ទីផ្សារទុរេន

ចិន បង្កើនការត្រួតពិនិត្យលើការនាំចូលផ្លែទុរេននៅតាមច្រកព្រំដែនជាមួយប្រទេសថៃ កាន់តែតឹងរ៉ឹង


ប្រទេសចិន កំពុងបង្កើនការត្រួតពិនិត្យលើផ្លែទុរេននាំចូលពីប្រទេសថៃ កាន់តែខ្លាំងឡើង ដ្បិតបារម្ភថា ទុរេនទាំងនោះបង្កគ្រោះថ្នាក់ដល់អ្នកទទួលទាន។ ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ថ្មីៗនេះ មន្ត្រីគយរបស់ប្រទេសចិន បានបន្ថែមម៉ោងការងាររហូតដល់ម៉ោង ៨ និង៣០នាទីយប់ និងពង្រីកកន្លែងពិសោធន៍រហូតដល់៥ទីតាំង ដើម្បីត្រួតពិនិត្យរកសារធាតុគីមីនៅលើផ្លែទុរេន ដែលបាននាំចូលឆ្លងកាត់ច្រកព្រំដែនឡាវ ឆ្ពោះទៅកាន់ប្រទេសចិន ជាច្រកដែលទុរេនថៃ ត្រូវបានដឹកជញ្ជូនបន្ដទៅកាន់ទីផ្សារចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ទីផ្សារទុរេន
ដោយ

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ណាពីនថន ស្រីស៊ុងផាង (Napintorn Srisunpang) បាននិយាយថា ក្រសួងពាណិជ្ជកម្មថៃ បានស្នើសុំបន្ថែមម៉ោងធ្វើការនៅប៉ុស្តិ៍ត្រួតពិនិត្យម៉ូហាន (Mohan) នៅតាមព្រំដែនជាមួយនឹងប្រទេសឡាវ ដោយដោយបន្ថែមម៉ោងធ្វើការចាប់ពីម៉ោង៥.៣០ល្ងាច ទៅម៉ោង៨.៣០យប់។

លោក ណាពីនថន បានអះអាងថា ភាគីថៃ បានពិភាក្សាជាមួយនឹងមន្ត្រីគយនៅតាមច្រកព្រំដែនជាច្រើន និងបានពន្យល់ប្រាប់ពួកគេថា ផ្លែទុរេនថៃ គ្មានប្រើសារធាតុគីមី Basic Yellow 2 (BY2) ឬក៏សារធាតុ Cadmium ដែលអាចធ្វើឲ្យអ្នកទទួលទានប្រឈមនឹងការកើតជំងឺមហារីកនោះទេ។ ដូច្នេះប្រទេសថៃ បានជំរុញឱ្យបុគ្គលិកគយបង្ហាញលទ្ធផលទាំងនេះទៅឱ្យរដ្ឋាភិបាល ក្រុងប៉េកាំង និងបានស្នើសុំឱ្យកាត់បន្ថយពីតម្រូវការត្រួតពិនិត្យយ៉ាងតឹងរឹង១០០% មកនៅត្រឹមតែ៣០%វិញ។

ក្រសួងពាណិជ្ជកម្មថៃ ក៏បានប្រគល់ភារកិច្ចឱ្យនាយកដ្ឋាននៃការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ និងការិយាល័យពាណិជ្ជកម្មថៃ ប្រចាំទីក្រុងប៉េកាំង ឲ្យបន្តតាមដានស្ថានភាពនេះ។

ក្នុងពេលកន្លងមក ការនាំចូលផ្លែទុរេនមកពីប្រទេសថៃ មានត្រឹមតែ៣០% ប៉ុណ្ណោះ ដែលត្រូវបានធ្វើតេស្តរកសារធាតុពុល ប៉ុន្តែចាប់តាំងពីខែមករាមក រាល់កុងតឺន័រទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យរកសារធាតុពុល BY2 និង Cadmium ដោយមន្ទីរពិសោធន៍នៅប្រទេសថៃ បូករួមទាំងការត្រួតពិនិត្យពេញលេញនៅពេលទៅដល់ព្រំដែនចិន ផងដែរ។

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្រទេសធំៗជាច្រើនក្នុងពិភពលោកព្រមទាំងសហភាពអឺរ៉ុប ផ្ទុះប្រតិកម្មព្រមៗគ្នាចំពោះការប្រកាសដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ

រដ្ឋាភិបាលប្រទេសជាច្រើននៅជុំវិញពិភពលោក បានប្ដេជ្ញាចាត់វិធានការតបតទៅលើសហរដ្ឋអាម៉េរិកវិញ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដំឡ…

ក្រុមហ៊ុន DeepSeek កំពុងជួយបង្កើនការចាប់អារម្មណ៍លើទីផ្សារហ៊ុននៅហុងកុង

ទោះបីមិនមានព័ត៌មានលម្អិតពីការប្រឡូកផ្ទាល់របស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) DeepSeek នៅក្នុងផ្សារហ៊ុនហុងកុង ក៏ដោយ តែព័ត៌មានពាក់ព័ន្ធក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ