#ទីផ្សារទុរេន

Articles by Tag ទីផ្សារទុរេន

ទុរេននាំចូលកំពុងវាយបំបាក់ទីផ្សារទុរេនក្នុងស្រុក ខណៈអ្នកដាំស្នើឱ្យគយបង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលទុរេនខុសច្បាប់ពីប្រទេសជិតខាង

ដោយ​ ​ ខេមបូណូមីស
នាពេលថ្មីៗនេះប្រជាពលរដ្ឋបានប្រទះឃើញមានការដាក់លក់ទុរេននៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃទាបខុសប្រក្រតីរហូតដល់១៣,០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យអ្នកដាំទុរេនក្នុងស្រុកវាយតម្លៃថា ទុរេនទាំងនោះអាចជាទុរេននាំចូលពីប្រទេសជិតខាង។ អ្នកជំនាញ និងអ្នកដាំទុរេនក្នុងស្រុកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងបានចាត់ទុកការលក់ទុរេនក្រោមតម្លៃទីផ្សារនេះថា កំពុងវាយបំបាក់សេដ្ឋកិច្ចរបស់ម្ចាស់ចម្ការក្នុងស្រុក។