គម្រោងផ្លូវក្រោមដីបញ្ជូនទឹកដ៏ធំមហិមាមានឈ្មោះថា យិនជាំងពូហាន ថាន់ណល ប្រវែង១៩៥គីឡូម៉ែត្រនេះនឹងជួយដោះស្រាយបញ្ហាកង្វះទឹកដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសចិន ភាគខាងជើង ព្រមទាំងជួយជំរុញផលិតកម្មស្បៀងអាហារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ផងដែរ។ គម្រោងនេះនឹងបញ្ជូនទឹកពីទំនប់ទំនប់ជ្រោះបី ដែលជាទំនប់ធំបំផុតរបស់ពិភពលោកចូលទៅក្នុងទន្លេហាន ដែលជាដៃទន្លេដ៏សំខាន់នៃទន្លេយ៉ាងចឺ។
គម្រោងនេះមានគោលបំណងបញ្ជូនទឹកទៅកាន់អាងស្តុកទឹក តានជាំងខូវ ដែលមានទីតាំងជាយុទ្ធសាស្ត្រនៅផ្នែកខាងក្រោមនៃទន្លេហាន។ ចាប់ពីផ្នែកខាងក្រោមនៃទន្លេហាន ទឹកនឹងហូរចាក់ឆ្ពោះទៅកាន់ភាគខាងជើងតាមជន្លងកណ្តាលនៃគម្រោងព្រែកជីកបញ្ជូនទឹកពីភាគខាងត្បូងឆ្ពោះទៅខាងជើង ដែលជាព្រែកជីកមានប្រវែងសរុប១.៤០០គីឡូម៉ែត្រឆ្ពោះទៅដល់ក្រុងប៉េកាំង។
សូមបញ្ជាក់ថា គម្រោងផ្លូវរូងក្រោមដីសម្រាប់បញ្ជូនទឹកក្រោមទុនវិនិយោគ៨,៩ពាន់លានដុល្លារអាម៉េរិក នេះស្ថិតក្នុងចំណោមគម្រោងធំៗបំផុត និងស្មុគស្មាញបំផុតរបស់ប្រទេសចិន។ គម្រោងនេះនឹងត្រូវការពេលវេលារហូតដល់ទៅ១០ឆ្នាំ ដើម្បីសាងសង់បញ្ចប់ជាស្ថាពរ ដែលនេះឆ្លុះបញ្ចាំងទាំងបញ្ហាប្រឈម ទាំងផ្នែកវិស្វកម្ម និងកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមរបស់រដ្ឋាភិបាលចិន៕
ដោយ: តែម សុខុម