹង​ការ​ពង្រីកទំហំឥណទាន​បន្ថែមនេះ​លោកស្រី អមរ៉ា បង្ហាញក្តីរំពឹង​ថា ឆ្នាំ២០២១​ នេះដែរ ធនាគារអេស៊ីលីដា រំពឹងថា ប្រាក់ចំណេញសុទ្ធ​នឹងកើនឡើងប្រហែល​១០ភាគរយទៀត ខណៈដែល​កាលពីឆ្នាំ២០២០ ប្រាក់ចំណេញសុទ្ធ​របស់​ធនាគារនេះ មានជាង​១៤១លាន​ដុល្លារ។

ដើម្បីសម្រេចបាននូវគោលដៅនេះ លោកស្រី ម៉ារ អមរា បានបង្ហាញថា ផែនការ​ស្នូល​សំខាន់ៗ របស់អេស៊ីលីដា ដើម្បីបង្កើន​ប្រាក់ចំណេញ​ប្រកប​ដោយចីរភាពនោះគឺ ការបង្កើន​ការផ្តល់​ឥណទាន​ប្រកបដោយគុណភាព បង្កើន​ការកៀរគរប្រាក់បញ្ញើ អភិវិឌ្ឍផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ និង​បន្តការគ្រប់គ្រងចំណាយប្រតិបត្ថិការឲ្យកាន់តែមានប្រសិទ្ធភាព។ 

លើសពីនេះ នៅឆ្នាំ២០២១នេះផងដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងចូលរួម​ជាមួយរាជរដ្ឋាភិបាល​ក្នុងការបន្តការជួយគាំទ្រដល់វិស័យ SME ឱ្យកាន់តែមានការរីកចម្រើនបន្តទៀត៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សឹង្ហបុរីចាក់បញ្ចូលទឹកប្រាក់៨ពាន់លានដុល្លារ ត្រៀមទប់ទល់ វិបត្តិកូវីដ១៩

ព័ត៌មាន
រដ្ឋាភិបាលសិង្ហបុរី ទើបបានប្រកាសពីកញ្ចប់ថវិកាថ្មីមួយបន្ថែមទៀត ដែលមានទឹកប្រាក់ប្រមាណ ប្រមាណ ៨ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធី…

ឧកញ៉ា ម៉ុង ឫទ្ធី ថាស្វាយលោកជាង៦ម៉ឺនដើមមិនទាន់បេះផ្លែទេព្រោះនាំចេញមិនបាន

ព័ត៌មាន
ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាកំពូលអ្នកវិនិយោគឈានមុខមួយរូបនៅក្នុងវិស័យកសិកម្មបានអះអាងប្រាប់ខេមបូណូមីសថា ចម្ការរបស់លោកកំពុងនៅសល់ស្វាយលើដើមជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ