រូបិយប័ណ្ណបរទេស

ចិនជំរុញឱ្យក្រុមហ៊ុននានា ពន្យារពេល ឬកាត់បន្ថយការទិញរូបិយប័ណ្ណបរទេស ដើម្បីទប់ស្កាត់កុំឱ្យមូលធនហូរចេញក្រៅប្រទេសច្រើនពេក


អាជ្ញាធរក្នុងតំបន់មួយចំនួននៃប្រទេសចិន កំពុងណែនាំឱ្យក្រុមហ៊ុននានាពន្យារពេល ឬកាត់បន្ថយការទិញរូបិយប័ណ្ណបរទេស ហើយនេះជាសញ្ញាបង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងចាត់វិធានការបន្ថែមទៀត ដើម្បីរារាំងទប់ស្កាត់កុំឱ្យមូលធនហូរចេញក្រៅប្រទេសនេះច្រើនពេក ស្របពេលដែលប្រាក់យន់កំពុងធ្លាក់ថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
រូបិយប័ណ្ណបរទេស
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា និយ័តករក្នុងតំបន់មួយចំនួននៃប្រទេសចិន បានណែនាំដោយផ្ទាល់មាត់ឱ្យក្រុមហ៊ុននានានៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រនៃប្រទេសនេះពន្យារពេល ឬកាត់បន្ថយការទិញរូបិយប័ណ្ណបរទេសក្នុងចំនួនច្រើន ជាពិសេសប្រាក់ដុល្លារអាម៉េរិកតែម្ដង។

ទិន្នន័យចេញផ្សាយដោយរដ្ឋបាលគ្រប់គ្រងអត្រាប្តូររូបិយប័ណ្ណបរទេស (SAFE) របស់ប្រទេសចិន បង្ហាញថា បណ្ដាធនាគារចិន បានលក់ចេញរូបិយប័ណ្ណបរទេសក្នុងទំហំ៣៦,៧ពាន់លានដុល្លារអាម៉េរិក ឱ្យទៅអតិថិជនរបស់ខ្លួនកាលពីខែមុន ដែលនេះបង្ហាញពីរំហូរមូលធនចេញក្រៅប្រទេសចិន ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងខែធ្នូ ឆ្នាំ២០១៦ មក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីទាញទម្លាក់តម្លៃលុយដុង ឱ្យដាំក្បាលចុះទាបបំផុត បើធៀបនឹងប្រាក់ដុល្លារ?

ធនាគារកណ្តាលវៀតណាម កំពុងរៀបចំយុទ្ធសាស្រ្តថ្មី ដើម្បីលើកកម្ពស់តម្លៃដុងរបស់ខ្លួន ក្រោយលុយនេះបានដាំក្បាលចុះដល់កម្រិតទាបបំផុតជិត២ម៉ឺន៦ពាន់ដុ…

អ្នកឧកញ៉ា ជាម ឃុនណាត ឧបត្ថម្ភទឹកប្រាក់ចំនួន ១៥ ០០០ ដុល្លារក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំជូនដល់ សមាគមសិល្បករខ្មែរ

អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានចូលរួមឧបត្ថម្ភទឹកប្រាក់ ១៥ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំរយៈពេល ៥ឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ