វិស័យបច្ចេកវិទ្យា

ចិន គ្រោងដាក់ឱ្យដំណើរការតាក់ស៊ីហោះសាកល្បងនៅឆ្នាំឆមាសទី២ ឆ្នាំនេះ


តាក់ស៊ីហោះកម្ពស់ទាបពី១០០ ទៅ៣០០ម៉ែត្រ អាចនឹងត្រូវបានក្រុមហ៊ុនចិន ផលិត ហើយនាំចេញទៅកាន់ប្រទេសមួយចំនួននៅអំឡុងឆ្នាំ២០២៧។ ក្រុមហ៊ុនផលិតតាក់ស៊ីហោះរបស់ចិន GOVY និង eVTOL បានអះងថា ប្រទេសដែលអាចទទួលបានតាក់ស៊ីនេះប្រើប្រាស់មុនគេអាចជាក្រុមប្រទេសមាជិក BRICS ជាពិសេសរុស្ស៊ី និងអេមីរ៉ាតអារ៉ាប់រួម។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ ចិននឹងដាក់ឱ្យដំណើរការតាក់ស៊ីហោះនេះនៅឆមាសទី២ ឆ្នាំនេះ។
វិស័យបច្ចេកវិទ្យា
ដោយ

តាក់ស៊ីហោះរបស់ក្រុមហ៊ុនចិន ចំនួនពីរម៉ូដែលដូចជា GOVY និង eVTOL ដែលអាចហោះបានកម្ពស់ពី១០០ ទៅ៣០០ម៉ែត្រ នឹងត្រូវបាននាំចេញទៅកាន់ក្រុមប្រទេសសមាជិក BRICS និងអេមីរ៉ាតអារ៉ាប់រួម នាពេលខាងមុខនេះ។ លោក ស៊ូ ជីងប៉េង (Su Qingpeng) ស្ថាបនិកក្រុមហ៊ុន GOVY បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់សិទ្ធឱ្យក្រុមហ៊ុនខ្លួនអាចផលិត និងផ្គត់ផ្គង់តាក់ស៊ីហោះនៅឆ្នាំ ២០២៧ ខាងមុខនេះ។

មកទល់ពេលនេះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ជាទិញតាក់ ស៊ីហោះចំនួន៣៥០គ្រឿង ពីក្រុមហ៊ុន eVTOL ក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារ។

បើតាមការអះអាងរបស់លោក ជីងប៉េង តាក់ស៊ីហោះរបស់ GOVY អាចហោះបានក្នុងល្បឿន១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈប្រទេសសមាជិក BRICS និងអេមីរ៉ាតអារ៉ាមរួម អាចជាទីផ្សារដ៏មានសក្តានុពល។ លោកបានបន្តថា តាក់ស៊ីហោះនេះ អាចនឹងចាប់ផ្តើមធ្វើតេស្តសាកល្បងនៅក្វាងចូវ ក្នុងឆមាសទីពីរឆ្នាំនេះ ហើយតាក់ស៊ីនេះ សម្រាប់គោលបំណងពាណិជ្ជកម្មតែប៉ុណ្ណោះ មិនមែនសម្រាប់ប្រើប្រាស់ជាសាធារណៈនោះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការលក់ខុនដូនៅថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ

ការលក់ខុនដូថ្មីៗនៅប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ ក្រោយនៅត្រីមាសទី២ឆ្នាំ២០២៥ ថៃ លក់ខុន…

ឥណ្ឌូនេស៊ី នៅតែបន្តចរចាជាមួយអាម៉េរិក ដើម្បីទាមទារឱ្យទម្លាក់ពន្ធគយមកនៅសូន្យភាគរយ

ឥណ្ឌូណេស៊ី ដែលជាបងធំនៅតំបន់អាស៊ាន កំពុងបន្តចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីទាមទារឱ្យអាម៉េរិក បន្ធូរបន្ថយពន្ធឱ្យដល់សូន្យភាគរយ បើទោះបីប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ